ការបណ្តុះបណ្តាលជំនាញការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ មានគោលបំណងឱ្យនិស្សិតទទួលបានចំណេះដឹង ទូលំទូលាយ និងជ្រាលជ្រៅទាំងផ្នែកទ្រឹស្តី និងការអនុវត្ត អំពី ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ចាប់ពីការធ្វើផែនការ ការទិញ ការផលិត ការគ្រប់គ្រងស្តុក ការដឹកជញ្ជូន និងការចែកចាយទៅកាន់អតិថិជន។ កម្មវិធីអប់រំនេះ គឺផ្តោតលើ ការអភិវឌ្ឍសមត្ថភាពវិភាគយុទ្ធសាស្ត្រ និងការសម្រេចចិត្តដោយផ្អែកលើទិន្នន័យដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយចំណាយ និងគ្រប់គ្រងហានិភ័យក្នុងបរិបទអាជីវកម្មសកល។ លើកកម្ពស់ជំនាញវិជ្ជាជីវៈ ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ការធ្វើការងារជាក្រុម ទំនាក់ទំនង និងសីលធម៌វិជ្ជាជីវៈជាដើម។
បន្ថែមពីនេះទៅទៀត ការសិក្សាជំនាញការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ គឺជួយជំរុញ និងអភិវឌ្ឍបុគ្គលឱ្យមានចំណេះដឹង និងជំនាញវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងសម្របសម្រួលដំណើរការផ្គត់ផ្គង់ទំនិញ និងសេវាកម្មឱ្យមានប្រសិទ្ធភាពបង្កើនសមត្ថភាពក្នុងការវិភាគ និងការសម្រេចចិត្តដើម្បីកាត់បន្ថយចំណាយ បង្កើនគុណភាព និងធានាការផ្គត់ផ្គង់ទាន់ពេលវេលា ព្រមទាំងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឱ្យនិស្សិតមានសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលនៃទីផ្សារ និងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព និងប្រសិទ្ធភាព។
ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់មានគោលបំណងសំខាន់ក្នុងការផ្តល់ ចំណេះដឹង ទ្រឹស្តី និងជំនាញអនុវត្តដល់និស្សិត ដើម្បីឱ្យពួកគេមានសមត្ថភាពក្នុងការរៀបចំផែនការ អនុវត្ត និងគ្រប់គ្រងសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព។ គោលបំណងសំខាន់ៗរួមមាន៖
១.យល់ដឹងអំពីដំណើរការនៃខ្សែសង្វាក់ផ្គត់ផ្គង់ ចាប់ពីការទិញវត្ថុធាតុដើម ការផលិត ការរក្សាទុក ការដឹកជញ្ជូន រហូតដល់ការចែកចាយទៅអតិថិជន
២.វិភាគ និងដោះស្រាយបញ្ហាដែលកើតមានក្នុងប្រតិបត្តិការផ្គត់ផ្គង់
៣.គ្រប់គ្រងសារពើភ័ណ្ឌ (Inventory) ដើម្បីកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាព
៤.រៀបចំផែនការលទ្ធកម្ម (Procurement) និងជ្រើសរើសអ្នកផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព
៥. គ្រប់គ្រងឃ្លាំងស្តុកទំនិញ និងប្រព័ន្ធដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព
៦.ប្រើប្រាស់កម្មវិធី និងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ដូចជា ERP, Warehouse Management System (WMS) និង Logistics Information System
៧.វិភាគទិន្នន័យ និងព្យាករណ៍តម្រូវការទីផ្សារ (Demand Forecasting) ដើម្បីគាំទ្រការសម្រេចចិត្ត
៨.អនុវត្តវិធីសាស្ត្រកាត់បន្ថយការចំណាយ និងបង្កើនគុណភាពសេវាកម្ម
៩.គ្រប់គ្រងហានិភ័យក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងរៀបចំផែនការបន្តអាជីវកម្ម
១០.ធ្វើការជាក្រុម ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងដឹកនាំក្រុមការងារ។
| ឆ្នាំទី 1 | |||
|---|---|---|---|
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
| សនវកម្មផ្ទៃក្នង | 1 | ||
| ឆ្នាំទី 2 | |||
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
| ឆ្នាំទី 3 | |||
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
| ឆ្នាំទី 4 | |||
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
ក្រោយពីទទួលបានបរិញ្ញាបត្រជំនាញ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និស្សិតអាចទទួលបានឱកាសការងារយ៉ាងទូលំទូលាយក្នុងវិស័យឯកជន រដ្ឋ អង្គការជាតិ និងអន្តរជាតិ។ មុខតំណែងដែលអាចបំពេញបានរួមមាន៖
ជំនាញការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ គឺជាជំនាញមួយដែលមានសារៈសំខាន់ក្នុងការធ្វើឱ្យដំណើរការអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ជំនាញនេះវាពាក់ព័ន្ធនឹងការរៀបចំ ការគ្រប់គ្រង និងការសម្របសម្រួលសកម្មភាពទាំងអស់ចាប់ពីការទិញវត្ថុធាតុដើម ការផលិត ការផ្ទុកទំនិញ ការដឹកជញ្ជូន រហូតដល់ការចែកចាយផលិតផលទៅដល់អតិថិជនចុងក្រោយ។
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងជំនាញការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ មានគោលបំណងផ្តល់ឱ្យនិស្សិតនូវចំណេះដឹង និងជំនាញមូលដ្ឋានទាក់ទងនឹង ការគ្រប់គ្រងស្តុកទំនិញ ការដឹកជញ្ជូន ការគ្រប់គ្រងឃ្លាំង ការទិញលក់ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រព័ន្ធផ្គត់ផ្គង់ទំនើបៗ។ និស្សិតក៏នឹងរៀនអំពីការវិភាគទិន្នន័យ ការរៀបចំផែនការផ្គត់ផ្គង់ និងការសម្រេចចិត្តក្នុងអាជីវកម្មផងដែរ។
ក្រោយពេលបញ្ចប់ការសិក្សា និស្សិតអាចបម្រើការងារនៅក្នុងក្រុមហ៊ុនផលិត ក្រុមហ៊ុននាំចូលនាំចេញ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនលក់រាយ និងសហគ្រាសជាច្រើនទៀតទាំងក្នុង និងក្រៅប្រទេស។ ជំនាញនេះក៏ជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍអាជីពក្នុងវិស័យភស្តុភារ និងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មផងដែរ។
ការសិក្សាថ្នាក់បរិញ្ញាបត្ររងជំនាញការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ មានគោលបំណងសំខាន់ៗដូចខាងក្រោម៖
| ឆ្នាំទី 1 | |||
|---|---|---|---|
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
| ឆ្នាំទី 2 | |||
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
និស្សិតថ្នាក់បរិញ្ញាបត្ររងជំនាញការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ អាចចាប់ផ្តើមការងារនូវតំណែង មូលដ្ឋានជាច្រើន ដូចជា៖