KH   |   EN ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo
   

ជំនាញ គណនេយ្យ

 

សេចក្តីផ្តើម


      កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ជំនាញគណនេយ្យ គឺជាវិស័យសំខាន់មួយក្នុងការគ្រប់គ្រង និងត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុរបស់អង្គភាព ឬអាជីវកម្ម។ វាជាដំណើរការនៃការកំណត់ឬវិភាគ ការវាស់វែង ការកត់ត្រា ការចាត់ចែង ការបកស្រាយ និងការរាយការណ៍ទិន្នន័យហិរញ្ញវត្ថុ ដើម្បីឲ្យអ្នកប្រើប្រាស់ព័ត៌មាន អាចយល់ និងធ្វើសេចក្តីសម្រេចបានយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពក្នុងវិស័យហិរញ្ញវត្ថុ។

     ការសិក្សាជំនាញគណនេយ្យ មានគោលបំណងជួយឲ្យអ្នកសិក្សាយល់ដឹងអំពីរបៀបដំណើរការហិរញ្ញវត្ថុ នៅក្នុងអាជីវកម្ម ចាប់ពីការកត់ត្រាប្រតិបត្តិការប្រចាំថ្ងៃ ដូចជា ចំណូល ចំណាយ ការទិញ និងការលក់ រហូតដល់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដូចជាតារាងតុល្យការ និងរបាយការណ៍លទ្ធផល។

        ជំនាញនេះមិនត្រឹមតែផ្តោតលើលេខ និងការគណនាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធនឹងការវិភាគ និងការបកស្រាយព័ត៌មាន ដើម្បីជួយឲ្យអ្នកគ្រប់គ្រងអាជីវកម្មអាចដឹងពីស្ថានភាពហិរញ្ញវត្ថុពិតប្រាកដ និងអាចរៀបចំផែនការហិរញ្ញវត្ថុអនាគតបានល្អប្រសើរ។

     លើសពីនេះ ជំនាញគណនេយ្យក៏មានតួនាទីសំខាន់ក្នុងសង្គមសេដ្ឋកិច្ច ដោយជួយបង្កើនតម្លាភាពហិរញ្ញវត្ថុ បង្ការការក្លែងបន្លំ និងគាំទ្រការគ្រប់គ្រងពន្ធដារ។ ដូច្នេះ វាត្រូវបានគេចាត់ទុកថាជា “ភាសារបស់អាជីវកម្ម” ព្រោះវាប្រែព័ត៌មានសេដ្ឋកិច្ចឲ្យក្លាយជាទិន្នន័យដែលអាចយល់បាន និងអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ។

   សរុបមក ការសិក្សាជំនាញគណនេយ្យជាមូលដ្ឋានសំខាន់សម្រាប់អ្នកដែលចង់បន្តអាជីពក្នុងវិស័យហិរញ្ញវត្ថុ អាជីវកម្ម ធនាគារ ឬការគ្រប់គ្រងសេដ្ឋកិច្ច ព្រោះវាផ្តល់នូវជំនាញវិភាគ និងការគិតយ៉ាងមានប្រព័ន្ធ ដែលអាចអនុវត្តបានក្នុងការងារពិតប្រាកដ។

 

គោលបំណង


      គោលបំណងនៃការសិក្សាជំនាញ គណនេយ្យ គឺមានគោលបំណងសំខាន់ក្នុងការបណ្តុះបណ្តាល អ្នកសិក្សាឲ្យមានចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុបានត្រឹមត្រូវ មានប្រសិទ្ធភាព និងអាចប្រើប្រាស់ក្នុងការសម្រេចចិត្តអាជីវកម្ម។ ខាងក្រោមនេះជាគោលបំណងសំខាន់ៗ៖

១-ផ្តល់ចំណេះដឹងអំពីគោលការណ៍គណនេយ្យ៖ ដើម្បីឲ្យអ្នកសិក្សាយល់ដឹងអំពីមូលដ្ឋានគណនេយ្យ ការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងរបៀបដំណើរការប្រព័ន្ធគណនេយ្យក្នុងអាជីវកម្ម។

២-បណ្តុះជំនាញកត់ត្រា និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ៖ ជួយឲ្យអ្នកសិក្សាអាចរៀបចំបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុសំខាន់ៗ ដូចជាតារាងតុល្យការ (Balance Sheets) និងរបាយការណ៍លទ្ធផល (Income Statement) បានត្រឹមត្រូវ។

៣-អភិវឌ្ឍសមត្ថភាពវិភាគហិរញ្ញវត្ថុ៖ បណ្តុះបណ្តាលឲ្យអាចវិភាគចំណេញ-ខាត ស្ថានភាពហិរញ្ញវត្ថុ និងវាយតម្លៃដំណើរការអាជីវកម្ម ដើម្បីជួយក្នុងការសម្រេចចិត្ត។

៤-គាំទ្រការគ្រប់គ្រងអាជីវកម្ម៖ ជួយឲ្យអ្នកសិក្សាអាចប្រើព័ត៌មានគណនេយ្យក្នុងការរៀបចំផែនការ គ្រប់គ្រងថវិកា និងកែលម្អប្រសិទ្ធភាពអាជីវកម្ម។

៥-បង្កើនឱកាសការងារ និងអាជីពវិជ្ជាជីវៈ៖ ត្រៀមខ្លួនឲ្យអាចធ្វើការនៅក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ ពន្ធដារ និងសវនកម្ម (Audit) បានយ៉ាងមានសមត្ថភាព។

សរុបមក គោលបំណងនៃការសិក្សាជំនាញគណនេយ្យ គឺដើម្បីបណ្តុះបណ្តាលអ្នកជំនាញដែលអាចគ្រប់គ្រង វិភាគ និងប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុបានយ៉ាងត្រឹមត្រូវ ដើម្បីគាំទ្រការសម្រេចចិត្ត និងអភិវឌ្ឍអាជីវកម្ម ឲ្យមានប្រសិទ្ធភាព។

 

មុខវិជ្ជាសិក្សា
ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ​ខេម​រវិទ្យា​3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 ​គណិត​វិទ្យា​ធុរ​កិច្ច​អនុវត្តន៍3
​ទ្រឹស្ដី​សេដ្ឋកិច្ច​3 ​មូល​ដ្ឋាន​គ្រឹះ​ម៉ាឃីទីង​3
​ភាសា​អង់គ្លេស​ស្នូល3 ​ភាសា​អង់​គ្លេស​ស្នូល​ (១-ខ)3
​លំ​នាំ​ដើម​នៃ​អាជីវកម្ម​3 ​មូល​ដ្ឋាន​គ្រឹះ​គណនេយ្យ3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
គណិតវិទ្យាហិរញ្ញវត្ថុ3 មីក្រូសេដ្ឋកិច្ច3
​ស្ថិតិ​សម្រាប់​ធុរ​កិច្ច​3 រូបិយវត្ថុ និងធនាគារ3
គោលការណ៍នៃការគ្រប់គ្រង3 ​ពន្ធដារ​3
គណិតវិទ្យាហិរញ្ញវត្ថុ3 គណនេយ្យគ្រប់គ្រង3
ភាសាអង់គ្លេសសម្រាប់អាជីវកម្ម (១-ក)3 ​ភាសា​អង់គ្លេស​សម្រាប់​អាជីវកម្ម​ (១-ខ)3
ឆ្នាំទី 3
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ភាសាអង់គ្លេសសម្រាប់ធនាគារ និងហិរញ្ញវត្ថុ3 ការគ្រប់គ្រងហិរញ្ញវត្ថុ និងសន្និធិ3
ការគ្រប់គ្រងធនធានមនុស្ស3 ការគ្រប់គ្រងគម្រោង3
ម៉ាក្រូសេដ្ឋកិច្ច3 គម្រោងថវិកានិងប្រព័ន្ធត្រួតពិនិត្យការគ្រប់គ្រង3
នីតិក្រុមហ៊ុន និងពាណិជ្ជកម្ម3 គណនេយ្យសម្រាប់ធនាគារ3
គណនេយ្យកម្រិតមធ្យម3 គណនេយ្យកម្រិតឧត្តម3
ឆ្នាំទី 4
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
គណនេយ្យអន្តរជាតិ3 ការគ្រប់គ្រងផលបត្រ3
គោលការណ៍នៃសវនកម្ម3 ហិរញ្ញវត្ថុសារធារណៈ3
ស្តង់ដាគណនេយ្យកម្ពុជា3 ស្ថាប័ន និងទីផ្សារហិរញ្ញវត្ថុ3
វិធីសាស្រ្តស្រាវជ្រាវ និងកម្មវិធីវិភាគទិន្នន័យ3 អចលនទ្រព្យ និងការធានារ៉ាប់រង3
ហិរញ្ញវត្ថុសាជីវកម្ម3 ការគ្រប់គ្រងហានិភ័យ3

ឱកាសការងារ សម្រាប់និស្សិត

  Upon graduating with either a Bachelor’s or an Associate’s degree in accounting, students can unlock a diverse range of career paths:

1. Bachelor's Degree Graduates

Graduates are qualified for professional roles with higher levels of responsibility, including:

  • Accountant
  • Senior Accountant
  • Finance Officer
  • Financial Analyst
  • Auditor / Internal Auditor
  • Budget Officer
  • Tax Officer
  • Finance Executive (with relevant experience)

Core Responsibilities: Preparing complex financial statements, analyzing financial data, and managing corporate budgets.

2. Career Advancement Opportunities

By building solid work experience and pursuing professional certifications—such as ACCA, ATQ, CPA, or other related credentials—graduates can advance into executive leadership roles:

  • Audit Head / Supervisor
  • Accounting Manager / Head of Accounting
  • Finance Manager
  • Risk Management Manager
  • Audit Director
  • Chief Financial Officer (CFO)

3. Potential Workplaces

  • Private Companies and Enterprises
  • Banks and Financial Institutions
  • Accounting and Auditing Firms
  • Non-Governmental Organizations (NGOs)
  • Government Institutions and Ministries

4. Entrepreneurship & Independent Practice

  • Opening Independent Tax and Accounting Advisory Firms
  • Providing Freelance Bookkeeping and Accounting Services
  • Assisting Businesses with Tax Declarations and Compliance Work

 

សេចក្តីផ្តើម


      កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ជំនាញគណនេយ្យ គឺជាវិស័យសំខាន់មួយក្នុងការគ្រប់គ្រង និងត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុរបស់អង្គភាព ឬអាជីវកម្ម។ វាជាដំណើរការនៃការកំណត់ឬវិភាគ ការវាស់វែង ការកត់ត្រា ការចាត់ចែង ការបកស្រាយ និងការរាយការណ៍ទិន្នន័យហិរញ្ញវត្ថុ ដើម្បីឲ្យអ្នកប្រើប្រាស់ព័ត៌មាន អាចយល់ និងធ្វើសេចក្តីសម្រេចបានយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពក្នុងវិស័យហិរញ្ញវត្ថុ។

     ការសិក្សាជំនាញគណនេយ្យ មានគោលបំណងជួយឲ្យអ្នកសិក្សាយល់ដឹងអំពីរបៀបដំណើរការហិរញ្ញវត្ថុ នៅក្នុងអាជីវកម្ម ចាប់ពីការកត់ត្រាប្រតិបត្តិការប្រចាំថ្ងៃ ដូចជា ចំណូល ចំណាយ ការទិញ និងការលក់ រហូតដល់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដូចជាតារាងតុល្យការ និងរបាយការណ៍លទ្ធផល។

       ជំនាញនេះមិនត្រឹមតែផ្តោតលើលេខ និងការគណនាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធនឹងការវិភាគ និងការបកស្រាយព័ត៌មាន ដើម្បីជួយឲ្យអ្នកគ្រប់គ្រងអាជីវកម្មអាចដឹងពីស្ថានភាពហិរញ្ញវត្ថុពិតប្រាកដ និងអាចរៀបចំផែនការហិរញ្ញវត្ថុអនាគតបានល្អប្រសើរ។

    លើសពីនេះ ជំនាញគណនេយ្យក៏មានតួនាទីសំខាន់ក្នុងសង្គមសេដ្ឋកិច្ច ដោយជួយបង្កើនតម្លាភាពហិរញ្ញវត្ថុ បង្ការការក្លែងបន្លំ និងគាំទ្រការគ្រប់គ្រងពន្ធដារ។ ដូច្នេះ វាត្រូវបានគេចាត់ទុកថាជា “ភាសារបស់អាជីវកម្ម” ព្រោះវាប្រែព័ត៌មានសេដ្ឋកិច្ចឲ្យក្លាយជាទិន្នន័យដែលអាចយល់បាន និងអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ។

    សរុបមក ការសិក្សាជំនាញគណនេយ្យជាមូលដ្ឋានសំខាន់សម្រាប់អ្នកដែលចង់បន្តអាជីពក្នុងវិស័យហិរញ្ញវត្ថុ អាជីវកម្ម ធនាគារ ឬការគ្រប់គ្រងសេដ្ឋកិច្ច ព្រោះវាផ្តល់នូវជំនាញវិភាគ និងការគិតយ៉ាងមានប្រព័ន្ធ ដែលអាចអនុវត្តបានក្នុងការងារពិតប្រាកដ។

 

គោលបំណង


      គោលបំណងនៃការសិក្សាជំនាញ គណនេយ្យ គឺមានគោលបំណងសំខាន់ក្នុងការបណ្តុះបណ្តាល អ្នកសិក្សាឲ្យមានចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុបានត្រឹមត្រូវ មានប្រសិទ្ធភាព និងអាចប្រើប្រាស់ក្នុងការសម្រេចចិត្តអាជីវកម្ម។ ខាងក្រោមនេះជាគោលបំណងសំខាន់ៗ៖

១-ផ្តល់ចំណេះដឹងអំពីគោលការណ៍គណនេយ្យ៖ ដើម្បីឲ្យអ្នកសិក្សាយល់ដឹងអំពីមូលដ្ឋានគណនេយ្យ ការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងរបៀបដំណើរការប្រព័ន្ធគណនេយ្យក្នុងអាជីវកម្ម។

២-បណ្តុះជំនាញកត់ត្រា និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ៖ ជួយឲ្យអ្នកសិក្សាអាចរៀបចំបញ្ជីគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុសំខាន់ៗ ដូចជាតារាងតុល្យការ (Balance Sheets) និងរបាយការណ៍លទ្ធផល (Income Statement) បានត្រឹមត្រូវ។

៣-អភិវឌ្ឍសមត្ថភាពវិភាគហិរញ្ញវត្ថុ៖ បណ្តុះបណ្តាលឲ្យអាចវិភាគចំណេញ-ខាត ស្ថានភាពហិរញ្ញវត្ថុ និងវាយតម្លៃដំណើរការអាជីវកម្ម ដើម្បីជួយក្នុងការសម្រេចចិត្ត។

៤-គាំទ្រការគ្រប់គ្រងអាជីវកម្ម៖ ជួយឲ្យអ្នកសិក្សាអាចប្រើព័ត៌មានគណនេយ្យក្នុងការរៀបចំផែនការ គ្រប់គ្រងថវិកា និងកែលម្អប្រសិទ្ធភាពអាជីវកម្ម។

៥-បង្កើនឱកាសការងារ និងអាជីពវិជ្ជាជីវៈ៖ ត្រៀមខ្លួនឲ្យអាចធ្វើការនៅក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ ពន្ធដារ និងសវនកម្ម (Audit) បានយ៉ាងមានសមត្ថភាព។

សរុបមក គោលបំណងនៃការសិក្សាជំនាញគណនេយ្យ គឺដើម្បីបណ្តុះបណ្តាលអ្នកជំនាញដែលអាចគ្រប់គ្រង វិភាគ និងប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុបានយ៉ាងត្រឹមត្រូវ ដើម្បីគាំទ្រការសម្រេចចិត្ត និងអភិវឌ្ឍអាជីវកម្ម ឲ្យមានប្រសិទ្ធភាព។

 

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ការគ្រប់គ្រងការរិយាល័យ3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 ​គណិត​វិទ្យា​ធុរ​កិច្ច​អនុវត្តន៍3
​ទ្រឹស្ដី​សេដ្ឋកិច្ច​3 ​មូល​ដ្ឋាន​គ្រឹះ​ម៉ាឃីទីង​3
​ភាសា​អង់គ្លេស​ស្នូល3 ​ភាសា​អង់​គ្លេស​ស្នូល​ (១-ខ)3
​លំ​នាំ​ដើម​នៃ​អាជីវកម្ម​3 ​មូល​ដ្ឋាន​គ្រឹះ​គណនេយ្យ3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
គណិតវិទ្យាហិរញ្ញវត្ថុ3 ​មីក្រូ​សេដ្ឋកិច្ច​3
​ស្ថិតិ​សម្រាប់​ធុរ​កិច្ច​3 រូបិយវត្ថុ និងធនាគារ3
​គោល​ការណ៍​នៃ​ការ​គ្រប់គ្រង3 ​ពន្ធដារ​3
គណនេយ្យហិរញ្ញវត្ថុ3 គណនេយ្យគ្រប់គ្រង3
ភាសាអង់គ្លេសសម្រាប់អាជីវកម្ម (១-ក)3 ​ភាសា​អង់គ្លេស​សម្រាប់​អាជីវកម្ម​ (១-ខ)3

ឱកាសការងារ សម្រាប់និស្សិត

     ក្រោយពីទទួលបានបរិញ្ញាបត្រ បរិញ្ញាបត្ររង ជំនាញគណនេយ្យ អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

១-សម្រាប់ថ្នាក់បរិញ្ញាបត្ររង (Associate Degree) និស្សិតអាចចាប់ផ្តើមពីការងារមូលដ្ឋាននានា ដើម្បីទទួល បទពិសោធន៍នូវតួនាទីដូចខាងក្រោម៖

-ជំនួយការគណនេយ្យ (Accounting Assistant)

-ស្មៀនគណនេយ្យ (Accounting Clerk)

-ស្មៀនកត់ត្រាចំណូល-ចំណាយ (Bookkeeping Clerk)

-ស្មៀនបេឡា ឬហិរញ្ញវត្ថុ (Cashier / Finance Clerk)

-ស្មៀនទិន្នន័យហិរញ្ញវត្ថុ (Data Entry Clerk)

-ជំនួយការផ្នែកពន្ធដារ (Tax Assistant)

-ជំនួយការរដ្ឋបាលហិរញ្ញវត្ថុ

តួនាទីសំខាន់គឺ កត់ត្រាប្រតិបត្តិការ រៀបចំឯកសារ និងជួយការងារផ្នែកហិរញ្ញវត្ថុប្រចាំថ្ងៃ។

២-ឱកាសអភិវឌ្ឍអាជីព បន្ទាប់ពីទទួលបានបទពិសោធន៍ការងារ និងសិក្សាបន្ថែមលើវិញ្ញាបនបត្រវិជ្ជាជីវៈ ដូចជា ACCA, ATQ, CPA ឬវិញ្ញាបនបត្រពាក់ព័ន្ធផ្សេងៗ និស្សិតអាចអភិវឌ្ឍខ្លួនទៅកាន់មុខតំណែងជាន់ខ្ពស់ ដូចជា៖

-ប្រធានផ្នែកសវនកម្ម

-ប្រធានផ្នែកគណនេយ្យ

-អ្នកគ្រប់គ្រងហិរញ្ញវត្ថុ

-ប្រធានគ្រប់គ្រងហានិភ័យ

-នាយកសវនកម្ម

-នាយកហិរញ្ញវត្ថុ (Chief Financial Officer – CFO)

៣-ទីកន្លែងការងារ

-ក្រុមហ៊ុនឯកជន និងសហគ្រាស

-ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ

-ក្រុមហ៊ុន គណនេយ្យ សវនកម្ម

-អង្គការមិនមែនរដ្ឋាភិបាល (NGO)

-ស្ថាប័នរដ្ឋ និងក្រសួងនានា

៤-អាជីវកម្មផ្ទាល់ខ្លួន

-បើកសេវាប្រឹក្សាពន្ធដារ និងគណនេយ្យ

-ផ្តល់សេវារៀបចំបញ្ជីគណនេយ្យ

-ជួយអាជីវកម្មក្នុងការប្រកាស និងបង់ពន្ធ