KH   |   EN ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo
   

ជំនាញ ពន្ធដារ

 

សេចក្តីផ្តើម


កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ ជំនាញ ពន្ធដារ គឺជាវិស័យសិក្សាមួយដែលផ្តោតលើការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង និងការប្រមូលពន្ធរបស់រដ្ឋ។ ជំនាញនេះមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយជួយធានាឱ្យមានការប្រមូលចំណូលសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមធម៌។ អ្នកសិក្សាជំនាញពន្ធដារនឹងទទួលបានចំណេះដឹងអំពីប្រភេទពន្ធផ្សេងៗ ការគណនាពន្ធ ការរៀបចំ និងដាក់ស្នើលិខិតប្រកាសពន្ធ ព្រមទាំងការអនុវត្តច្បាប់ពន្ធដារក្នុងបរិបទអាជីវកម្ម និងស្ថាប័ននានា។

ក្រៅពីនេះ ជំនាញពន្ធដារក៏ជួយអភិវឌ្ឍជំនាញវិភាគ ការដោះស្រាយបញ្ហា​ ការប្រឹក្សាយោបល់ផ្នែកពន្ធ និងប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការងារពន្ធដារ។ មានភាពទទួលខុសត្រូវ និងសុចរិតភាពក្នុងការងារ គោរពច្បាប់ និងស្តង់ដារវិជ្ជាជីវៈ មានសមត្ថភាពធ្វើការជាក្រុម និងទំនាក់ទំនងជាមួយអតិថិជន ឬស្ថាប័នរដ្ឋ ដែលជាមូលដ្ឋានសម្រាប់អាជីពក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងការប្រឹក្សាពន្ធនៅពេលអនាគត។

ការអនុវត្តន៍វិជ្ជាជីវៈនៃពន្ធដារ មិនត្រឹមតែជួយសម្រួលប្រតិបត្តិការប្រកាសពន្ធបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែអាចធ្វើឲ្យស្ថាប័នពន្ធដារ កាន់តែមានសមត្ថភាពក្នុងការបំពេញតួនាទីជាមូលដ្ឋានសេដ្ឋកិច្ចបានប្រសើរជាងមុន។ ដូច្នេះ ការសិក្សានៃជំនាញនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការបង្កើតទេពកោសល្យបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្ពោះទៅរកអនាគតវិជ្ជាជីវៈមួយដែលប្រកបដោយជោគជ័យ។

 

គោលបំណង


គោលបំណងនៃការសិក្សាជំនាញ ពន្ធដារ គឺដើម្បីរៀបចំ និងបង្កើតជាមូលដ្ឋានចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដល់និស្សិតឱ្យមានសមត្ថភាពយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពន្ធដារ ស្គាល់ប្រភេទពន្ធផ្សេងៗ ដូចជា ពន្ធលើប្រាក់ចំណូល ពន្ធអាករលើតម្លៃបន្ថែម(VAT) និងពន្ធផ្សេងៗទៀត យល់ដឹងពីប្រព័ន្ធគ្រប់គ្រងពន្ធ និងនីតិវិធីបង់ពន្ធ។ និស្សិតចេះគណនានិងរៀបចំឯកសារពន្ធបានត្រឹមត្រូវ បំពេញ និងដាក់ស្នើរបាយការណ៍ពន្ធ វិភាគបញ្ហាពន្ធ និងផ្តល់យោបល់ពាក់ព័ន្ធ ប្រើប្រាស់កម្មវិធីគណនេយ្យ និងប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការងារពន្ធដារ។ មានភាពទទួលខុសត្រូវ និងសុចរិតភាព ក្នុងការងារ គោរពច្បាប់ និងស្តង់ដារវិជ្ជាជីវៈ មានសមត្ថភាពធ្វើការជាក្រុម និងទំនាក់ទំនងជាមួយអតិថិជន ឬស្ថាប័នរដ្ឋ។ ខាងក្រោមនេះជាគោលបំណងសំខាន់ៗ៖

-ទទួលបានចំណេះដឹងអំពីប្រព័ន្ធពន្ធដារ៖ ដើម្បីយល់អំពីច្បាប់ គោលការណ៍ និងបទប្បញ្ញត្តិពន្ធដារដែលអនុវត្តក្នុងប្រទេស

-អភិវឌ្ឍជំនាញគណនា និងរាយការណ៍ពន្ធ៖ ដើម្បីអាចគណនា បំពេញលិខិតប្រកាសពន្ធ និងរៀបចំរបាយការណ៍ពន្ធបានត្រឹមត្រូវ។

-ជួយអាជីវកម្មអនុវត្តតាមច្បាប់ពន្ធដារ៖ ដោយផ្តល់ការប្រឹក្សា និងធានាថាអាជីវកម្មបំពេញកាតព្វកិច្ចពន្ធបានត្រឹមត្រូវ

-បង្កើនសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ៖ ដើម្បីរៀបចំផែនការពន្ធ និងគ្រប់គ្រងចំណាយពាក់ព័ន្ធនឹងពន្ធប្រកបដោយប្រសិទ្ធភាព

-បង្កើតឱកាសការងារ និងអាជីព៖ ក្នុងវិស័យគណនេយ្យ សវនកម្ម ហិរញ្ញវត្ថុ ការប្រឹក្សាពន្ធ និងស្ថាប័នរដ្ឋដែលពាក់ព័ន្ធនឹងពន្ធដារ

-រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៖ តាមរយៈការជំរុញឱ្យមានការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

សរុប៖ ការសិក្សាជំនាញពន្ធដារ មានគោលបំណងបណ្តុះចំណេះដឹង និងជំនាញសម្រាប់គ្រប់គ្រង បំពេញ និងប្រឹក្សាការងារពន្ធដារបានត្រឹមត្រូវ ព្រមទាំងបង្កើនឱកាសអាជីព និងរួមចំណែកដល់សង្គម និងសេដ្ឋកិច្ចជាតិ។

មុខវិជ្ជាសិក្សា
ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ឆ្នាំទី 3
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ឆ្នាំទី 4
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត

ឱកាសការងារ សម្រាប់និស្សិត

ក្រោយពីទទួលបានបរិញ្ញាបត្រ ជំនាញ ពន្ធដារ អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

១-វិស័យរដ្ឋ៖

-មន្ត្រីពន្ធដារនៅ អគ្គនាយកដ្ឋានពន្ធដារ

-មន្ត្រីគយនៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

-មន្ត្រីហិរញ្ញវត្ថុ និងគណនេយ្យនៅក្រសួង ស្ថាប័នរដ្ឋ និងអង្គភាពសាធារណៈ
២-វិស័យឯកជន៖

-បុគ្គលិកពន្ធដារ (Tax Officer)

-អ្នកប្រឹក្សាពន្ធដារ (Tax Consultant)

-អ្នកវិភាគពន្ធដារ (Tax Analyst)

-គណនេយ្យករ (Accountant)

-ប្រធានផ្នែកគណនេយ្យ និងពន្ធ (Tax & Accounting Officer)

-សវនករផ្ទៃក្នុង (Internal Auditor)

-បុគ្គលិកហិរញ្ញវត្ថុ (Finance Officer)
៣-ក្រុមហ៊ុនសវនកម្ម និងប្រឹក្សាអាជីវកម្ម

-ជំនួយការសវនករ (Audit Assistant)

-ជំនួយការប្រឹក្សាពន្ធ (Tax Associate)

-អ្នករៀបចំឯកសារពន្ធ និងរបាយការណ៍ហិរញ្ញវត្ថុ

-អ្នកប្រឹក្សាអនុលោមភាពពន្ធ (Tax Compliance Officer)
៤-សហគ្រាស និងអង្គការអន្តរជាតិ៖

-មន្ត្រីហិរញ្ញវត្ថុ និងរដ្ឋបាល

-មន្ត្រីគ្រប់គ្រងថវិកា

-មន្ត្រីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

-មន្ត្រីអនុលោមភាព (Compliance Officer)
៥-អាជីវកម្មផ្ទាល់ខ្លួន៖

-បើកសេវាប្រឹក្សាពន្ធដារ និងគណនេយ្យ

-ផ្តល់សេវារៀបចំបញ្ជីគណនេយ្យ

-ជួយអាជីវកម្មក្នុងការប្រកាស និងបង់ពន្ធ

-កម្រិតការងារតាមសញ្ញាបត្រ
បរិញ្ញាបត្រ (Bachelor's Degree):

-អាចកាន់តំណែងជាអ្នកវិភាគពន្ធ

-អ្នកប្រឹក្សាពន្ធ

-ប្រធានផ្នែកពន្ធ ឬគណនេយ្យ

-សវនករ

-មន្ត្រីជំនាញនៅស្ថាប័នរដ្ឋ និងអង្គការធំៗ

 

សេចក្តីផ្តើម


កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្ររង ជំនាញ ពន្ធដារ គឺជាវិស័យសិក្សាមួយដែលផ្តោតលើការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រង និងការប្រមូលពន្ធរបស់រដ្ឋ។ ជំនាញនេះមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយជួយធានាឱ្យមានការប្រមូលចំណូលសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមធម៌។ អ្នកសិក្សាជំនាញពន្ធដារនឹងទទួលបានចំណេះដឹងអំពីប្រភេទពន្ធផ្សេងៗ ការគណនាពន្ធ ការរៀបចំ និងដាក់ស្នើលិខិតប្រកាសពន្ធ ព្រមទាំងការអនុវត្តច្បាប់ពន្ធដារក្នុងបរិបទអាជីវកម្ម និងស្ថាប័ននានា។

ក្រៅពីនេះ ជំនាញពន្ធដារក៏ជួយអភិវឌ្ឍជំនាញវិភាគ ការដោះស្រាយបញ្ហា​ ការប្រឹក្សាយោបល់ផ្នែកពន្ធ និងប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការងារពន្ធដារ។ មានភាពទទួលខុសត្រូវ និងសុចរិតភាពក្នុងការងារ គោរពច្បាប់ និងស្តង់ដារវិជ្ជាជីវៈ មានសមត្ថភាពធ្វើការជាក្រុម និងទំនាក់ទំនងជាមួយអតិថិជន ឬស្ថាប័នរដ្ឋ ដែលជាមូលដ្ឋានសម្រាប់អាជីពក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងការប្រឹក្សាពន្ធនៅពេលអនាគត។

ការអនុវត្តន៍វិជ្ជាជីវៈនៃពន្ធដារ មិនត្រឹមតែជួយសម្រួលប្រតិបត្តិការប្រកាសពន្ធបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែអាចធ្វើឲ្យស្ថាប័នពន្ធដារ កាន់តែមានសមត្ថភាពក្នុងការបំពេញតួនាទីជាមូលដ្ឋានសេដ្ឋកិច្ចបានប្រសើរជាងមុន។ ដូច្នេះ ការសិក្សានៃជំនាញនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការបង្កើតទេពកោសល្យបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្ពោះទៅរកអនាគតវិជ្ជាជីវៈមួយដែលប្រកបដោយជោគជ័យ។

 

គោលបំណង


គោលបំណងនៃការសិក្សាជំនាញ ពន្ធដារ គឺដើម្បីរៀបចំ និងបង្កើតជាមូលដ្ឋានចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដល់និស្សិតឱ្យមានសមត្ថភាពយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពន្ធដារ ស្គាល់ប្រភេទពន្ធផ្សេងៗ ដូចជា ពន្ធលើប្រាក់ចំណូល ពន្ធអាករលើតម្លៃបន្ថែម(VAT) និងពន្ធផ្សេងៗទៀត យល់ដឹងពីប្រព័ន្ធគ្រប់គ្រងពន្ធ និងនីតិវិធីបង់ពន្ធ។ និស្សិតចេះគណនានិងរៀបចំឯកសារពន្ធបានត្រឹមត្រូវ បំពេញ និងដាក់ស្នើរបាយការណ៍ពន្ធ វិភាគបញ្ហាពន្ធ និងផ្តល់យោបល់ពាក់ព័ន្ធ ប្រើប្រាស់កម្មវិធីគណនេយ្យ និងប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការងារពន្ធដារ។ មានភាពទទួលខុសត្រូវ និងសុចរិតភាព ក្នុងការងារ គោរពច្បាប់ និងស្តង់ដារវិជ្ជាជីវៈ មានសមត្ថភាពធ្វើការជាក្រុម និងទំនាក់ទំនងជាមួយអតិថិជន ឬស្ថាប័នរដ្ឋ។ ខាងក្រោមនេះជាគោលបំណងសំខាន់ៗ៖

-ទទួលបានចំណេះដឹងអំពីប្រព័ន្ធពន្ធដារ៖ ដើម្បីយល់អំពីច្បាប់ គោលការណ៍ និងបទប្បញ្ញត្តិពន្ធដារដែលអនុវត្តក្នុងប្រទេស

-អភិវឌ្ឍជំនាញគណនា និងរាយការណ៍ពន្ធ៖ ដើម្បីអាចគណនា បំពេញលិខិតប្រកាសពន្ធ និងរៀបចំរបាយការណ៍ពន្ធបានត្រឹមត្រូវ។

-ជួយអាជីវកម្មអនុវត្តតាមច្បាប់ពន្ធដារ៖ ដោយផ្តល់ការប្រឹក្សា និងធានាថាអាជីវកម្មបំពេញកាតព្វកិច្ចពន្ធបានត្រឹមត្រូវ

-បង្កើនសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ៖ ដើម្បីរៀបចំផែនការពន្ធ និងគ្រប់គ្រងចំណាយពាក់ព័ន្ធនឹងពន្ធប្រកបដោយប្រសិទ្ធភាព

-បង្កើតឱកាសការងារ និងអាជីព៖ ក្នុងវិស័យគណនេយ្យ សវនកម្ម ហិរញ្ញវត្ថុ ការប្រឹក្សាពន្ធ និងស្ថាប័នរដ្ឋដែលពាក់ព័ន្ធនឹងពន្ធដារ

-រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៖ តាមរយៈការជំរុញឱ្យមានការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

សរុប៖ ការសិក្សាជំនាញពន្ធដារ មានគោលបំណងបណ្តុះចំណេះដឹង និងជំនាញសម្រាប់គ្រប់គ្រង បំពេញ និងប្រឹក្សាការងារពន្ធដារបានត្រឹមត្រូវ ព្រមទាំងបង្កើនឱកាសអាជីព និងរួមចំណែកដល់សង្គម និងសេដ្ឋកិច្ចជាតិ។

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត

ឱកាសការងារ សម្រាប់និស្សិត

ក្រោយពីទទួលបានបរិញ្ញាបត្ររង ជំនាញ ពន្ធដារ អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

-វិស័យរដ្ឋ៖

-មន្ត្រីពន្ធដារនៅ អគ្គនាយកដ្ឋានពន្ធដារ

-មន្ត្រីគយនៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

-មន្ត្រីហិរញ្ញវត្ថុ និងគណនេយ្យនៅក្រសួង ស្ថាប័នរដ្ឋ និងអង្គភាពសាធារណៈ
២-វិស័យឯកជន៖

-បុគ្គលិកពន្ធដារ (Tax Officer)

-អ្នកប្រឹក្សាពន្ធដារ (Tax Consultant)

-អ្នកវិភាគពន្ធដារ (Tax Analyst)

-គណនេយ្យករ (Accountant)

-ប្រធានផ្នែកគណនេយ្យ និងពន្ធ (Tax & Accounting Officer)

-សវនករផ្ទៃក្នុង (Internal Auditor)

-បុគ្គលិកហិរញ្ញវត្ថុ (Finance Officer)
៣-ក្រុមហ៊ុនសវនកម្ម និងប្រឹក្សាអាជីវកម្ម

-ជំនួយការសវនករ (Audit Assistant)

-ជំនួយការប្រឹក្សាពន្ធ (Tax Associate)

-អ្នករៀបចំឯកសារពន្ធ និងរបាយការណ៍ហិរញ្ញវត្ថុ

-អ្នកប្រឹក្សាអនុលោមភាពពន្ធ (Tax Compliance Officer)
៤-សហគ្រាស និងអង្គការអន្តរជាតិ៖

-មន្ត្រីហិរញ្ញវត្ថុ និងរដ្ឋបាល

-មន្ត្រីគ្រប់គ្រងថវិកា

-មន្ត្រីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

-មន្ត្រីអនុលោមភាព (Compliance Officer)
៥-អាជីវកម្មផ្ទាល់ខ្លួន៖

-បើកសេវាប្រឹក្សាពន្ធដារ និងគណនេយ្យ

-ផ្តល់សេវារៀបចំបញ្ជីគណនេយ្យ

-ជួយអាជីវកម្មក្នុងការប្រកាស និងបង់ពន្ធ

-កម្រិតការងារតាមសញ្ញាបត្រ
បរិញ្ញាបត្ររង (Associate Degree):

-អាចចាប់ផ្តើមជាបុគ្គលិកគណនេយ្យ

-បុគ្គលិកពន្ធដារ

-ជំនួយការសវនកម្ម

-បុគ្គលិករដ្ឋបាល និងហិរញ្ញវត្ថុ