កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ជំនាញ សវនកម្ម គឺជាដំណើរការត្រួតពិនិត្យ វាយតម្លៃ និងផ្ទៀងផ្ទាត់ព័ត៌មានហិរញ្ញវត្ថុ ប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិការរបស់អង្គភាពមួយ ដើម្បីធានាថាព័ត៌មានទាំងនោះមានភាពត្រឹមត្រូវ អាចជឿទុកចិត្តបាន និងអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងស្តង់ដារដែលពាក់ព័ន្ធ ជាពិសេស ស្តង់ដារគណនេយ្យ ហិរញ្ញវត្ថុ និសវនកម្ម។
ការសិក្សាជំនាញសវនកម្មមានសារៈសំខាន់យ៉ាងខ្លាំងក្នុងវិស័យគណនេយ្យ និងការគ្រប់គ្រងអាជីវកម្ម ព្រោះវាជួយឱ្យអ្នកសិក្សាទទួលបានចំណេះដឹង និងជំនាញក្នុងការត្រួតពិនិត្យកំណត់ត្រាហិរញ្ញវត្ថុ ការវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការកំណត់ហានិភ័យ និងការផ្តល់យោបល់សម្រាប់ការកែលម្អប្រសិទ្ធភាពការងាររបស់អង្គភាព។
ជំនាញសវនកម្មផ្តោតលើប្រធានបទសំខាន់ៗជាច្រើន ដូចជា គោលការណ៍គណនេយ្យ ស្តង់ដារសវនកម្ម ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង ក្រមសីលធម៌វិជ្ជាជីវៈ និងវិធីសាស្ត្រប្រមូលភស្តុតាងសវនកម្ម។ ការយល់ដឹងលើមុខវិជ្ជាទាំងនេះអាចជួយឱ្យសវនករអនុវត្តការងារបានដោយឯករាជ្យ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញរបស់ខ្លួន។
ជារួមការសិក្សាជំនាញសវនកម្ម គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍអ្នកជំនាញដែលអាចចូលរួមក្នុងការធានាភាពជឿជាក់នៃព័ត៌មានហិរញ្ញវត្ថុ និងការលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងអង្គភាពសាធារណៈ និងឯកជន។
គោលបំណងសំខាន់នៃការសិក្សាជំនាញសវនកម្ម គឺដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចឱ្យអ្នកសិក្សាធ្វើការត្រួតពិនិត្យ និងវាយតម្លៃព័ត៌មានហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព ត្រឹមត្រូវ និងមានភាពជឿជាក់។។ ខាងក្រោមនេះជាគោលបំណងសំខាន់ៗ៖
-យល់ដឹងអំពីគោលការណ៍ និងស្តង់ដារសវនកម្ម៖ ផ្តល់ចំណេះដឹងអំពីគោលគំនិត មូលដ្ឋានគ្រឹះ និងស្តង់ដារសវនកម្មដែលត្រូវអនុវត្តក្នុងការងារវិជ្ជាជីវៈ។
-អភិវឌ្ឍជំនាញត្រួតពិនិត្យ និងវាយតម្លៃ៖ បណ្តុះសមត្ថភាពក្នុងការត្រួតពិនិត្យឯកសារ របាយការណ៍ហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងរបស់អង្គភាព ដើម្បីវាយតម្លៃភាពត្រឹមត្រូវ និងភាពជឿជាក់។
-បង្កើនសមត្ថភាពក្នុងការកំណត់ និងគ្រប់គ្រងហានិភ័យ៖ ជួយឱ្យអ្នកសិក្សាអាចសម្គាល់ហានិភ័ដែលអាចកើតមានក្នុងប្រតិបត្តិការ និងផ្តល់ដំណោះស្រាយសមស្រប។
-សិក្សាពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង៖ យល់ដឹងអំពីការរៀបចំ និងការវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បីការពារកំហុស និងការក្លែងបន្លំ។
-ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ៖ បណ្តុះគុណតម្លៃនៃភាពស្មោះត្រង់ ឯករាជ្យភាព ការរក្សាការសម្ងាត់ និងទំនួលខុសត្រូវវិជ្ជាជីវៈ។
-អភិវឌ្ឍសមត្ថភាពប្រមូល និងវិភាគភស្តុតាងសវនកម្ម៖ រៀនវិធីសាស្ត្រប្រមូល វិភាគ និងវាយតម្លៃភស្តុតាង ដើម្បីគាំទ្រសេចក្តីសន្និដ្ឋានរបស់សវនករ។
-ត្រៀមខ្លួនសម្រាប់អាជីពវិជ្ជាជីវៈ៖ ផ្តល់មូលដ្ឋានចំណេះដឹង និងជំនាញសម្រាប់ការងារជាសវនករ គណនេយ្យករ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ឬមុខតំណែងពាក់ព័ន្ធផ្សេងៗ។
| ឆ្នាំទី 1 | |||
|---|---|---|---|
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
| ឆ្នាំទី 2 | |||

| ឆ្នាំទី 3 | |||
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
| ឆ្នាំទី 4 | |||
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
After earning a Bachelor’s or Associate’s degree in Auditing, graduates can access the following career opportunities:
1. Career Opportunities for Bachelor’s Degree Students
2. Career Advancement Opportunities
After gaining work experience and pursuing professional certifications such as ACCA, CPA, or other relevant credentials, students can advance to senior roles, including:
3. Workplaces
4. Entrepreneurship / Self-Employment
In conclusion, Auditing is a major in high demand within the job market. Both Associate’s and Bachelor’s degree graduates can find employment in public institutions, private companies, banks, as well as national and international organizations. Furthermore, they have great opportunities to advance into professional specialist and managerial positions in the future.
កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ជំនាញ សវនកម្ម គឺជាដំណើរការត្រួតពិនិត្យ វាយតម្លៃ និងផ្ទៀងផ្ទាត់ព័ត៌មានហិរញ្ញវត្ថុ ប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិការរបស់អង្គភាពមួយ ដើម្បីធានាថាព័ត៌មានទាំងនោះមានភាពត្រឹមត្រូវ អាចជឿទុកចិត្តបាន និងអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងស្តង់ដារដែលពាក់ព័ន្ធ ជាពិសេស ស្តង់ដារគណនេយ្យ ហិរញ្ញវត្ថុ និសវនកម្ម។
ការសិក្សាជំនាញសវនកម្មមានសារៈសំខាន់យ៉ាងខ្លាំងក្នុងវិស័យគណនេយ្យ និងការគ្រប់គ្រងអាជីវកម្ម ព្រោះវាជួយឱ្យអ្នកសិក្សាទទួលបានចំណេះដឹង និងជំនាញក្នុងការត្រួតពិនិត្យកំណត់ត្រាហិរញ្ញវត្ថុ ការវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការកំណត់ហានិភ័យ និងការផ្តល់យោបល់សម្រាប់ការកែលម្អប្រសិទ្ធភាពការងាររបស់អង្គភាព។
ជំនាញសវនកម្មផ្តោតលើប្រធានបទសំខាន់ៗជាច្រើន ដូចជា គោលការណ៍គណនេយ្យ ស្តង់ដារសវនកម្ម ការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង ក្រមសីលធម៌វិជ្ជាជីវៈ និងវិធីសាស្ត្រប្រមូលភស្តុតាងសវនកម្ម។ ការយល់ដឹងលើមុខវិជ្ជាទាំងនេះអាចជួយឱ្យសវនករអនុវត្តការងារបានដោយឯករាជ្យ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញរបស់ខ្លួន។
ជារួមការសិក្សាជំនាញសវនកម្ម គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍអ្នកជំនាញដែលអាចចូលរួមក្នុងការធានាភាពជឿជាក់នៃព័ត៌មានហិរញ្ញវត្ថុ និងការលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងអង្គភាពសាធារណៈ និងឯកជន។
គោលបំណងសំខាន់នៃការសិក្សាជំនាញសវនកម្ម គឺដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចឱ្យអ្នកសិក្សាធ្វើការត្រួតពិនិត្យ និងវាយតម្លៃព័ត៌មានហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព ត្រឹមត្រូវ និងមានភាពជឿជាក់។។ ខាងក្រោមនេះជាគោលបំណងសំខាន់ៗ៖
-យល់ដឹងអំពីគោលការណ៍ និងស្តង់ដារសវនកម្ម៖ ផ្តល់ចំណេះដឹងអំពីគោលគំនិត មូលដ្ឋានគ្រឹះ និងស្តង់ដារសវនកម្មដែលត្រូវអនុវត្តក្នុងការងារវិជ្ជាជីវៈ។
-អភិវឌ្ឍជំនាញត្រួតពិនិត្យ និងវាយតម្លៃ៖ បណ្តុះសមត្ថភាពក្នុងការត្រួតពិនិត្យឯកសារ របាយការណ៍ហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងរបស់អង្គភាព ដើម្បីវាយតម្លៃភាពត្រឹមត្រូវ និងភាពជឿជាក់។
-បង្កើនសមត្ថភាពក្នុងការកំណត់ និងគ្រប់គ្រងហានិភ័យ៖ ជួយឱ្យអ្នកសិក្សាអាចសម្គាល់ហានិភ័ដែលអាចកើតមានក្នុងប្រតិបត្តិការ និងផ្តល់ដំណោះស្រាយសមស្រប។
-សិក្សាពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង៖ យល់ដឹងអំពីការរៀបចំ និងការវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បីការពារកំហុស និងការក្លែងបន្លំ។
-ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ៖ បណ្តុះគុណតម្លៃនៃភាពស្មោះត្រង់ ឯករាជ្យភាព ការរក្សាការសម្ងាត់ និងទំនួលខុសត្រូវវិជ្ជាជីវៈ។
-អភិវឌ្ឍសមត្ថភាពប្រមូល និងវិភាគភស្តុតាងសវនកម្ម៖ រៀនវិធីសាស្ត្រប្រមូល វិភាគ និងវាយតម្លៃភស្តុតាង ដើម្បីគាំទ្រសេចក្តីសន្និដ្ឋានរបស់សវនករ។
-ត្រៀមខ្លួនសម្រាប់អាជីពវិជ្ជាជីវៈ៖ ផ្តល់មូលដ្ឋានចំណេះដឹង និងជំនាញសម្រាប់ការងារជាសវនករ គណនេយ្យករ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ឬមុខតំណែងពាក់ព័ន្ធផ្សេងៗ។
| ឆ្នាំទី 1 | |||
|---|---|---|---|
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
| ឆ្នាំទី 2 | |||
| ឆមាសទី 1 | ឆមាសទី 2 | ||
| មុខវិជ្ជា | ក្រេឌីត | មុខវិជ្ជា | ក្រេឌីត |
ក្រោយពីទទួលបានបរិញ្ញាបត្រ បរិញ្ញាបត្ររង ជំនាញ សវនកម្ម អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖
១-ឱកាសការងារសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្ររង
-ជំនួយការសវនករ (Audit Assistant)
-ជំនួយការគណនេយ្យករ (Accounting Assistant)
-មន្ត្រីគណនេយ្យ (Accounting Officer)
-មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ (Administration and Finance Officer)
-មន្ត្រីបញ្ចូលទិន្នន័យហិរញ្ញវត្ថុ (Data Entry Clerk)
-មន្ត្រីសេវាអតិថិជននៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុ
-ជំនួយការផ្នែកពន្ធដារ (Tax Assistant)
២-ឱកាសអភិវឌ្ឍអាជីព
បន្ទាប់ពីទទួលបានបទពិសោធន៍ការងារ និងសិក្សាបន្ថែមលើវិញ្ញាបនបត្រវិជ្ជាជីវៈ ដូចជា ACCA, CPA ឬវិញ្ញាបនបត្រពាក់ព័ន្ធផ្សេងៗ និស្សិតអាចអភិវឌ្ឍខ្លួនទៅកាន់មុខតំណែងជាន់ខ្ពស់ ដូចជា៖
-ប្រធានផ្នែកសវនកម្ម
-ប្រធានផ្នែកគណនេយ្យ
-អ្នកគ្រប់គ្រងហិរញ្ញវត្ថុ
-ប្រធានគ្រប់គ្រងហានិភ័យ
-នាយកសវនកម្ម
-នាយកហិរញ្ញវត្ថុ (Chief Financial Officer – CFO)
៣-ទីកន្លែងការងារ
-ក្រុមហ៊ុនឯកជន និងសហគ្រាស
-ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ
-ក្រុមហ៊ុន គណនេយ្យ សវនកម្ម
-អង្គការមិនមែនរដ្ឋាភិបាល (NGO)
-ស្ថាប័នរដ្ឋ និងក្រសួងនានា
៤-អាជីវកម្មផ្ទាល់ខ្លួន
-បើកសេវាប្រឹក្សាសវនកម្ម និងគណនេយ្យ
-ផ្តល់សេវារៀបចំបញ្ជីគណនេយ្យ និងសវនកម្ម
-ជួយអាជីវកម្មក្នុងការធ្វើសវនកម្ម
សរុបជារួមជំនាញសវនកម្ម ជាជំនាញដែលមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារ។ និស្សិតថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ អាចស្វែងរកការងារបានទាំងក្នុងស្ថាប័នរដ្ឋ ឯកជន ធនាគារ អង្គការជាតិ និងអន្តរជាតិ ហើយមានឱកាសរីកចម្រើនទៅកាន់មុខតំណែងជាអ្នកជំនាញ និងអ្នកគ្រប់គ្រងនាពេលអនាគត។