KH   |   EN ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo
   

ជំនាញ ភាសាអង់គ្លេស

 

សេចក្តីផ្តើម

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញភាសាអង់គ្លេស នៃដេប៉ាតឺម៉ង់ភាសាអង់គ្លេស មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប គឺជាកម្មវិធីសិក្សារយៈពេល ៤ ឆ្នាំ (ស្មើនឹង ៨ ឆមាស សរុប ១២៦ ក្រេឌីត) ដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍធនធានមនុស្សក្នុងយុគសម័យសកលភាវូបនីយកម្ម និងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ កម្មវិធីនេះត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើគោលការណ៍អប់រំផ្អែកលើលទ្ធផលសិក្សា និងស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា កម្រិតទី៦ ដោយរួមបញ្ចូលគ្នាយ៉ាងមានរចនាសម្ព័ន្ធនូវមុខវិជ្ជាអប់រំទូទៅ មុខវិជ្ជាគ្រឹះ មុខវិជ្ជាស្នូល ការហ្វឹកហាត់ប្រតិបត្តិ និងការចុះកម្មសិក្សាជាក់ស្តែង ដើម្បីធានាថានិស្សិតទទួលបាននូវចំណេះដឹងទូលំទូលាយទាំងផ្នែកភាសាវិទ្យា អក្សរសាស្ត្រ វប្បធម៌ និងវិធីសាស្ត្របង្រៀន។

គោលបំណង

កម្មវិធីសិក្សានេះបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍ និងបណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ទាំងក្នុងការស្ដាប់ ការនិយាយ ការអាន ការសរសេរ ការបកប្រែ និងការបង្រៀន ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិបាន។ លើសពីនេះ កម្មវិធីនេះមានគោលដៅពង្រឹងសមត្ថភាពការគិតវិភាគ ការដោះស្រាយបញ្ហា ការស្រាវជ្រាវ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជំនាញទំនាក់ទំនងអន្តរបុគ្គល និងភាពជាអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជមាន ក្នុងការត្រៀមខ្លួនបំពេញការងារជាគ្រូបង្រៀន អ្នកបកប្រែ មន្ត្រីរដ្ឋបាល ឬបន្តការសិក្សានៅកម្រិតជាន់ខ្ពស់។

មុខវិជ្ជាសិក្សា
ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ភាសាអង់គ្លេសស្នូល កម្រិត១-ខ (Core English I-B)3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 សិក្សាអក្សរសិល្ប៍ កម្រិត១ (Literature Studies I)3
ជំនាញសរសេរ កម្រិត១ (Writing Skills I)3 ខេមរវិទ្យា (Khmer Studies)3
ភាសាអង់គ្លេសស្នូល កម្រិត១-ក (Core English I-A)3 សិក្សាវប្បធម៌ កម្រិត២ (Cultural Studies II)3
សិក្សាវប្បធម៌ កម្រិត១ (Cultural Studies I)3 ជំនាញសរសេរ កម្រិត២ (Writing Skills II)3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ភាសាអង់គ្លេសស្នូល កម្រិត២ (Core English II)3 ភាសាអង់គ្លេសស្នូល កម្រិត៣ (Core English III)3
ជំនាញសរសេរ កម្រិត៣ (Writing Skills III)3 ជំនាញសរសេរ កម្រិត៤ (Writing Skills IV)3
សិក្សាអក្សរសិល្ប៍ កម្រិត២ (Literature Studies II)3 សិក្សាអក្សរសិល្ប៍ កម្រិត៣ (Literature Studies III)3
សិក្សាវប្បធម៌ កម្រិត៣ (Cultural Studies III)3 សិក្សាវប្បធម៌ កម្រិត៤ (Cultural Studies IV)3
ឆ្នាំទី 3
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ភាសាអង់គ្លេសស្នូល កម្រិត៤ (Core English IV)3 ភាសាអង់គ្លេសស្នូល កម្រិត៥ (Core English V)3
ជំនាញសរសេរ កម្រិត៥ (Writing Skills V)3 ជំនាញសរសេរ កម្រិត៦ (Writing Skill VI)3
សិក្សាអក្សរសិល្ប៍ កម្រិត៤ (Literature Studies IV)3 សិក្សាអក្សរសិល្ប៍ កម្រិត៥ (Literature Studies V)3
សិក្សាវប្បធម៌ កម្រិត៥ (Cultural Studies V)3 សិក្សាវប្បធម៌ កម្រិត៦ (Cultural Studies VI)3
ឆ្នាំទី 4
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
វីធីសាស្រ្តបង្រៀន ភាគ១ (Teaching Methodology I)3 ភាសាវិទ្យា ភាគ២ (Applied Linguistics II)3
ភាសាវិទ្យា ភាគ១ (Applied Linguistics I)3 ភាសាវិទ្យា ភាគ២ (Applied Linguistics II)3
គ្រឹះនៃការអប់រំ ភាគ១ (Foundations of Education I)3 គ្រឹះនៃការអប់រំ ភាគ២ (Foundations of Education II)3

ឱកាសការងារ សម្រាប់និស្សិត

និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញភាសាអង់គ្លេស អាចមានឱកាសការងារនៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងអាជីវកម្មឯកជននានា ដូចខាងក្រោម៖

  • គ្រូបង្រៀនភាសាអង់គ្លេស នៅសាលារដ្ឋ និងឯកជន
  • គ្រូបង្រៀនភាសាអង់គ្លេសនៅមជ្ឈមណ្ឌលភាសាបរទេស
  • អ្នកបកប្រែឯកសារ និងអ្នកបកប្រែផ្ទាល់មាត់
  • មន្ត្រីរដ្ឋបាល និងលេខាធិការ
  • មន្ត្រីទំនាក់ទំនងសាធារណៈ និងទំនាក់ទំនងអន្តរជាតិ
  • បុគ្គលិកអង្គការជាតិ និងអន្តរជាតិ (NGOs/INGOs)
  • មន្ត្រីផ្នែកធនធានមនុស្ស (Human Resources Officer)
  • អ្នកសរសេររបាយការណ៍ និងឯកសារផ្លូវការ
  • បុគ្គលិកផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច
  • បុគ្គលិកផ្នែកទីផ្សារ និងសេវាកម្មអតិថិជន
  • អ្នកស្រាវជ្រាវ និងជំនួយការស្រាវជ្រាវ
  • អ្នកបង្កើតមាតិកាឌីជីថល និងអ្នកសម្របសម្រួលព័ត៌មាន
  • អ្នកបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក TESOL, Applied Linguistics, Education និងវិស័យពាក់ព័ន្ធ
  • សហគ្រិន ឬម្ចាស់មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេស
Graduates with a Bachelor's Degree in English can find career opportunities in public and private institutions, national and international organizations, as well as various private businesses, including:
 
  • English Teacher at public and private schools
  • English Teacher at foreign language centers
  • Translator and Interpreter
  • Administrative Officer and Secretary
  • Public Relations (PR) and International Relations Officer
  • Staff at national and international organizations (NGOs/INGOs)
  • Human Resources (HR) Officer
  • Official Document and Report Writer
  • Tourism and Hospitality Staff
  • Marketing and Customer Service Staff
  • Researcher and Research Assistant
  • Digital Content Creator and Information Coordinator
  • Master's Degree Student/Pursuer in TESOL, Applied Linguistics, Education, and related fields
  • Entrepreneur or Owner of an English Language Training Center

 

សេចក្តីផ្តើម

ក្នុងបរិបទនៃសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន ភាសាអង់គ្លេសបានក្លាយជាឧបករណ៍ទំនាក់ទំនងដ៏សំខាន់មិនអាចខ្វះបាន ក្នុងវិស័យអប់រំ ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ ដែលធ្វើឱ្យតម្រូវការធនធានមនុស្សដែលមានសមត្ថភាពប្រកបដោយវិជ្ជាជីវៈមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងទីផ្សារការងារកម្ពុជា។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង ជំនាញភាសាអង់គ្លេស នៃដេប៉ាតឺម៉ង់ភាសាអង់គ្លេស មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានរៀបចំឡើងស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា កម្រិតទី៥ ដោយសិក្សារយៈពេល ២ ឆ្នាំ (៤ ឆមាស សរុប ៦០ ក្រេឌីត)។ កម្មវិធីនេះផ្តោតលើការបណ្តុះបណ្តាលបែបបង្រួម និងសម្បូរទៅដោយការអនុវត្តជាក់ស្តែង ដោយបែងចែកតុល្យភាពរវាងទ្រឹស្តីក្នុងថ្នាក់ (៤៤ ក្រេឌីត) និងការសិក្សាប្រតិបត្តិ (១៦ ក្រេឌីត)។ លើសពីនេះ កម្មវិធីសិក្សាបានបញ្ចូលនូវមុខវិជ្ជាអប់រំទូទៅ មុខវិជ្ជាគ្រឹះ មុខវិជ្ជាស្នូល ជំនាញកុំព្យូទ័រការិយាល័យ និងរដ្ឋបាលសាធារណៈ ដើម្បីធានាថានិស្សិតទទួលបានចំណេះដឹង និងសមត្ថភាពពេញលេញក្នុងការអនុវត្តការងារជាក់ស្តែង។

គោលបំណង

កម្មវិធីសិក្សានេះបង្កើតឡើងក្នុងគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពនិស្សិតលើជំនាញភាសាអង់គ្លេសទាំង៤ (ស្តាប់ និយាយ អាន សរសេរ) ចាប់ពីកម្រិតដំបូងរហូតដល់កម្រិតខ្ពស់មធ្យម ព្រមទាំងការសរសេរតាមបទដ្ឋានសិក្សា អក្សរសិល្ប៍ និងការយល់ដឹងពីវប្បធម៌ចម្រុះ។ បន្ថែមពីនេះ កម្មវិធីនេះមានគោលដៅបំពាក់បំប៉នជំនាញវិជ្ជាជីវៈគាំទ្រ ដូចជាការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន កុំព្យូទ័រការិយាល័យ និងចំណេះដឹងរដ្ឋបាលសាធារណៈ ព្រមទាំងអភិវឌ្ឍការគិតបែបវិភាគ ជំនាញទំនាក់ទំនង ធ្វើការជាក្រុម និងក្រមសីលធម៌វិជ្ជាជីវៈ។ គោលបំណងចុងក្រោយ គឺដើម្បៀបចំ និងផ្តល់ជូនទីផ្សារការងារនូវជំនួយការរដ្ឋបាល លេខាធិការ បុគ្គលិកទំនាក់ទំនង និងបំពេញលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់និស្សិតក្នុងការឈានជើងចូលធ្វើការងារភ្លាមៗ ឬបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំទី៣ និងទី៤។

មុខវិជ្ជាសិក្សា

ឆ្នាំទី 1
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
រដ្ឋ​បាល​សាធារណៈ3 ភាសាអង់គ្លេសស្នូល កម្រិត១-ខ (Core English I-B)3
​កុំព្យូទ័រ​ជំនាញ​ការិយាល័យ​3 សិក្សាអក្សរសិល្ប៍ កម្រិត១ (Literature Studies I)3
ជំនាញសរសេរ កម្រិត១ (Writing Skills I)3 ខេមរវិទ្យា (Khmer Studies)3
ភាសាអង់គ្លេសស្នូល កម្រិត១-ក (Core English I-A)3 សិក្សាវប្បធម៌ កម្រិត២ (Cultural Studies II)3
សិក្សាវប្បធម៌ កម្រិត១ (Cultural Studies I)3 ជំនាញសរសេរ កម្រិត២ (Writing Skills II)3
ឆ្នាំទី 2
ឆមាសទី 1 ឆមាសទី 2
មុខវិជ្ជាក្រេឌីត មុខវិជ្ជាក្រេឌីត
ភាសាអង់គ្លេសស្នូល កម្រិត២ (Core English II)3 ភាសាអង់គ្លេសស្នូល កម្រិត៣ (Core English III)3
ជំនាញសរសេរ កម្រិត៣ (Writing Skills III)3 ជំនាញសរសេរ កម្រិត៤ (Writing Skills IV)3
សិក្សាអក្សរសិល្ប៍ កម្រិត២ (Literature Studies II)3 សិក្សាអក្សរសិល្ប៍ កម្រិត៣ (Literature Studies III)3
សិក្សាវប្បធម៌ កម្រិត៣ (Cultural Studies III)3 សិក្សាវប្បធម៌ កម្រិត៤ (Cultural Studies IV)3

ឱកាសការងារ សម្រាប់និស្សិត

និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ជំនាញភាសាអង់គ្លេស អាចបំពេញការងារក្នុងតួនាទីជា៖

  • ជំនួយការរដ្ឋបាល ឬលេខាធិការនៅក្នុងក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋ។
  • បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន (Customer Service) ឬផ្នែកទទួលភ្ញៀវ (Receptionist)។
  • ភ្នាក់ងារទំនាក់ទំនង ឬការងារនានាដែលទាមទារការប្រើប្រាស់ភាសាអង់គ្លេស និងកុំព្យូទ័រការិយាល័យ។
  • មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបន្តការសិក្សាយកសញ្ញាបត្របរិញ្ញាបត្រ (ឆ្នាំទី៣ និងឆ្នាំទី៤) ជំនាញភាសាអង់គ្លេស ឬជំនាញទាក់ទងផ្សេងទៀត។