ក្នុងបរិបទនៃសកលភាវូបនីយកម្ម និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង ត្រូវបានរៀបចំឡើងស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (កម្រិតទី៦) រយៈពេល ៤ ឆ្នាំ (ស្មើនឹង ១២០ ក្រេឌីត/៣៤ មុខវិជ្ជា) ដោយអនុវត្តតាមគោលការណ៍អប់រំផ្អែកលើលទ្ធផលសិក្សា (OBE) ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។ កម្មវិធីនេះផ្តោតលើការផ្សារភ្ជាប់សមត្ថភាពភាសាអង់គ្លេសទាំង ៤ ជំនាញ (ស្តាប់ និយាយ អាន សរសេរ) ជាមួុយចំណេះដឹងផ្នែកអក្សរសិល្ប៍ វប្បធម៌ ទំនាក់ទំនងអន្តរវប្បធម៌ ការសរសេរវិជ្ជាជីវៈ និងការប្រាស្រ័យទាក់ទទងក្នុងអាជីវកម្ម ដោយបញ្ចូលការអនុវត្តជាក់ស្តែងតាមរយៈការធ្វើបទបង្ហាញ គម្រោងស្រាវជ្រាវ និងការចុះកម្មសិក្សា។
កម្មវិធីសិក្សានេះមានគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពនិស្សិតឱ្យមានចំណេះដឹងទូលំទូលាយលើការប្រើប្រាស់ភាសាអង់គ្លេសកម្រិតវិជ្ជាជីវៈ យល់ដឹងពីគោលការណ៍ទំនាក់ទំនងវប្បធម៌ចម្រុះ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបំពេញការងារ។ លើសពីនេះ កម្មវិធីមានបំណងអភិវឌ្ឍជំនាញគិតវិភាគ ការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុមប្រកបដោយក្រមសីលធម៌ និងការនិយាយជាសាធារណៈ ដើម្បីរៀបចំនិស្សិតឱ្យក្លាយជាមន្ត្រីទំនាក់ទំនងសាធារណៈ អ្នកសម្របសម្រួលគម្រោង អ្នកបកប្រែ គ្រូបង្រៀន ឬទីប្រឹក្សាយុទ្ធសាស្ត្រទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។
និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង អាចមានឱកាសការងារនៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងអាជីវកម្មឯកជននានា ដូចខាងក្រោម៖
ក្នុងយុគសម័យសាកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ភាសាអង់គ្លេសបានក្លាយជាឧបករណ៍យ៉ាងសំខាន់សម្រាប់ការទំនាក់ទំនងរវាងបុគ្គល ស្ថាប័ន និងប្រទេសជាតិ។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង នៃមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា ត្រូវបានរៀបចំឡើងស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (កម្រិតទី៥) ដោយសិក្សារយៈពេល ២ ឆ្នាំ ស្មើនឹង ៤ ឆមាស (សរុប ៦០ ក្រេឌីត/១៨ មុខវិជ្ជា)។ កម្មវិធីនេះផ្តោតលើការផ្សារភ្ជាប់សមត្ថភាពភាសាអង់គ្លេសស្នូល ជំនាញសរសេរ អក្សរសិល្ប៍ វប្បធម៌ និងភាសាអង់គ្លេសធុរកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងអន្តរជាតិ។
កម្មវិធីសិក្សានេះមានគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពប្រាស្រ័យទាក់ទងជាភាសាអង់គ្លេសរបស់និស្សិតទាំង ៤ ជំនាញ (ស្តាប់ និយាយ អាន សរសេរ) ឱ្យបានស្ទាត់ជំនាញ ព្រមទាំងផ្តល់ចំណេះដឹងលើផ្នែករដ្ឋបាលសាធារណៈ ខេមរវិទ្យា វប្បធម៌ចម្រុះ និងធុរកិច្ច។ លើសពីនេះ កម្មវិធីមានបំណងអភិវឌ្ឍជំនាញគិតវិភាគ ការដោះស្រាយបញ្ហាប្រឈម ការធ្វើការងារជាក្រុមប្រកបដោយក្រមសីលធម៌ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីរៀបចំនិស្សិតឱ្យក្លាយជាបុគ្គលិកទំនាក់ទំនង ជំនួយការរដ្ឋបាល អ្នកបកប្រែ ឬមានសមត្ថភាពបន្តការសិក្សាទៅថ្នាក់បរិញ្ញាបត្រប្រកបដោយប្រសិទ្ធភាព។
និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង អាចមានឱកាសការងារនៅក្នុងស្ថាប័នរដ្ឋ ឯកជន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងអាជីវកម្មឯកជននានា ដូចខាងក្រោម៖