KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo

វេទិកាវិទ្យាសាស្រ្តលើប្រធានបទស្ដីពី «សារៈសំខាន់នៃមុខជំនាញ វិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ ក្នុងបរិបទសង្រ្គាមឈ្លានពានថៃមកលើកម្ពុជា និងសណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន»

លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាសុី អឺរ៉ុប អញ្ជើញជាអធិបតីភាពវេទិកាវិទ្យាសាស្រ្តលើប្រធានបទស្ដីពី «សារៈសំខាន់នៃមុខជំនាញ វិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ ក្នុងបរិបទសង្រ្គាមឈ្លានពានថៃមកលើកម្ពុជា និងសណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន» ជUនដល់សមណនិស្សិត និងនិស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយមានវាគ្មិនកិត្តិយសទាំង ៣រូប៖

ការរៀបចំវេទិកាវិទ្យាសាស្ត្រនេះ គឺជាផ្នែកសំខាន់មួយនៃការអនុវត្តបេសកកម្មសិក្សា ស្រាវជ្រាវរបស់មហាវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមជាក់ស្តែងរបស់ប្រទេស និងការប្រែប្រួលសណ្ដាប់ធ្នាប់ពិភពលោក។

វេទិកានេះមានបំណងលើកកម្ពស់វប្បធម៌វិភាគពិចារណា បែបវិទ្យាសាស្ត្រ បង្កើនសមត្ថភាពលើការគិតបែបយុទ្ធសាស្ត្រ និងភ្ជាប់ចំណេះដឹងជាមួយបញ្ហានយោបាយជាក់ស្តែង ដែលកម្ពុជាកំពុងតែប្រឈមមុខនាពេលនេះ។

ក្នុងបរិបទបច្ចុប្បន្ន កម្ពុជាកំពុងរងផលប៉ះពាល់ដោយបញ្ហាសន្តិសុខ និងអធិបតេយ្យភាពជាតិពីការឈ្លានពាន និងសម្ពាធនយោបាយពីទាហានសៀម ខណៈដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងរង្គោះរង្គើ ដោយសារការកើនឡើងនៃជម្លោះភូមិសាស្ត្រនយោបាយ សង្គ្រាមប្រដាប់អាវុធ និងការប្រកួតប្រជែងអំណាចរវាងមហាអំណាច។

បរិបទនេះ បង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់នៃមុខជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ ក្នុងការបកស្រាយបាតុភូតនយោបាយ ការវាយតម្លៃផលប្រយោជន៍ជាតិ ការយល់ដឹងអំពីច្បាប់ និងនីតិវិធីអន្តរជាតិ ព្រមទាំងការរៀបចំយុទ្ធសាស្ត្រឆ្លើយតបប្រកបដោយហេតុផល និងវិទ្យាសាស្ត្រ។

វេទិកាវិទ្យាសាស្ត្រនេះ មានតួនាទីជាវេទិកាសំខាន់មួយ សម្រាប់ការចែករំលែកចំណេះដឹង បទពិសោធ និងទស្សនៈវិជ្ជាជីវៈ រវាងអ្នកជំនាញ និស្សិត និងសាធារណជន ដើម្បីបញ្ជាក់ពីតម្លៃ និងតួនាទីស្នូលរបស់មុខជំនាញនេះ ក្នុងការពារផលប្រយោជន៍ជាតិ និងយល់ដឹងអំពីពិភពលោកសម័យទំនើប។

ក្នុងសតវត្សទី២១នេះ ពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃសណ្ដាប់ ធ្នាប់អន្តរជាតិ ការកើនឡើងនៃការប្រើកម្លាំងយោធា កម្លាំងសេដ្ឋកិច្ចនិយម និងការប្រកួតប្រជែង អំណាចយ៉ាងស្រួចស្រាល់រវាងមហាអំណាចធំៗ ជាពិសេសមហាប្រទេសចិន និងសហរដ្ឋអាមេរិក។ ក្នុងបរិបទនេះ ប្រទេសតូចៗ ដូចជា កម្ពុជាកាន់តែប្រឈមនឹងសម្ពាធផ្នែកអធិបតេយ្យភាព សន្តិសុខជាតិ និងអភិវឌ្ឍន៍យូរអង្វែង។

ការឈ្លានពាន និងការគំរាមកំហែងពីកម្លាំងយោធាបរទេស ជាពិសេសពីទិសខាងលិចនៃព្រំដែន បានបង្ហាញយ៉ាងច្បាស់ថា បញ្ហានយោបាយអន្តរជាតិ មិនមែនជាទ្រឹស្តីឆ្ងាយពីជីវិតពិតជាក់ស្តែងនោះទេ ប៉ុន្តែជាបញ្ហាដែល ប៉ះពាល់ដោយផ្ទាល់ដល់សន្តិភាព ប្រជាជន និងអនាគតរបស់ជាតិផងដែរ។

ព្រឹក_ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប