KH   |   ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
× aeu logo
   

អបអរសាទរសាកលវិទ្យាល័យ អាស៊ី​ អឺរ៉ុប ទទួលបានពានឧត្តមភាពមេដាយ ដោយទទួលបានមេដាយច្រើនជាងគេ សរុប ចំនួន ៦២គ្រឿង មេដាយមាស ៣៦គ្រឿង មេដាយប្រាក់ ១៤គ្រឿង មេដាយសំរិទ្ធ ១២គ្រឿង ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦​ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ទាំង៤៣ ទូទាំងប្រទេស

អបអរសាទរសាកលវិទ្យាល័យ អាស៊ី​ អឺរ៉ុប ទទួលបានពានឧត្តមភាពមេដាយ ដោយទទួលបានមេដាយច្រើនជាងគេ សរុប ចំនួន ៦២គ្រឿង មេដាយមាស ៣៦គ្រឿង មេដាយប្រាក់ ១៤គ្រឿង មេដាយសំរិទ្ធ ១២គ្រឿង ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦​ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ទាំង៤៣ ទូទាំងប្រទេស។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល និង លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការ និងជាប្រធានប្រតិភូដឹកនាំប្រតិភូ គ្រូបង្វឹក-ជំនួយ និងក្រុមនិស្សិតដែលជាកីឡាករ កីឡាការិនីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចូលរួមប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីការអប់រំ» ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងនោះសាកលវិទ្យាល័យ​ អាស៊ី អឺរ៉ុប បានដាក់ពាក្យស្នើសុំចូលរួមប្រកួតចំនួន ៨ ប្រភេទកីឡា រួមមាន៖ ១. បាល់​បោះ ​(បុរស-នារី) ២. អត្តពលកម្ម (បុរស-នារី) ៣. ប៊ូលនិងប៉េតង់ (បុរស-នារី) ៤. តេក្វាន់ដូ ITF (បុរស-នារី) ៥. គុនដាវ (បុរស-នារី) ៦. វាយកូនឃ្លីលើតុ (បុរស-នារី) ៧. ហែលទឹក (បុរស-នារី) ៨. បាល់ទះ (នារី) ដែលមានសមាជិកប្រតិភូ ១១៣នាក់ ស្រី ៤៨នាក់។ 

វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតភាពក្នុងពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីការអប់រំ» នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ គូសបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ២០២៦ ដែលមានរយៈពេល៩ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងនោះប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន ១ ៨៧៦នាក់ មកពីបណ្តាសាកលវិទ្យាល័យ និងមធ្យមសិក្សាបច្ចេកទេសចំនួន ៤៣ ទូទាំងប្រទេស លើ១២ប្រភេទកីឡា មាន១០០វិញ្ញាសាប្រកួត ទីលានប្រកួតមាន១០ទីតាំង ចំពោះការស្នាក់នៅរបស់កីឡាករ កីឡាការិនីមាន៩ទីតាំងចំនួន១០០០បន្ទប់ ជាពិសេសមានរថយន្តដឹកជញ្ជូនចំនួន៥០គ្រឿង និងការហូបចុកមាន២ទីតាំង។ 

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទទួលបាន «ពានឧត្តមភាពមេដាយ» ច្រើនជាងគេក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមប្រធានបទ «កីឡាឌីជីថល ជាអនាគតយុវជន» ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ទទួលបានមេដាយសរុប ចំនួន ៦១គ្រឿង រួមមាន៖ មាស ២៨គ្រឿង ប្រាក់ ១៨គ្រឿង និងសំរឹទ្ធិ ១៥គ្រឿង៕