KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឈ្នះមេដាយប្រាក់ក្នុងកម្មវិធីប្រកួត 2025 World Vocational College Skills Competition (Souttheast Asia Region)

និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឈ្នះមេដាយប្រាក់ក្នុងកម្មវិធីប្រកួត 2025 World Vocational College Skills Competition (Souttheast Asia Region)

ការប្រកួតបង្ហាញបច្ចេកវិទ្យាឌីជីថលគំរូ (Digital Tech Prototype) នៃគម្រោង China-Cambodia Tire Enterprise Full-Stack Intelligent Warehousing Management Platform (Conveyor Belt Prototype) ក្នុងកិច្ចសហការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សហការជាមួយសាលា Dongying Vocational College of Science and Technology ប្រទេសចិន។

នៅថ្ងៃបញ្ចប់បិទនិងប្រគល់រង្វាន់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ H.E. Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតបានប្រារព្វនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជាចិន ទីក្រុងភ្នំពេញដែលកំណត់វិញ្ញាសាសំខាន់សម្រាប់ ការចូលរួម រួមមាន Cloud Computing - Big Data - AI និង Blockchain។ នេះជាការប្រកួតជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោក ២០២៥ - តំបន់អាស៊ីអាគ្នេយ៍ វាគឺជាវេទិកាដ៏អស្ចារ្យដែលមានការចូលរួមពីក្រុមសិស្ស-និស្សិតចំនួន ៦០ក្រុម ពីក្រុមប្រទេសអាស៊ាន រួមទាំងកម្ពុជាជាម្ចាស់ផ្ទះ។

លក្ខណៈពិសេសនៃបច្ចេកវិទ្យាឌីជីថលគំរូ (Conveyor Belt Prototype) ការដឹកជញ្ជូនសំបកកង់ផលិតរួចហើយធ្វើការស្កេនលេខកូដ សំបកកង់នីមួយៗត្រូវតាមស្តង់ដាកំណត់ រួចបញ្ជូនសំបកកង់នោះទៅតាមទូររក្សារទុកតាមប្រភេទ និងទំហំសំបកកង់ ជាមួយនិងឧបករណ៍ប្រើសំលេងតាមដាន (Sound Detection) នៅពេលសំបកកង់នីមួយៗឆ្លងកាត់ឧបករណ៍។

ក្រុមនិស្សិតចូលរួមមកពីជំនាញ៖ វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science) និងបច្ចេកវិទ្យាព័ត៌មាន (IT) ចូលរួមសិក្សាអភិវឌ្ឍ៖

+ Softaware

- STEM32 (Soft), Proteus

- Pyphone, PyQT5, YOLOV5(Pycham)

- FineReport (3D Dashboard)

- Python(Open CV Library, WCS)Pycham

+ Hardware

- STEM32 Board

- Line Robot Detection

+ Prototype

- Camera for detection Barcode tire

- Tire (While)

- Conveyor belt (Robot export)

- Camera fixing bracket+ Softaware

- STEM32 (Soft), Proteus

- Pyphone, PyQT5, YOLOV5(Pycham)

- FineReport (3D Dashboard)

- Python(Open CV Library, WCS)Pycham

+ Hardware

- STEM32 Board

- Line Robot Detection

+ Prototype

- Camera for detection Barcode tire

- Tire (While)

- Conveyor belt (Robot export)

- Camera fixing bracket