KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

កិច្ចទទួលស្វាគមន៍គណៈប្រតិភូអញ្ជើញមកពីអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការម្លប់បៃតង

ព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការ បានដឹកនាំគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទទួលស្វាគមន៍គណៈប្រតិភូអញ្ជើញមកពីអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការម្លប់បៃតង ដើម្បីជម្រាបជូនពី គម្រោង ការកសាងសាមគ្គីភាពអាស៊ានតែមួយ និងនិរន្តរភាពនៃភាពជាដៃគូរវាង យុវជន អង្គការសង្គមស៊ីវិល និងរដ្ឋសមាជិក(A-SASSY) និងណែនាំគោលបំណងកម្មវិធីអប់រំបរិស្ថាន(EEP) និងបង្ហាញពីគោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តការរវាងគ្នានិងគ្នានាពេលអនាគត។