នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ សាស្រ្តាចារ្យ បណ្ឌិត សួស សោភា តំណាងលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការ និងអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានទទួលស្វាគមន៍គណប្រតិភូអ្នកវិនិយោគទុនខេត្តហឺណាន ដឹកនាំដោយ ៖
១.លោក Tian Jianmin ប្រធានកិត្តិយស វិទ្យាស្ថានស្រាវជ្រាវ
២.លោក Chen Zhicheng នាយកធុរកិច្ចទទួលបន្ទុកខាងក្រៅប្រទេស
៣.លោក Chen Zusheng អគ្គនាយក នាយកដ្ឋានគ្រប់គ្រងវិនិយោគ
៤. លោក Gan Yu សាស្រ្តាចារ្យ
អញ្ជើញមកទស្សនកិច្ចនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងពិភាក្សាការងារក្នុងគោលបំណងដូចជា ៖
១. ឈ្វេងយល់ពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
២. ឱកាសសហការក្នុងវិស័យអប់រំកសិកម្ម
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ សាស្រ្តាចារ្យ បណ្ឌិត សួស សោភា បានស្នើសុំទៅភាគីចិនចំនួន ២ចំនុច៖
១. បង្កើតឱ្យមានកិច្ចសហការបណ្តុះបណ្តាលលើវិស័យអប់រំកសិកម្មនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
២. ជួយបន្តផ្សព្វផ្សាយ និងផ្សារភ្ជាប់ស្ថាប័នអប់រំឧត្តមសិក្សានៅខេត្ត ហឺ ណាន (He Nan Province) មកទស្សនកិច្ចនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
៣. ជំរុញអ្នកវិនិយោគទុននៅខេត្តហឺណាន ប្រទេសចិន មកវិនិយោគទុន និងទស្សនកិច្ចនៅកម្ពុជាឱ្យបានច្រើន។