រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះ លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងជាតំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រួមជាមួយគណៈគ្រប់គ្រង ទទួលជួបពិភាក្សាការងារជាមួយ បណ្ឌិត Megat Mohd Samsul Megat Ismail អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនងទីផ្សារ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) នៃស្ថាប័នអប់រំឧត្តមសិក្សាប្រទេសម៉ាឡេស៊ី នៅបន្ទប់ប្រជុំ អគារមាស ជាន់ទី១២ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។