KH | ទំនាក់ទំនង 089 292 168 - 098 292 168 - 090 292 168
density_small
×

ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

(រសៀល_ថ្ងៃទី១៦ ខែសីហា​ ឆ្នាំ២០២៥) អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវបណ្ឌិត ខា ឡេង ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់មហាវិទ្យាល័យ ការិយាល័យ មជ្ឈមណ្ឌល និងក្លឹបយុវជន ក.ក្រ.ក. និង ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

ថ្លែងក្នុងពិធីនេះ អ្នកឧកញ៉ា និងលោកជំទាវបណ្ឌិត មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ដល់គ្រប់មហាវិទ្យាល័យ ការិយាល័យ មជ្ឈមណ្ឌល និងក្លឹបយុវជន ក.ក្រ.ក. និង ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ឱ្យទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ និងសូមបន្តស្មារតីចូលរួមនេះ ដើម្បីឱ្យសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសក្តានុពល និងភាពល្បីល្បាញបន្ថែមទៀត។