ទស្សនកិច្ចសិក្សានៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាឧស្សាហកម្មលេីកោះតៃវ៉ាន់ ដេីម្បីផ្សារភ្ចាប់រវាងទ្រឹស្តីនិងការអនុវត្តន៍ផ្ទាល់ និងរបកគំឃេីញថ្មីនៃបច្ចេកវិទ្យាដែលប្រេីក្នុងឧស្សាហកម្ម 4.0 និងស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយ
បដិវត្តន៍ឧស្សាហកម្ម 4.0 ពិតជាមានសារ:សំខាន់ណាស់នាពេលបច្ចុប្បន្ន ដូចនេះនាថ្ងៃទីព្រហស្បតិ៍ ២កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា គ.ស. ២០១៩ លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដឹកនាំប្រតិភូនិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រចុះទស្សនកិច្ចសិក្សានៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាឧស្សាហកម្មលេីកោះតៃវ៉ាន់ ដេីម្បីផ្សារភ្ចាប់រវាងទ្រឹស្តីនិងការអនុវត្តន៍ផ្ទាល់ និងរបកគំឃេីញថ្មីនៃបច្ចេកវិទ្យាដែលប្រេីក្នុងឧស្សាហកម្ម 4.0 និងស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយដូចជាប្រព័ន្តការពារមហារីក ការចាក់ស្ទីមសែលក្នុងវិស័យវិជ្ជសាស្រ្ត ដេីម្បីអោយអ្នកជំងឺកាត់បន្ថយការប្រេីប្រាស់ថ្នាំពេទ្យ ឬបឈ្ឈប់/រាលដាលជំងឺ, ប្រព័ន្ធចំរោះទឺកស្អាត,
ឌ្រូនសម្រាប់យោធា និងពាណិជ្ចកម្ម ប្រព័ន្ធច្រោះជាតិពុលក្នុងបរិយាកាស និងគម្រូប្រព័ន្ធអេឡិចត្រនិកដ៏ទំនើបចុងក្រោយសម្រាប់ដៃគូសហគ្រាសខ្នាតធំ, Smart home, Clean environment, បច្ចេកវិទ្យា LED, បច្ចេកវិទ្យាប្រេីប្រាស់ C02 និងកាត់បន្ថយការប្រេីប្រាស់ទឹកច្រេីន, សរសេរកម្មវិធីសម្រាប់ទូរស័ព្ទដៃ ជាដេីម។ ល។