និស្សិតសិក្សាជំនាញ #ពាណិជ្ជកម្មអន្តរជាតិ #សេដ្ឋកិច្ច #គ្រប់គ្រង និងជំនាញ #ម៉ាឃីទីង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើដំណើរទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស
និស្សិតសិក្សាជំនាញ #ពាណិជ្ជកម្មអន្តរជាតិ #សេដ្ឋកិច្ច #គ្រប់គ្រង និងជំនាញ #ម៉ាឃីទីង នៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើដំណើរទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះ លោក ភួន វណ្ណះ ព្រឹទ្ធបុរស មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច បានលើកឡើងថា និស្សិតបានស្វែងយល់ពីប្រវត្តិក្រុមហ៊ុន សង្វាក់ផលិតកម្ម និងប្រព័ន្ធប្រតិបត្តិការការងារផលិតជាក់ស្តែង និងប្រព័ន្ធសុវត្ថិភាព ដំណើរការនៃប្រព័ន្ធសម្អាតកាកសំណល់រាវ (Waste Water Treatment Plant) ដំណើរការ ផលិត ការធ្វើពិសោធន៍ និងការវេចខ្ចប់ គុណភាពសម្រាប់អតិថិជនប្រើប្រាស់ និងការផ្តល់ឱកាសការងារជំនាញដល់ប្រជាពលរដ្ឋក្នុងស្រុក ដែលជាចំណែកមួយនៃប្រភពចំណូលសេដ្ឋកិច្ចកម្ពុជាផងដែរ។
ព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។




