និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចូលរួមកម្មវិធីបោះជំរុំ Summer School នៅសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា, កោះតៃវ៉ាន់
ដោយមានកិច្ចសហការល្អជាមួយសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសាលាក្រោយឧត្តមនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានរៀបចំកម្មវិធីបោះជំរុំSummer School ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩នៅសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា(National Kaohsiung University of Science and Technology) លើកោះតៃវ៉ាន់ដែលកម្មវិធីនេះមានគណៈប្រតិភូនិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រចំនួន២៧រូបចូលរួមនិងដឹកនាំដោយលោកបណ្ឌិតជាសុភាពសាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនិងសម្របសម្រួលដោយលោកបណ្ឌិតស៊ូវាសនាជាសាស្រ្តាចារ្យនៃវិទ្យាល័យអាស៊ីអឺរ៉ុបនិងសាស្រ្តាចារ្យបណ្ឌិតកាវជួយចុងព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។
ក្នុងរយៈពេល១សប្តាហ៍នៃកម្មវិធីនេះនិស្សិតអាស៊ីអឺរ៉ុបបានសិក្សាស្រាវជ្រាវនិងទទួលបាននូវបច្ចេកទេសព្រមទាំងបទពិសោធន៍ជាច្រើនពីសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលផ្លាស់ប្តូរបទពិសោធន៍វប្បធម៌គ្នាទៅវិញទៅមកជាពិសេសគណៈប្រតិភូបានចុះទស្សនកិច្ចតាមគ្រប់Campusរបស់សាកលវិទ្យា- និងបានចូលរួមប្រកួតមិត្តភាពកីឡាបាល់ទះផ្លាស់ប្តូរបទពិសោធន៍គ្នាពីរបៀបហែលទឹកនិងសង្រ្គោះបឋមដល់អ្នកហែលទឹកបានចុះទស្សនកិច្ចសិក្សាពីរបៀបរៀបចំលក់និងរៀបចំកញ្ចប់ទេសចរណ៍ការដឹកនាំភ្ញៀវទេសចរណ៍នៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តការរៀបចំនិងលក់នៅផ្សាររាត្រីសិក្សាពីសារមន្ទីរជាតិជីវសាស្រ្តនិងចិញ្ចឹមសត្វសមុទ្រគ្រប់ប្រភេទក្នុងការរៀបចំបង្ហាញការចិញ្ចឹមថែរក្សាសត្វសមុទ្រទាំងនោះឱ្យភ្ញៀវទេសចរណ៍បានទស្សនាទស្សនកិច្ចកសិដ្ឋានចិញ្ចឹមអយស្ទ័រដោយសិក្សាពីរបៀបចិញ្ចឹមថែរក្សារការពារអយស្ទ័រនិងការរៀបចំកញ្ចប់ឱ្យភ្ញៀវទេសចរណ៍ទស្សនានិងទទួលទានអយស្ទ័រ។
បន្ថែមពីលើនេះទៀតគណៈប្រតិភូនិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបក៏បានស្វែងយល់នៅការិយាល័យរដ្ឋាភិបាលកិច្ចការកម្លាំងពលកម្មក្នុងទីក្រុងកៅស៊ុងពីការងារអប់រំខាងកម្លាំងពលកម្មទស្សនកិច្ចសិក្សាស្វែងយល់ពីការធ្វើទីផ្សារសង្វាក់ផលិតកម្មការគ្រប់គ្រងនិងការនាំចេញម៉ាស៊ីនហាត់ប្រាណសម្រាប់មនុស្សធម្មតានិងសម្រាប់អ្នកជំងឺទៅកាន់ទីផ្សារអឺរ៉ុបសហរដ្ឋអាមេរិកអាស៊ីនិងចិនរបស់ក្រុមហ៊ុនSports Art Fitness។ចុះទៅសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានជាតិកសិកម្មតៃវ៉ាន់ពីរបៀបដាំថែរក្សាព្យាបាលបង្កាត់ពូជដំណាំហូបផ្លែនិងបន្លែបង្ការគ្រប់មុខជាពិសេសរបៀបដាំស្វាយប៉ោមឱ្យរស់ឱ្យបានជារៀងរហូតមិនចេះស្លាប់ដើមនិងទទួលបានផលគ្រប់រដូវ។មុននឹងបញ្ចប់ទស្សនកិច្ចគណៈប្រតិភូបានទៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាឧស្សាហកម្មI.T.R.I ទទួលបាននូវមូលដ្ឋានគំនិតចំណេះសំខាន់ៗនិងបានស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយនៃបដិវត្តន៍ឧស្សាហកម្ម 4.0 ដើម្បីផ្សារភ្ចាប់រវាងទ្រឹស្តីនិងការអនុវត្តន៍ផ្ទាល់និងរបកគំឃេីញថ្មីនៃបច្ចេកវិទ្យាដែលប្រេីក្នុងឧស្សាហកម្ម 4.0 និងស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយដូចជាប្រព័ន្ធការពារមហារីក ការចាក់ស្ទីមសែលក្នុងវិស័យវិជ្ជសាស្រ្ត ដេីម្បីអោយអ្នកជំងឺកាត់បន្ថយការប្រេីប្រាស់ថ្នាំពេទ្យ ឬបឈ្ឈប់/រាលដាលជំងឺ, ប្រព័ន្ធចំរោះទឺកស្អាត, ឌ្រូនសម្រាប់យោធា និងពាណិជ្ចកម្ម ប្រព័ន្ធច្រោះជាតិពុលក្នុងបរិយាកាស និងគម្រូប្រព័ន្ធអេឡិចត្រនិកដ៏ទំនើបចុងក្រោយសម្រាប់ដៃគូសហគ្រាសខ្នាតធំ, Smart home, Clean environment, បច្ចេកវិទ្យា LED, បច្ចេកវិទ្យាប្រេីប្រាស់ C02 និងកាត់បន្ថយការប្រេីប្រាស់ទឹកច្រេីន, សរសេរកម្មវិធីសម្រាប់ទូរស័ព្ទដៃ ជាដេីម។ល។
សូមបញ្ជាក់ផើងដែរថាវគ្គសិក្សាថ្មីសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនឹងចាប់ផ្តើមនៅថ្ងៃទី០២ខែមករាឆ្នាំ២០២០សម្រាប់វគ្គច័ន្ទ-សុក្រនិងនៅថ្ងៃទី០៤ខែមករាឆ្នាំ២០២០សម្រាប់វគ្គចុងសប្តាហ៍។
<img src="http://www.aeu.edu.kh/media/tinymce/uploads/pictures/post_graduate/photo_2019-11-22_15-00-32.jpg" alt="" width="100%"