ទស្សនកិច្ចក្នុងវិទ្យាស្ថានស្រាវជ្រាវកសិកម្មតៃវ៉ាន់ ដើម្បីសិក្សាស្រាវជ្រាវពីរបៀបបង្កាត់ពូជ ថែរក្សា ព្យាបាល ដាំដំណាំហូបផ្លែ និងបន្លែគ្រប់ប្រភេទ
ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ព.ស. ២០១៩ គណៈប្រតិភូនិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដឹកនាំដោយលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សម្របសម្រួលកម្មវិធីដោយសាស្រ្តាចារ្យបណ្ឌិត ស៊ូ វាសនា បានចុះទស្សនកិច្ចក្នុងវិទ្យាស្ថានស្រាវជ្រាវកសិកម្មតៃវ៉ាន់ ដើម្បីសិក្សាស្រាវជ្រាវពីរបៀបបង្កាត់ពូជ ថែរក្សា ព្យាបាល ដាំដំណាំហូបផ្លែ និងបន្លែគ្រប់ប្រភេទ។