ទស្សនកិច្ចសិក្សាស្វែងយល់ពីការធ្វើទីផ្សារ ការចែកចាយ និងសង្វាក់ផលិតកម្មម៉ាស៊ីនហាត់ប្រាណ

នារសៀល ថ្ងៃច័ន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ព.ស. ២០១៩ លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដឹកនាំនិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន ២៧រូប ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការធ្វើទីផ្សារ ការចែកចាយ និងសង្វាក់ផលិតកម្មម៉ាស៊ីនហាត់ប្រាណសម្រាប់ មនុស្ស ធម្មតាដើម្បីសុខភាព និងសម្រាប់អ្នកជំងឺស្រ្គោកដើម្បីឱ្យវិញ មករកសភាពដើមវិញ នៅរោងចក្រ SportArt Fitness, Taiwan ជាផលិតផលអាមេរិកផលិតនៅតៃវ៉ាន់សម្រាប់នាំចេញទៅ ប្រទេសចិន អាមេរិក អឺរ៉ុប និងអាស៊ី។ កម្មវិធីទស្សនកិច្ចសិក្សានេះ សម្របសម្រួលដោយលោកសាស្រ្តាចារ្យបណ្ឌិត ស៊ូ វាសនា និង National Kaohsiung University of Science and Technology។

សូម​បញ្ជាក់​ថា កន្លងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានចុះអនុស្សាណៈយោគយល់គ្នា លើការផ្លាស់ប្តូរនិស្សិត ដែលមានដូចជា ការបោះជំរុំ ទស្សនកិច្ចសិក្សារវាងគ្នានិងគ្នាទៅវិញទៅមករួចមកហើយ។

#826, kammpuch Krum Blvd Teuk Laak I, Khan Toul Kok, Phnom Penh-Kingdom of Cambodia, Postal Code: 12156
Phone:089 292 168 / 098 292 168 / 090 292 168
Telegram: 089 292 168 (@AEUReceptionist)
Email:info@aeu.edu.kh / www.facebook.com/aeucambodia
© 2018 Asia Euro University, All Rights Reserved

Desktop View