ពិធីស្វាគមន៍គណៈប្រតិភូ Asia Euro University ក្នុងកម្មវិធី SUMMER SCHOOL នៅ National Kaohsiung University of Science and Technology
នាព្រឹក ថ្ងៃច័ន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ព.ស. ២០១៩ លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាស្រ្តាចារ្យបណ្ឌិត ស៊ូ វាសនា បានដឹកនាំនិស្សិត ថ្នាក់ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន ២៧រូប ចូលរួមពិធីស្វាគមន៍គណៈប្រតិភូ Asia Euro University ក្នុងកម្មវិធី SUMMER SCHOOL នៅ National Kaohsiung University of Science and Technology។
សូមបញ្ជាក់ថា កន្លងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានចុះអនុស្សាណៈយោគយល់គ្នា លើការផ្លាស់ប្តូរនិស្សិត ដែលមានដូចជា ការបោះជំរុំ ទស្សនកិច្ចសិក្សារវាងគ្នានិងគ្នាទៅវិញទៅមករួចមកហើយ។