គណៈគ្រប់គ្រងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាកលវិទ្យាល័យជាតិកៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ពិភាក្សាអំពីការបង្កើតកម្មវិធីសិក្សារួមគ្នា ឯកទេស Supply Chain Management (Dual degree)
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្មវិធីសិក្សារួមគ្នា ឯកទេស Supply Chain Management (Dual degree) ត្រូវបានពិភាក្សាដើម្បីរៀបចំឡើងឱ្យមានការបណ្តុះបណ្តាល នៅសាកលវិទ្យាល័យសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយមានការសហការជាមួយសាកលវិទ្យាល័យជាតិកៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងនោះ លោកសាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច ព្រឹទ្ធបុរសសាលាក្រោយឧត្តម នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រួមជាមួយ សាស្រ្តាចារ្យបណ្ឌិត ស៊ូ វាសនា និងឯកឧត្តមបណ្ឌិត ជ័យ សារិន អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួង អប់រំ យុវជន និងកីឡា បានពិនិត្យលទ្ធភាពក្នុងការជំរុញឱ្យកម្មវិធីនេះដំណើរការបាន។
ជាលទ្ធផលនៃកិច្ចពិភាក្សានេះ គឺ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាកលវិទ្យាល័យជាតិកៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នឹងដាក់ឱ្យដំណើរការបណ្តុះបណ្តាល ឯកទេស Supply Chain Management (Dual degree) នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។ ដោយឃើញពីប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលកំពុងតែត្រូវការនូវធនធានមនុស្សជំនាញ ហើយឯកទេសនេះ គឺពិតជាអាចបំពេញតម្រូវការទីផ្សារប្រទេសកម្ពុជា។
កម្មវិធីសិក្សាថ្មីនេះ ត្រូវបានសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានធ្វើការអភិវឌ្ឍ និងបានដាក់ឱ្យដំណើរការបណ្តុះបណ្តាលរួចហើយ ដូចនេះសាកលវិទ្យាល័យទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការដាក់ឱ្យដំណើរការនៅសាកលវិទ្យាល័យ អាស៊ី អឹរ៉ុប ដោយឃើញថា កម្មវិធីសិក្សានេះ កំពុងតែវាយលុកលើទីផ្សារការងារ និងជួយជំរុញឱ្យការគ្រប់គ្រងលើខ្សែសង្វាក់នៃការគ្រប់គ្រងអាជីវកម្មបានកាន់តែប្រសើរ ជាពិសេស ដើរទាន់សម័យកាលបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ។