អគ្គាធិការក្រសួងអប់រំ និងគណៈគ្រប់គ្រង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជួបសំណេះសំណាល និងលើកទឹកចិត្តដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅកោះតៃវ៉ាន់

កាលពីថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ឯកឧត្តមបណ្ឌិត ជ័យ សារិន អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួង អប់រំ យុវជន និងកីឡា លោកសាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច ព្រឹទ្ធបុរសសាលាក្រោយឧត្តម នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាស្រ្តាចារ្យបណ្ឌិត ស៊ូ វាសនា បានជួបសំណេះសំណាល និងលើកទឹកចិត្តដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅកោះតៃវ៉ាន់។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជ័យ សារិន បានជំរុញលើកទឹកចិត្តនិងផ្តល់អនុសាសន៍យ៉ាងច្រើនដល់និស្សិតទាំងអស់ ឱ្យខិតខំសិក្សាស្រាវជ្រាវលើជំនាញដែលខ្លួនចាប់យក ហើយលើសពីក៏ត្រូវស្វែងយល់បន្ថែមលើចំណេះដឹងទូទៅថែមទៀតដើម្បីជាទុនសម្រាប់ពង្រឹងបន្ថែមដល់ជំនាញរបស់ខ្លួន។

ទន្ទឹមនិងនោះ អ្វីដែលសំខាន់បំផុត ឯកឧត្តមបណ្ឌិត ជ័យ សារិន ក៏បានបញ្ជាក់ថា ប្អូនៗកូនក្មួយនិស្សិតទាំងអស់ ដែលសុទ្ធសឹងជាធនធានមនុស្សរបស់កម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខនេះ នឹងចូលរួមជាចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ទៅលើជំនាញដែលខ្លួនមាន និងចែករំលែកបន្តទៀតដល់និសិ្សតនៅក្នុងប្រទេស។

 

 

 

 

 

 

 

 

 

#826, kammpuch Krum Blvd Teuk Laak I, Khan Toul Kok, Phnom Penh-Kingdom of Cambodia, Postal Code: 12156
Phone:089 292 168 / 098 292 168 / 090 292 168
Telegram: 089 292 168 (@AEUReceptionist)
Email:info@aeu.edu.kh / www.facebook.com/aeucambodia
© 2018 Asia Euro University, All Rights Reserved

Desktop View