សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បង្កើតកម្មវិធី (Dual Degree) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MBA) ជាមួយសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា (តៃវ៉ាន់)

ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ លោកសាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច ព្រឹទ្ធបុរសសាលាក្រោយឧត្តម នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដឹកនាំគណៈគ្រប់គ្រង និងសាស្រ្តាចារ្យ រួមមាន សាស្រ្តាចារ្យបណ្ឌិត ស៊ូ វាសនា និងឯកឧត្តមបណ្ឌិត ជ័យ សារិន អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួង អប់រំ យុវជន និងកីឡា ដើម្បីចូលរួមពិភាក្សាជាមួយភាគីគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា លើការសហការបណ្តុះបណ្តាល (Dual Degree) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MBA) រវាងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា (​National Kaohsiung University of Science and Technology) ។

ជាលទ្ធផលនៃកិច្ចពិភាក្សានេះ គឺសម្រេចបាននូវការសហការបណ្តុះបណ្តាល (Dual Degree) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MBA)​ ​នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលក្នុងនោះ ក្រោយពីនិស្សិតបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MBA) រួចហើយនោះ នឹងទទួលបាននូវសញ្ញាបត្រចំនួនពីរ ទី១)-សញ្ញាបត្រចេញដោយសាកលវិទ្យាល័យ អាស៊ី អឹរ៉ុប និងទី២)-សញ្ញាបត្រចេញដោយសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។

សូម​បញ្ជាក់​ថា កន្លងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា បានចុះអនុស្សាណៈយោគយល់គ្នា លើការផ្លាស់ប្តូរនិស្សិត ដែលមានដូចជា ការបោះជំរុំ ទស្សនកិច្ចសិក្សារវាងគ្នានិងគ្នាទៅវិញទៅមករួចមកហើយ។

National Kaohsiung University of Science and Technology
National Kaohsiung University of Science and Technology

#826, kammpuch Krum Blvd Teuk Laak I, Khan Toul Kok, Phnom Penh-Kingdom of Cambodia, Postal Code: 12156
Phone:(855)23 998 124 / 15 72 00 72
Email:info@aeu.edu.kh / www.facebook.com/aeucambodia

© 2018 Asia Euro University, All Rights Reserved

Desktop View