មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា/ ការអនុវត្តចំណេះដឹងជាមួយបច្ចេកវិទ្យា IoT

សាកល​វិទ្យាល័យ​ អាស៊ី​ អឺរ៉ុប​ ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៩​ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា បាន​ធ្វើ​បទ​បង្ហាញ​ប្រចាំខែ​កក្កដា​ លើ​ប្រធានបទ​ ការអនុវត្ត​ចំណេះដឹង​ជាមួយ​បច្ចេកវិទ្យា​ IoT​

នេះ​ជា​គម្រោង​ស្រាវជ្រាវ​របស់​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ ដើម្បី​ផ្សា​ភ្ជាប់​ការសិក្សា​ជាមួយ​ការអនុវត្ត​លើក​ជំនាញ​វិទ្យា​សាស​្ត្រ​កុំព្យូទ័រ​ លើ​ការបង្កើត​កម្មវិធី​បច្ចេកវិទ្យា​ IoT​ ដេល​បច្ចុប្បន្ន​ និង​ពេល​ខាងមុខ​កំ​ពុង់​ត្រូវការ​ខ្ពស់​។

លោក​ ខន​ សុខា​ ប្រធាន​ដេ​ប៉ាតឺ​ម៉ង់​វិទ្យា​សាស​្ត្រ​កុំព្យូទ័រ​ លោក​ កែវ​ តុង​ហេង​ ប្រធាន​គ្រប់គ្រង​ទិន្នន័យ​ លោក​ សេត​ សា​រ៉េ​ន អនុប្រធាន​គ្រប់គ្រង​ទិន្នន័យ​ ក្នុង​តួនាទី​ជា​អ្នកស្រាវជ្រាវ​កម្មវិធី​ IoT​ និង​ជា​វាគ្មិន​កម្មវិធី​នេះ​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការ​វិវឌ្ឍ​បច្ចេកវិទ្យា​ Internet​ of​ Things​ (IoT​) ជាមួយ​ប្រភេទ​ឧបករណ៍​អេឡិចត្រូនិក​ ដែល​អាច​ទំនាក់ទំនង​ពី​មនុស្ស​ទៅកាន់​ឧបករណ៍​ និង​ពី​ឧបករណ៍​ទៅកាន់​ឧបករណ៍​ដោយ​ប្រើ​បច្ចេកវិទ្យា​ Internet​

អ្នក​ដែល​សិក្សា​ និង​កំពុង​បន្ត​សិក្សា​លើ​ជំនាញ​វិទ្យា​សាស​្ត្រ​កុំព្យូទ័រ​ ពិតជា​អាច​អនុវត្តន៍​ជាមួយ​ចំណេះដឹង​ដែល​មាន​ ទៅ​និង​ការងារ​សរសេរ​កម្មវិធី​ IoT​ ជាក់ស្តែង​បាន​ ដូចជា​ពេលនេះ​ក្រុម​និស្សិត​អាច​នឹង​បង្កើត​កម្មវិធី​ IoT​ ដែល​មានមុខ​ងារ​បញ្ជា​ទៅ​ឧបករណ៍​ច្រើន​ប្រភេទ​ ដែល​បម្រើ​ឱ្យ​ចង្កោម​ការងារ​ទាំងនោះ​រួមមាន​៖ Smart​ Room​ - Smart​ Home​ - Smart​ City​ រហូត​ឈាន​ដល់ទៅ​ការងារ​ Smart​ World​ ទៀតផង​។

នៅក្នុង​បទ​បង្ហាញ​នោះ​វាគ្មិន​ក៏បាន​លើកយក​ឧបករណ៍​មួយចំនួន​ដែល​ត្រូវ​ប្រើ​ និង​បច្ច​កទេស​សំ​ខាន់​ៗក្នុង​ការណែនាំ​ដល់​និស្សិត​ សម្រាប់​ស្រាវជ្រាវ​ឱ្យ​ទទួល​បាន​ជោគជ័យ​។ លោក​បាន​យល់ថា​ការ​សរសេរ​កម្មវិធី​ IoT​ មិន​មានការ​លំបាក​ទេ​ ដោយហេតុថា​រាល់​និស្សិត​សិក្សា​ជំនាញ​វិទ្យា​សាស​្ត្រ​កុំព្យូទ័រ​ នៅ​សាកល​វិទ្យាល័យ​ អាស៊ី​ អឺរ៉ុប​ សុទ្ធតែ​បាន​ទទួល​ចំណេះដឹង​ទាំងនោះ​រួមមាន​៖

Programming​ Languages​: ​ C/C++, VBA​, C#, Java​, JavaScript​, PHP​, Swift​,…

Computer​ Hardware​: Laptop​, Desktop​, Smart​ Phone​, Mainboard​, CPU​, RAM​, HDD​, ​​​​​ VGA​, Cables​, …

Computer​ Software​: Windows​, Linux​, Android​, IOS​, E-commerce​, IDE​, Code​ Editor​, Plugin​, Add​-on​, Command​-line​, ​ Packet​ Tracer​, …

Networking​ Device​, Tools​ and​ Service​ : Server​, Client​, Internet​ Switch​, Router​, Wi​-Fi​, AP​, IP​, Mac​ Address​, OSI​ Model​, Protocol​, TCP​/IP​, UDP​, Package​, …

លោក​ សេត​ សា​រ៉េ​ន អនុប្រធាន​គ្រប់គ្រង​ទិន្នន័យ​សាកល​វិទ្យាល័យ​ បាន​ផ្តល់​នូវ​បទ​ពិសោធ​គន្លឹះ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​នៃ​មុខងារ​ Face​ Recognition​ ទៅជាមួយ​ឧបករណ៍​ IoT​ ផង​ដែរ​។ ​;សូម​បញ្ជាក់​ថាម​ហា​វិទ្យាល័យ​វិទ្យា​សាស​្ត្រ​និង​បច្ចេកវិទ្យា​ បា​នប​ណ្តុះបណ្តា​លលើ៤ជំនាញ​មាន​ វិទ្យា​សាស​្ត្រ​កុំព្យូទ័រ​ បច្ចេកវិទ្យា​ព័ត៌មាន​ គ្រប់គ្រង​បណ្ដាញនិង​ប្រព័ន្ធ​កុំព្យូទ័រ​ និង​វិស្វកម្ម​អគ្គិសនី​និង​អេឡិចត្រូនិក​។

#826, kammpuch Krum Blvd Teuk Laak I, Khan Toul Kok, Phnom Penh-Kingdom of Cambodia, Postal Code: 12156
Phone:(855)23 998 124 / 15 72 00 72
Email:info@aeu.edu.kh / www.facebook.com/aeucambodia

© 2018 Asia Euro University, All Rights Reserved

Desktop View