កិច្ចពិភាក្សាជាមួយអតីតនិស្សិត ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ

ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០១៩​ នៅ​បន្ទប់​ប្រជុំ​ CiscoTelepresent​ ជាន់ទី១២​ អគារ​មាស​ មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​ បាន​រៀបចំ​កិច្ច​ពី​ភា​ក្សា​ជាមួយ​អតីត​និស្សិត​ ផ្នែក​វិទ្យាសាស្រ្ត​កុំព្យូទ័រ​ ដែល​បាន​បញ្ចប់​ការសិក្សា​ពីសា​កល​វិទ្យាល័យ​ អាស៊ី​ អឺរ៉ុប​ ជាច្រើន​ជំ​នាន់ន្លង​ទៅ​។

កិច្ចពិភាក្សា​ជាមួយ​អតីត​និស្សិត​នេះ​មានបំណង​សិក្សា​អំពី​៖ ទី១​ បទ​បង្ហាញ​សង្ខេប​អំពី​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ និង​ការណែនាំ​ខ្លួន​ពីអ​តី​តនិស្សិត​អំពី​ការងារ​ សេវាកម្ម​ក្រុមហ៊ុន​ គោលបំណង​ និង​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ ទី២​ តើ​ក្រុម​អតីត​និស្សិត​តាម​បទ​ពិសោធ​កន្លងមក​ ពួកគេ​នឹង​ផ្តល់​យោបល់​មក​មហាវិទ្យាល័យ​អ្វីខ្លះ​ដើម្បី​ផ្តល់​នៅ​ឱកាស​ការងារ​ល្អ​សម្រាប់​និស្សិត​ដែល​កំពង់​សិក្សា​ និង​គ្រោង​បញ្ចប់​ការសិក្សា​ពេល​ខាងមុខ​ “តើ​និស្សិត​គួរ​ធ្វើ​ត្រៀម​ធ្វើអ្វី​ខ្លះ​ក្នុង​ការ​ផ្លា​សប្តូ​រជីវិត​សិក្សា​របស់​ពួកគេ​ អោយ​ទៅកាន់​ជីវិត​ការងារ​លើ​ទីផ្សារ​?” និង​ទី៣​ ទទួល​មតិ​យោ​បល់​ពពីអ​តី​តនិស្សិត​លើ​កម្មវិធី​សិក្សា​បច្ចុប្បន្ន​របស់​មហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​។

សូម​បញ្ជាក់​ថា​ ក្រុម​អតីត​និស្សិត​ដែល​បាន​មក​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ​ បច្ចុប្បន្ន​ពួកគេ​បាន​កំពុង​បម្រើការ​ងារ​តាម​ស្ថាប័ន​សាធារណៈ​ និង​ឯកជន​ក្នុង​តួនាទី​ ជានា​យក​ប្រតិ​បត្ត​ ជា​ប្រធាន​ក្រុម​ដឹកនាំ​ជាន់ខ្ពស់​នៃ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ និង​ធនាគារ​ នៅក្នុង​ប្រទេស​កម្ពុជា​។

 

 

#826, kammpuch Krum Blvd Teuk Laak I, Khan Toul Kok, Phnom Penh-Kingdom of Cambodia, Postal Code: 12156
Phone:(855)23 998 124 / 15 72 00 72
Email:info@aeu.edu.kh / www.facebook.com/aeucambodia

© 2018 Asia Euro University, All Rights Reserved

Desktop View