សិក្ខាសាលាស្តីអំពី បច្ចេក​វិទ្យា​ចុងក្រោយ​និង​ការ​ដំឡើង​ ASUS Server  និង​ Ruckus​ Wireless

Workshop on the Latest Technology with ASUS Server and Ruckus Wireless configuration

អគារមាស​សាកល​វិទ្យាល័យ​ អាស៊ី​​ អឺរ៉ុប​ ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០១៩​ មហា​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត និង​បច្ចេក​វិទ្យា បាន​សហ​ការ​ជាមួយ​ក្រុមហ៊ុន​ AWS (Cambodia) Ltdរៀប​ចំសិក្ខា​សាលា​ស្តីអំពី​ បច្ចេក​វិទ្យា​ចុង​ក្រោយ​និង​ការ​ដំឡើង​ Asus Server  និង Ruckus Wireless ជូន​ដល់​និស្សិត​ សាស្រ្តាចារ្យ ផ្នែក​វិទ្យា​សាស្រ្ត​ និង​បច្ចេក​វិទ្យា​សាកល​វិទ្យាល័យ​ អាស៊ី​ អឺរ៉ុប។​ សិក្ខា​សាលា​នេះ​រៀប​ចំឡើង​នៅ​ក្នុង​គោល​បំណង​ផ្តល់​ដល់​សិស្ស​និស្សិត​នូវ​ចំនេះ​ដឹង​បន្ថែម​ទៅ​លើ​មុខ​ជំនាញ​សិក្សា​របស់​និស្សិត​ការ​បង្ហាញ​ផលិត​ផល​ជាក់​ស្តែង​ការចែក​រំលែក​នូវ​បទ​ពិសោធន៍​ការងារ​ផ្នែក​បច្ចេក​វិទ្យា​ថ្មីៗ​និង​ការ​អនុវត្ត​ជាក់​ស្តែង​លើ​ឧបករណ៍​ Asus​ server​ និង​  Ruckus​ wireless​ ផង​ដែរ​។មិន​ត្រឹម​តែ​ប៉ុណ្ណោះ​និស្សិត​ក៏​បាន​យល់​ដឹង​ពីរ​បៀប​ជ្រើស​រើស​និង​ការប្រើ​ប្រាស់​ផលិត​ផលបាន​កាន់​តែច្បាស់​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​បច្ចុប្បន្ន​ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​និស្សិត​គ្រោង​ចេញ​ស្វែង​រក​ការងារ​ធ្វើ​ពេល​កំពង់​សិក្សា​ និង​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា​ការ​មក​ដល់​បដិវត្តន៍​ឧស្សា​ហកម្ម​ទីបួន​ ​Industry​ 4.0​  ដែល​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ​នាំ​ឱ្យមាន​ការរំពឹង​ចង់​បាន​របៀប​គ្រប់​គ្រង​ការ​ងារ​ដោយ​ប្រសិទ្ធិ​ភាព និង​ភាព​ឆ្នៃ​ប្រឌិត​ខ្ពស់។​ ចុងក្រោយ​បំផុត​នេះត្រូវ​បាន​មើល​ឃើញ​ថា​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ជំរុញ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ការបញ្ចូល​វិទ្យាសា​ស្រ្ត​បច្ចេក​វិទ្យា​ទៅ​គ្រប់​វិស័យ​សា​ធារណៈ​របស់​រដ្ឋ និង​ឯក​ជន ដូច​នេះ​និស្សិត​ដែល​ជា​កំលាំង​ពលកម្ម​ថ្មី ដែល​នឹង​ត្រូវ​ទទួល​រ៉ាប់រង​ក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅលើ​គ្រប់​សេវា​ដោយ​ភា្ជប់​វិទ្យាសាស្រ្ត​និង​បច្ចេក​វិទ្យា​នេះ​ដោយ​ប្រសិទ្ធភាព​។

ជា​មួយ​និង​ការ​ខិត​ខំ​នេះ​មហា​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា សាកល​វិទ្យាល័យ អា​ស៊ី អឺរ៉ុប AEU បច្ចុប្បន្ន​បាន​បណ្តុះ​បណ្តាល​លើ​ឯក​ទេស​ ១- វិទ្យា​សាស្រ្ត​កុំព្យូទ័រ​ Computer Science ២- បច្ចេក​វិទ្យា​ព័ត៌​មាន Information Technology ៣- គ្រប់​គ្រង​បណ្តាញ​និង​ប្រ​ព័ន្ធ​កុំព្យូ​ទ័រ Computer System & Network Administration និងទី ៤- វិស្វ​កម្ម​អគ្គិស​នីនិង​អេឡិច​ត្រូនិក Electronic and electrical Engineering ដែល​បម្រើ​អោយ​ផ្នែក​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​ជាកត្តា​ចាំបាច់​សម្រាប់​ប្រជា​ជន​កម្ពុជា។

សូម​បញ្ជាក់​ថានេះ​ជាលើក​ទីពីរ​ហើយ​ក្រុមហ៊ុន​បានសហ​ការជាមួយ​វិទ្យាល័យ​បច្ចេកវិទ្យា រៀប​ចំសិក្ខា​សាលា​នេះឡើង ដែល​ក្នុងសិក្ខា​សាលា​នេះ ក្រុម​ហ៊ុន​ក៏បាន​ដាក់​តាំង​បង្ហាញ​ឧបករណ៍ និង​ផលិត​ផល​មួយ​ចំនួន​ដូចជា Cisco SMB រួម​ជាមួយ​និង​ឧបករណ៍ ITថ្មីៗ​ដូច​ជា ZYCOO Telephony solution និង HONEYWELL Security & Fire Solutions (CCTV), Socomec UPS, Alantek Cable, BullGaurd, Epson (Printer, Projector, Scanner) និង​មាន​ផលិត​ផល​ម៉ាក Commscope (AMP Cable, Sytimax, ADC Krone) ដែល​ជា​ផលិត​ផល​ល្បី​ឈ្មោះក្នុង​វិស័យ​បច្ចេក​វិទ្យា​ពត៌មាន​វិទ្យា​ផង​ដែរ។

 Workshop on the Latest Technology with ASUS Server and Ruckus Wireless configuration    

#826, kammpuch Krum Blvd Teuk Laak I, Khan Toul Kok, Phnom Penh-Kingdom of Cambodia, Postal Code: 12156
Phone:(855)23 998 124 / 15 72 00 72
Email:info@aeu.edu.kh / www.facebook.com/aeucambodia

© 2018 Asia Euro University, All Rights Reserved

Desktop View