សិក្ខា​សាលា​ស្តីពី​"គន្លឹះ​ក្នុង​ការ​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ពា​ណិជ្ជ​កម្ម​​អេឡិចត្រូនិក"

សាកល​វិទ្យា​ល័យ អាស៊ី អឺរ៉ុប ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មហា​វិទ្យា​ល័យ​វិ​ទ្យា​សាស្រ្ត​ ​និង​បច្ចេក​វិទ្យា ​បាន​រៀប​ចំ​សិ​ក្ខា​សា​លា​ស្តី​អំ​ពី គន្លឹះ​ក្នុង​ការ​ទ​ទួ​ល​បាន​ភាព​ជោគ​ជ័យ​នៅ​ក្នុង​ពាណិ​ជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក​ ដែល​មាន​ការ​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ចែក​រំ​លែក​ចំណេះ​ដឹង​ដោយ​វា​គ្មិន​សំ​ខាន់​ៗ​ពី​តំ​ណាង​ក្រុម​ហ៊ុន Wing ក្រុម​ហ៊ុន​ HGS​ Investment ​Co., Ltd​ និង​ស្ថាប​និក​ក្រុម​ហ៊ុន​ Khmer24

ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អ​នុ​វត្តជាក់​ស្តែង​និ​ស្សិត​សិ​ក្សា​ឯក​ទេស​វិ​ទ្យា​សា​ស្រ្ត​កុំ​ព្យូ​ទ័​រត្រូវ​ការ​ដៃ​គូក្រុម​ហ៊ុន​ ភ្នាក់​ងារ​ ដែល​ធ្វើ​ការ​លើ​ផ្នែក​ពា​​​ណិជ្ជ​​កម្ម​អេ​ឡិ​ច​ត្រូ​និក​ ​(E-Commerce)​ សិក្សា​លើ​គំ​និត​ដែល​ពា​ក់​ព័ន្​ធធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ផ្តួចផ្តើម​ធ្វើ​ពា​ណិ​ជ្ជ​ក​ម្ម​អេ​ឡិច​ត្រូ​និក​បាន​ទទួល​ជោគ​ជ័យ​ខ្ពស់​ ជាក់​ស្តែង​សិក្ខា​សា​លា​ថ្ងៃ​ទី​១៥​ កុម្ភៈ​ ​២០១៩​ លោក​ ​សូ សំ​ណាង​ ប្រ​ធាន​ផ្នែក​លក់​ក្រុម​ហ៊ុន​ ​HGS​ Investment​ ​Co., Ltd បាន​បង្ហាញថា​អ្វី​ទៅ​ជា​កា​រ​ធ្វើ​ពាណិ​ជ្ជ​កម្ម​ អេ​ឡិច​ត្រូ​និក​ ការ​ប្រែ​ប្រួល​សេ​ដ្ឋ​កិច្ច​ពិ​ភព​លោក​ ​ហើយ​ចំ​ណុច​សំខាន់​អ្នក​ចាប់​ផ្តើម​ពា​ណិជ្ជ​កម្ម​អេឡិច​ត្រូ​និក​ត្រូវ​ជ្រើស​រើស​ប្រ​ភេទ​ពាណិជ្ជ​កម្ម​ដូច​ម្តេច​ឲ្យ​ស្រប​តាម​សម័យ​បច្ចុប្បន្ន​នេះ​។ លោក​ ទី​ រ៉ា​ឌី​ ប្រ​ធាន​ក្រុម​ហ៊ុន​ និង​ជា​ស្ថាប​និក​ Khmer24​ ដែល​ជា​ក្រុម​ហ៊ុន​ធ្វើ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូ​និក​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​លើ​ភាព​ជោគ​ជ័យ​បាន​ចែក​រំលែក​ការ​ប្រ​ឈម​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូវ​និក​ដំបូង​របស់​លោក​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ ពី​ភាព​ជោគ​ជ័យ​របស់ ​Khmer24​ នា​ពេល​បច្ចុប្បន្ន​របស់​លោក​ លោក​មាន​សុទិដ្ឋិ​​និ​យម​ ​ថា​និ​ស្សិត​ដែល​កំពុង​សិក្សា​ឯក​ទេស​វិទ្យា​សាស្រ្​តកុំព្យូទ័រ​ នៅ​សាក​លវិទ្យា​ល័យ ​អាស៊ី ​អឺរ៉ុប ​ថ្ងៃ​នេះ​ នឹង​ក្លាយ​ទៅ​ជា​អ្នក​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​យ៉ាង​ប៉ិន​ប្រ​សប់​ ​និង​ប្រ​កប​ដោយ​ភាព​ច្នៃ​ប្រឌិត​។ បន្ទាប់​មកទៀត​កញ្ញា​ មាន​ ស្រីម៉ៅ​ ប្រធាន​ផ្នែក​ពាណិជ្ជ​កម្ម​អេ​ឡេច​ត្រូនិក​ក្រុម​ហ៊ុន​ Wing​ បាន​បង្ហាញ​ពីសេវា​កម្ម​ក្រុម​ហ៊ុន​ ​E-Commerce Payment​ ​Getways,​ ​សុវត្ថិ​ភាព​នៃ​ការ​ផ្ទេរ​ប្រាក់​ ​និង​បច្ចេក​ទេស​គាំ​ទ្រ​ផ្សេង​ ត្រូវបានដំណើរការរួចរាល់ សម្រាប់ជួយដល់ ការដំណើរការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce)

 

លោក​ ​សិត​ ​បូរិន​ ព្រឹទ្ធ​បុរស​មហាវិទ្យា​ល័យ​វិទ្យា​សាស្រ្ត ​និង​បច្ចេក​វិ​ទ្យា​ បាន​បញ្ជាក់​ដល់​ប្អូន​ៗ​និ​ស្សិត​ដែល​​ជា​សិក្ខា​កាម​ចូល​រួម​ពិ​សេស​និ​ស្សិត​ដែល​កំ​ពុង​សិក្សា​ឆ្នាំ​ទី៣​ ​និង​ទី​៤ ដែល​គ្រោង​និង​បញ្ចប់​ការ​សិក្សា​ដោយ​កំពុង​ធ្វើ​និក្ខេប​បទ​ពាក់​ព័ន្ធ​នឹង​ការ​សរ​សេរ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក​នេះ​ ត្រូវ​ប្រើ​ចំណេះ​ដឹង​ពី​ការ​សិក្សា​និង​អនុវត្តន៍​ឲ្យ​បាន​ជាក់​ស្តែង​ពី​មុខ​ងារប​ញ្ចូល​គ្នា​នៃ​ដំ​ណើរ​ការ​បង្កើត​ពាណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក​ ​ដូច​ដែល​វា​គ្មិន​ខាង​លើ​បាន​បង្ហាញ​ជា​ឧទាហរណ៍។ ជា​ទី​បញ្ចប់​លោក​ព្រឹទ្ធ​បុរស​សូម​ថ្លែង​អំណរ​គុណ​ដល់​តំណាង​ក្រុមហ៊ុន​ HGS,​ Wing​ ​និង​ ​Khmer24​ ដែល​បាន​ចំ​ណាយ​ពេល​វេ​លា​ក្នុង​ផ្តល់​បទ​បង្ហាញ​ដ៏​មាន​សារៈ​សំ​ខាន់​ដល់​សិក្ខា​កាម​ជា​និស្សិត​ ​និង​ថ្លែង​អំ​ណរ​គុណ​ដល់​ក្រុម​ហ៊ុន​ ​Cisco​ ​ដែល​បាន​ឧបត្ថ​ម្ភអាវ​ កា​បូប​កុំ​ព្យូ​ទ័រ​ សម្រាប់​កម្ម​វិ​ធី​សិ​ក្ខា​សា​លា​ប្រ​ចាំ​ខែ​របស់​មហា​វិទ្យា​ល័យ​វិ​ទ្យា​សាស្រ្ត​ ​និង​បច្ចេក​វិទ្យា​ នៃ​សា​កល​វិទ្យា​ល័យ​ អាស៊ី អឺរ៉ុប។

#826, kammpuch Krum Blvd Teuk Laak I, Khan Toul Kok, Phnom Penh-Kingdom of Cambodia, Postal Code: 12156
Phone:(855)23 998 124 / 15 72 00 72
Email:info@aeu.edu.kh / www.facebook.com/aeucamboadia

© 201៨ Asia Euro University, All Rights Reserved

Desktop View