សិក្ខាសាលាបង្ហាញពីគន្លឹះ និងចំណុចសំខាន់ៗក្នុងបង្កើតហ្គេមលើអ៊ីនធើណិត

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានរៀបចំសិក្ខាសាលា សម្រាប់ខែមករា លើប្រធានបទ ការបង្កើត Game ជាមួយមុខវិជ្ជា JavaScript។ វាគ្មិនលោក ខន សុខា ជាសាស្រ្តាចារ្យ និងជាប្រធានដេបាតឺម៉ង់វិទ្យាសាស្រ្តកុំព្យូទ័រ មហាវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានលើកយកពីធនធានចំណេះដឹងរបស់និស្សិតដែលបានកំពុងសិក្សាលើឯកទេសវិទ្យាសាស្រ្តកុំព្យូទ័រមកអនុវត្តន៍ជាមួយការបង្កើត Game ឲ្យដំណើរការលើប្រព័ន្ធអ៊ីនធឺណិតបាន។

    ជំនួយដល់ការចាប់ផ្តើមថ្មីចំពោះការបង្កើត Game លោក ខន សុខា បានរំលឹកពីមូលដ្ឋានគ្រឹះភាសាកុំព្យូទ័រ C++ និងភាសា JavaScript ជាដើម​ ដែលប្អូននិស្សិតបានរៀន និងកំពុងរៀននៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅពេលនេះ គឺជាធនធានមូលដ្ឋានឈានទៅចាប់ផ្តើមការបង្កើត Game ពីកម្រិតតូចទៅធំ ដោយលោក សុខា បានបង្ហាញពីគន្លឹះ និងប្រភពស្រាវជ្រាវពីគេហទំព័រ w3schools https://goo.gl/fTuv39, Snake (Peter Olson) https://goo.gl/La9oMJ, Tic Tac Toe (Matthew J. Mariner) https://goo.gl/hkdEzX សម្រាប់ការចាប់ការសរសេរ Game តូចៗ ដែលមានជាឧទាហរណ៍។

    ឈានមួយជំហានទៀតសម្រាប់ការបង្កើត Game ពីខ្នាតមធ្យមទៅខ្នាតធំក្រុមនិស្សិតអាចសិក្សាជាមួយ Frameworkengine ដែលមានដូចជា GDevelop, ImpactJS engine, GameMaker និង Phaser។ល។ ដែលផ្តល់នូវមុខងារជាច្រើនជួយដល់បង្កើត Game មានភាពងាយស្រួលនិងឆាប់រហ័ស។ លើសពីនេះទៀតវាគ្មិនលោក សុខា បានណែនាំពីការទាញយកធនធានមានស្រាប់ដូចជា៖ សំលេង រូបភាព វីដេអូ និងពន្យល់ណែនាំពី Tools មួយចំនួនដែលផ្តល់ភាពងាយស្រួលក្នុងការបង្កើតសំលេង រូបភាព 2D, 3D និងរូបភាពចលនា ជាមួយនិងការរៀបចំក្រុមសរសេរ Game ដែលត្រូវមាន អ្នករៀបចំសាច់រឿង អ្នកសរសេរកម្មវិធីកុំព្យូទ័រ អ្នករចនា ដើម្បីឲ្យ Game នោះមានការទាក់ទាញខ្លាំង។

    ស្ថិតក្នុងបរិយាកាសស្តាប់ដោយយកចិត្តទុកដាក់ សិក្ខាកាមជានិស្សិតបានសំដែងភាពរីករាយ ជាមួយនិងការបើកចិត្តយ៉ាងទូលាយ ដោយមានជំនឿជឿជាក់លើចំណេះដឹងដែលក្រុមនិស្សិតបានសិក្សា និងកំពុងសិក្សានៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ពិតជាជួយឲ្យពួកគេមានសមត្ថភាពបង្កើត Game ជាលក្ខណៈឯកជន និងជាក្រុមបាន។

    ចុងបញ្ចប់សូមថ្លែងអំណរគុណលោក ខន សុខា ដែលបានចំណាយពេលវេលាក្នុងផ្តល់បទបង្ហាញដ៏មានសារៈសំខាន់ដល់សិក្ខាកាមជានិស្សិតបានអនុវត្តន៍ផ្ទាល់នូវមុខវិជ្ជា JavaScript ទៅនិងការបង្កើត Game ជាក់ស្តែង និងក៏សូមអរគុណដល់ក្រុមហ៊ុន Cisco ដែលបានឧបត្ថម្ភអាវ សម្រាប់កម្មវិធីសិក្ខាសាលាប្រចាំខែទាំង១២របស់មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

 

 

#826, kammpuch Krum Blvd Teuk Laak I, Khan Toul Kok, Phnom Penh-Kingdom of Cambodia, Postal Code: 12156
Phone:(855)23 998 124 / 15 72 00 72
Email:info@aeu.edu.kh / www.facebook.com/aeucambodia

© 2018 Asia Euro University, All Rights Reserved

Desktop View