សិក្ខាសាលា សុវត្ថិភាពនៃការប្រើប្រាស់អ៊ីនធឺណិត និងនិន្នាការឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

ថ្ងៃច័ន្ទ ០១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី២៧ ខែសីហា គ.ស. ២០‌១៨

ទីកន្លែង៖ សាលសន្និសីទ អគារមាស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (ជាន់ទី១៣)

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំសិក្ខា សាលាក្រោម ប្រធានបទ សុវត្ថិភាពនៃការ ប្រើប្រាស់អ៊ីនធឺណិត និងនិន្នាការឧក្រិដ្ឋ កម្មតាមប្រព័ន្ធអ៊ីនធឺណិត លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងបើកសិក្ខាសាលា ដោយបានគូសបញ្ជាក់ ពីការវិវឌ្ឍយ៉ាងរហ័ស នៃបច្ចេកវិទ្យាព័ត៌មានវិទ្យា នាពេលបច្ចុប្បន្ន និងនិន្នាការថ្មីដែលយើង ទាំងអស់គ្នានឹងជួបធ្វើការជាមួយដូចជា៖ 1. មនុស្សយន្ត (Robots) - 2. ឧបករណ៍កំណត់សញ្ញា(Sensors)​- 3. ការងារ វិជ្ជសាស្រ្ត (Medical)- 4. អ៊ីនធឺណិត(Internet) - 5. ស្មាតហ្វូន (Phones)- 6. រថយន្ត(Cars)- 7. សិប្បនិម្មិតវៃឆ្លាត (Artificial Intelligence)។       ទាក់ទងនិងប្រធានបទ សុវត្ថិភាព នៃការប្រើប្រាស់ អ៊ីនធឺណិត និងនិន្នាការឧក្រិដ្ឋកម្មតាមប្រព័ន្ធ   អ៊ីនធឺណិត នេះដែរលោកបណ្ឌិតក៏បាន និយាយ អំពីInternet of Things (IoT)ដែលរាល់ឧបករណ៍ អេឡិចត្រូនិកទាំងអស់និងភ្ជាប់ទៅកាន់ Internet ទាំងអស់ រាប់បញ្ចូល TV- ទូទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ូតូ ឡាន និងជាពិសេសទូរស័ព្ទជាដើម ដូចនេះអ្នកប្រើប្រាស់ទាំងអស់ត្រូវតែអភិវឌ្ឍន៍ និងសម្របខ្លួនអោយទាន់ការផ្លាស់ប្តូរនេះ។

លោក លី វណ្ឌី ប្រធានគ្រប់គ្រងផ្នែកសន្តិសុខព័ត៌មាន ក្រុមហ៊ុនអន្តរជាតិ និងជាស្ថាបនិក សម្ព័ន្ធភាពអ្នកសន្តិសុខ ប្រព័ន្ធព័ត៌មាន បានចែកបទពិសោធន៍ ការងារអនុវត្តន៍កន្លងមក អំពីផ្នែកសន្តិសុខព័ត៌មាន ដែលជាការពិតលោកបញ្ជាក់ថា អ្នកប្រើប្រាស់បានទទួល ផលប៉ះពាល់រួចស្រេចទៅហើយ រហូតដល់កម្រិតក្រុម ហ៊ុនធំៗជាដើម ជាក់ស្តែងកន្លងទៅយើងបានលឺ នឹងបានទទួលផលប៉ះពាល់ តាមរយៈការរំខានផ្សេងៗនៃប្រភេទមេរោគកុំព្យូទ័រ និងការប្តឹងផ្តល់ជា ច្រើនករណីតាមរយៈ សារព័ត៌មានក្នុងស្រុក និងក្រៅស្រុក ពីការលួចបន្លំព័ត៌មាន ការលួចយក គណនីអ្នកប្រើប្រាស់ ការលួចប្រើប្រាស់ ហិរញ្ញវត្ថុ ការធ្វើភេរវកម្ម តាមបច្ចេកវិទ្យាលព័ត៌មានវិទ្យា IT ជា   ដើម។ ជាក់ស្តែងចុងឆ្នាំ២០១៧កន្លងទៅនេះមេរោគ WanaCry បានចូលទៅ Data Centre មួយចំនួននៅក្នុង ស្រុកបានធ្វើការបំលែង (Encrypt) ទិន្នន័យមិនអាចអោយប្រើបាន ដើម្បីជាថ្នូរនិងការដោះ ដូរជាប្រាក់សម្រាប់ការប្រគល់ អោយទិន្នន័យដើមវិញ(Decript)។ លោកបញ្ជាក់ជាបឋមថាអ្នកប្រើប្រាស់ទាំងអស់ ត្រូវពិនិត្យប្រភព ទិន្នន័យអោយបាន ច្បាស់លាស់ជាមុន មុននិងធ្វើសកម្មភាព ឆ្លើយតបទៅវិញតាមរយៈការប្រើប្រាស់ គ្រឿងបច្ចេកវិទ្យាអេឡិច ត្រូនិកទាំងអស់នោះ ដើម្បីជៀសវាងទទួលរងគ្រោះពី Hacker សំខាន់ទៀតនោះអ្នកប្រើប្រាស់ ទាំងអស់ត្រូវ យល់មូលដ្ឋាន ចំណេះដឹងបឋមអំពីសុវត្ថិភាពប្រើអ៊ីធឺណិតនេះ។

សូមបញ្ជាក់ថា និស្សិតឯកទេសកុំព្យូទ័រ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ថ្មីៗបានទទួលជោគជ័យធំៗ ដោយនិស្សិត២រូប បានទទួលជ័យលាភីថ្នាក់ជាតិ ១នាក់ផ្នែក Cybersecurity ដែលនឹងទៅ ចូលរួមប្រកួតនៅ ប្រទេសសិង្ហបុរី នាថ្ងៃទី១៨ ខែកញ្ញា ២០១៨ ខាងមុខនេះ និង១នាក់ទៀតជាប់ជាបេក្ខជនថ្នាក់ជាតិ Cambodia Skills ផងដែរ លើជំនាញរចនាក្រាហ្វិកកុំព្យូទ័រ ហើយដែលបានទៅ ចូលរួមប្រកួតអន្តរជាតិ Asian Sills 2018 នៅទីក្រុងបាងកក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។

Cybersecurity and Cybercrime Trends 2018

Cybersecurity and Cybercrime Trends 2018

 

#826, kammpuch Krum Blvd Teuk Laak I, Khan Toul Kok, Phnom Penh-Kingdom of Cambodia, Postal Code: 12156
Phone:(855)23 998 124 / 15 72 00 72
Email:info@aeu.edu.kh / www.facebook.com/aeucamboadia

© 2014 Asia Euro University, All Rights Reserved

Desktop View