Course Description

ការពិពណ៌នាមុខវិជ្ជាសិក្សានៃជំនាញ គ្រប់គ្រងបណ្តាញនិងប្រព័ន្ធកុំព្យូទ័រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង

 

 • វិធីសាស្រ្តសរសេរកម្មវិធីក្នុងភាសាស៊ីបូកបូក (Programming Methodology in C++)

មុខវិជ្ជា Programming Methodology in C++ រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននូវចំណេះដឹងមូលដ្ឋាន នៃការសរសេរកម្មវិធី ដើម្បីជាគ្រឹះងាយស្រួលក្នុងការចាប់យកភាសាសំណេរកម្មវិធីផ្សេងៗទៀត។ ជាការពិតណាស់មុខវិជ្ជានេះ មានសារៈសំខាន់ណាស់ ដើម្បីជាមូលដ្ឋានឲ្យ និស្សិតក្លាយទៅអ្នកសរសេរកម្មវិធីអាជីព។

 

 • វគ្គមូលដ្ឋានគ្រឹះស៊ីស្កូ ១-ក (Cisco Basic Course 1-A)
 • វគ្គមូលដ្ឋានគ្រឹះស៊ីស្កូ ១-ខ (Cisco Basic Course 1-B)

កម្មវិធី Cisco Basic Course 1-A, 1-B រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននូវកម្មវិធីសិក្សា   ITE V8.0 ដែលសង្កត់ធ្ងន់លើបទពិសោធន៍ជាក់ស្តែង ដើម្បីជួយនិស្សិត ក្នុងការអភិវឌ្ឍនូវជំនាញកុំព្យូទ័រ និងអាជីពជាមូលដ្ឋាន។ កម្មវិធីសិក្សានេះ ជួយ និស្សិតឱ្យចេះរៀបចំខ្លួនសម្រាប់ឱកាសការងារជំនាញ ICT និងការប្រឡងយក សញ្ញាបត្រ CopTIA A+ ហើយកម្មវិធីនេះក៏ជាផ្លូវក្នុងការជួយណែនាំទៅកាន់ការសិក្សាកម្រិត Cisco CCNA ផងដែរ។

 

 • រដ្ឋបាលសាធារណៈ (Public Administrative)

មុខវិជ្ជា Public Administrative រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកព័ត៌មានវិទ្យានូវចំណេះដឹងអំពីសញ្ញាណទូទៅនៃរដ្ឋបាល។ អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ដែលមានទាំងប្រព័ន្ធមជ្ឈការ វិសហមជ្ឈការ និងវិមជ្ឈការ។ អំពីស្ថាប័ន រដ្ឋបាល ដែលសិក្សាទៅលើរចនាសម្ព័ន្ធ ដំណើរការ ប្រព្រឹត្ដិទៅរបស់ក្រសួង ស្ថាប័ន នៅថ្នាក់កណ្ដាល អង្គភាព និងអាជ្ញាធរនៅ តាមមូលដ្ឋាន។ អំពីលិខិតបទដ្ឋានគតិយុត្ដដែលត្រូវ សិក្សាលើប្រភេទនីមួយៗ និងប្រភេទសំខាន់ៗ នៃលិខិតរដ្ឋបាល ដែលជាមធ្យោបាយផ្លូវការក្នុងការ ទំនាក់ទំនងរបស់ស្ថាប័នរបស់រដ្ឋ ព្រមទាំងកាតព្វកិច្ចទាំងក្នុង និងក្រៅម៉ោងធ្វើការរបស់មន្ដ្រីរាជការ និងភារកិច្ចនានារបស់ភ្នាក់ងារដ្ឋបាល។ មុខវិជ្ជានេះក៏ជួយដល់និស្សតផ្នែកព័ត៌មានវិទ្យាអភិវឌ្ឍកម្មវិធី ឱ្យសមស្របតាមគោលការណ៍រដ្ឋបាលផងដែរ។

 

 • កុំព្យូទ័រជំនាញការិយាល័យ (Office Application)

មុខវិជ្ជាកុំព្យូទ័រសម្រាប់ការិយាល័យ (Office Application) រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននូវចំណេះដឹងអំពីការរៀបចំឯកសារការិយាល័យ ដោយប្រើប្រាស់កម្មវិធី Ms. Word មានការរៀបចំសន្លឹក អត្ថបទមុនពេលវាយ ការរៀបចំពេលវាយ និងការរៀបចំសម្រាប់ការបោះពុម្ភ ចំណែក Ms. Excel ត្រូវបានចែកជាការសង់តារាងតាម លក្ខណះត្រឹមត្រូវ របៀបប្រើរូបមន្ដគណនារបៀបប្រើប្រាស់លក្ខណះពិសេស និងការបោះពុម្ភ។

 

 • កម្មវិធីភាសាអង់គ្លេសទូទៅ ១ (General English Program 1)

មុខវិជ្ជា General English Program 1 រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកព័ត៌មានវិទ្យានូវចំណេះដឹងភាសាអង់គ្លេស សម្រាប់មនុស្សពេញវ័យនិងមនុស្សធំដែលនៅក្នុងវគ្គសិក្សានេះ ឯកសារត្រូវបានរៀបចំឡើង ដោយផ្ដោតទៅលើប្រធានបទ និងតេសយ៉ាងច្រើន ដែលធ្វើឱ្យវគ្គសិក្សានេះ ជាវគ្គសិក្សាមួយ ដែលមាន ប្រសិទ្ធិភាព ខ្ពស់សម្រាប់និស្សិត ព្រមទំាងគ្រូផងដែរ ក្នុងការប្រើប្រាស់ភាសា អង់គ្លេសជាយាន្ដក្នុងការទំនាក់ទំនង។

 

 • ខេមរវិទ្យា (Khmer Study)

មុខវិជ្ជា Khmer Study រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកព័ត៌មានវិទ្យានូវមោទនភាពចំពោះជាតិខ្មែរ ព្រោះគេអាចយល់ដឹងបានអំពីរបស់បុព្វបុរសរបស់ខ្មែរ ក្នុងការស្ថាបនាឡើងវិញនូវមូលដ្ឋានគ្រឹះនៃអរិយធម៌ របស់ជាតិខ្មែរ ដែលជាជាតិមួយ មានវ័យចំណាស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅតំបន់ភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ។ មុខវិជ្ជានេះក៏បានផ្តល់ចំណេះដឹងក្នុងការទំនាក់ទំនង ឥរិយាបទល្អដល់និស្សិតផ្នែកព័ត៌មានវិទ្យាផងដែរ។

 

 • គោលការណ៍គណនេយ្យ (Principle Accounting)

មុខវិជ្ជា Principle Accounting រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននូវចំណេះដឹងអំពីដំណើរការនៃការកំណត់ ការវាស់វែង ការកត់ត្រា បញ្ជូន និងការបកស្រាយនូវប្រតិបត្ដិការណ៍គណនេយ្យរបស់អង្គភាព អាជីវកម្មក្នុងកំឡុងពេលមួយជាក់លាក់។ មុខវិជ្ជានេះក៏ជាមូលដ្ឋានគ្រឹះជួយដល់និស្សិតផ្នែកព័ត៌មានវិទ្យាក្នុងការអភិវឌ្ឍកម្មវិធី ដែលពាក់ព័ន្ធនិងគណនេយ្យ នឹង/ឬ បង្កើតពាណិជ្ជកម្មដោយខ្លួងឯងផងដែរ។

 

 • កម្មវិធីភាសាអង់គ្លេសទូទៅ ២ (General English Program 2)

មុខវិជ្ជា General English Program 2 រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកព័ត៌មានវិទ្យានូវចំណេះដឹងភាសាអង់គ្លេសទូទៅសម្រាប់ជួយដល់និស្សិតក្នុងប្រើប្រាស់អង់គ្លេសក្នុងការស្រាវជ្រាវ ទំនាក់ទំនងជាដើម។ មុខវិជ្ជានេះបានបង្រៀនសិស្សាពី វេយ្យាករណ៍ (Grammar), វាក្យសព្ទ (Vocabulary), ការអាន (Reading), ការស្ដាប់ (Listening), ការនិយាយ (Speaking) និងការសរសេរ (Writing)។

 

 • ការសរសេរកម្មវិធីក្នុងភាសាស៊ីបូកបូក (Programming in C++)

មុខវិជ្ជា Programming in C++ រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននូវចំណេះដឹងអំពី object-oriented programming, advanced concepts និង C++ standard library ជាដើម ដែលមូលដ្ឋាននៃការសរសេរកម្មវិធី ក្នុងការចាប់យកភាសាសំណេរកម្មវិធីផ្សេងៗទៀត។

 

 • ភាសាអង់គ្លេសសម្រាប់អាយធី-ក (English for IT-A)

មុខវិជ្ជា English for IT-A រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវយល់ដឹងពីជំនាញអាន ស្តាប់ និយាយ និងសរសេរ ភាសាអង់គ្លេស ក្នុងគោលបំណងពង្រីកការសិក្សាស្រាវ និងទំនាក់ទំនងលើវិស្ស័យបច្ចេកវទ្យា។ មុខវិជ្ជានេះសិក្សាពីវេយ្យាករណ៍ Past simple, present perfect, preposition of place, coma ration and contrast, -ing form/clause, cause and effect, verb pattern, relative clause and participle  និងពាក្យស័ព្ទ អត្ថបទបច្ចេកវិទ្យា ពីមេរៀនទាក់ទងនឹង computer hardware និង Software, computer application, computer infrastructure, computer maintaining, cache memory and disk cache work, smart thing (IoT), computer peripheral, data mining, data warehouse, how to do survey, Operating system, Kernel, GUI, Mac, Linux, Windows, ASP, Multimedia, computer support, Network, LAN, WAN, MAN, peer to peer, client server, IP Address, Network communication, Internet, ISP, type of protocol។ មុខវិជ្ជានេះផ្តល់ឱ្យអ្នកសិក្សាចេះ និងយល់ដឹងពីពាក្យសព្ទនៅក្នុងបច្ចេកវិទ្យា ដោយឲ្យចេះអាន សរសេរ ស្តាប់ និងនិយាយ ពាក្យបច្ចេកទេសទាំងអស់នេះឲ្យបានកាន់តែប្រសើរ។

 

 • វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ១-ក (Cisco Networking Course 1-A)
 • វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ១-ខ (Cisco Networking Course 1-B)

មុខវិជ្ជា Cisco Networking Course 1-A, 1-B រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តី, ស្ថាបត្យកម្ម ,មុខងារ,សមាសភាគ ,ម៉ូដែលនៃអ៊ីនធឺណិតនិងបណ្តាញកុំព្យូទ័រផ្សេងៗទៀត។ មុខវិជ្ជានេះសិក្សាពីទ្រឹស្តី និងឧបករណ៍ផ្សេងៗដែលមាននៅក្នុង Introduction to Networks។ គោលការណ៍ និងរចនាសម្ព័ន្ធនៃការប្រើប្រាស់ IP Address និងមូលដ្ឋានគ្រឹះនៃ Ethernet, Media និងប្រតិបត្ដិការត្រូវបានប្រើដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់កម្មវិធីសិក្សា។ និស្សិតនឹងអាចយល់ដឹងពីការបង្កើត Lab សិក្សាប្រតិបត្តិដោយធ្វើការconfigurationជាមូលដ្ឋាននៅលើឧបករណ៍ Router និង Switch។

 

 • កម្មវិធីគ្រប់គ្រងទិន្នន័យការចូលរួមប្រកបដោយប្រសិទ្ធភាពនៅកន្លែងធ្វើការ(Effective Participation at Work)

មុខវិជ្ជា Effective Participation at Work រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវ ចំណេះដឹងអំពី អង្គភាពនេះ មានគោលបំណងរៀបចំអោយមានការចូលរួមប្រកបដោយប្រសិទ្ធភាព នៅកន្លែងធ្វើការដោយសង្កត់ធ្ងន់ លើទំនាក់ទំនង ការសហការនិងបច្ចេកទេសស្រាវជ្រាវ។ វាផ្តល់ឱ្យនូវឱកាសដើម្បី អភិវឌ្ឍជំនាញផ្ទាល់ខ្លួនរបស់ពួកគេ និងផ្តល់នូវគុណភាព ពួកគេត្រូវការសម្រាប់ការងារនិងការរៀនសូត្រ។

 

 • បច្ចេកវិទ្យាផ្លេតហ្វម (Platform Technologies)

មុខវិជ្ជា Platform Technologies រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវ ចំណេះដឹងអំពី ផ្នែកគោលគំនិត និងគោលការណ៍នៃ ប្រតិបត្តិការមូលដ្ឋានរបស់ប្រព័ន្ធដំណើរការមួយរួមមានកុំព្យូទ័រ ឧបករណ៍ឡិចត្រូនិចទូទៅ និងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដូចជាប្រព័ន្ធបញ្ជូនតាមខ្សែ និងគ្មានខ្សែ (cable និង wireless) ជាមួយនឹងឧបករណ៍បណ្តាញផ្សេងៗទៀត។ លើសពីនេះទៀត មុខវិជ្ជានេះ បានណែនាំអំពីការបង្ហាញ ទិន្នន័យឌីជីថល ការរក្សាទុកទិន្ន័យក្នុងប្រព័ន្ធលំង (Cloud technology_ រួមទាំងប្រព័ន្ធលេខ និងការអ៊ិនកូដតួអក្សរផងដែរ។

 

 • ប្រព័ន្ធប្រតិបត្តិការ (Operating Systems)

មុខវិជ្ជា Operating Systems រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវ ចំណេះដឹងអំពី deadlock; process scheduling. ការបញ្ចូលនិងទិន្នផល: hardware and software control។ Memory management: multi-programming; swapping; virtual memory, paging and symbolic segmentation; ប្រព័ន្ធឯកសារ(File System): operations, implementation, performance. យន្តការសុវត្ថិភាព និងការការពារប្រព័ន្ធប្រតិបត្តិការ: protection domains, access lists, capability systems, principle of minimum privilege, security threats and attacks, encryption និង authentication។

 

 • ប្រព័ន្ធគេហទំព័រ (Web Systems)

មុខវិជ្ជា Web Systems រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តី និងបង្កើតកម្មវិធីផ្សេងៗ ក្នុងគោលបំណងណាមួយ។ មុខវិជ្ជានេះសិក្សា ពីទ្រឹស្តី និងឧបករណ៍ផ្សេងៗដែលមាន HTML, XHTML, CSS និង JavaScript។ មុខវិជ្ជានេះ ផ្តល់ឱ្យអ្នកសិក្សាយល់ពីវិធីសាស្រ្តក្នុងការសរសេរកូដបង្កើត Website និងក្លាយជាអ្នកសរសេរកម្មវិធីដ៏ល្អសម្រាប់បំពេញការ ងារ និងការងារជាក្រុម។

 

 • ភាសាអង់គ្លេសសម្រាប់អាយធី-ខ (English for IT-B)

មុខវិជ្ជា English for IT-B រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវយល់ដឹងពីជំនាញអាន ស្តាប់ សរសេរ និងនិយាយ ភាសាអង់គ្លេស ក្នុងគោលបំណងពង្រីកការសិក្សាស្រាវ និងទំនាក់ទំនងលើវិស្ស័យបច្ចេកវទ្យា។ មុខវិជ្ជានេះសិក្សាពីវេយ្យាករណ៍ time clause, giving advice, would, certainly expressions, diagnosing fault and giving advice, cause and effect, phrasal verbs, programing flow and decision, requirement: need to, have to, must be + essential, critical, Future perfect   និងពាក្យស័ព្ទ អត្ថបទបច្ចេកវិទ្យា ពីមេរៀនទាក់ទងនឹង Word Wide Web, Domain Extortion, Hosting, Email protocol, Websites, Web design, Web development, client-side language, Server-side language, communication system, GPS, Broadband communication, computing Support, Raiding Hard Drive, Data Security, Cloud Service, Safe data transfer, Type of Virus, Anti-Virus, Backup and Restore, biometric encryption, Hacker, Software Engineering, Object Oriented programing, People in computing, becoming certified, Recent Developments, Bluetooth, The Future of IT។ មុខវិជ្ជានេះផ្តល់ឱ្យអ្នកសិក្សាចេះ និងយល់ដឹងពីពាក្យស័ព្ទនៅក្នុងបច្ចេកវិទ្យា ដោយឲ្យចេះអាន សរសេរ ស្តាប់ និងនិយាយ ពាក្យបច្ចេកទេសទាំងអស់នេះឲ្យបានកាន់តែប្រសើរ។

 

 • អាយធីសម្រាប់អ្នកប្រើប្រាស់នៅក្នុងអង្គភាព (IT for Users in Organizations)

មុខវិជ្ជា IT for Users in Organizations រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹ និងមូលដ្ឋានគ្រឹះលើជំនាញបច្ចេកទេសទាំងផ្នែកទន់ និងផ្នែករឹងរបស់កុំព្យូទ័រ និងប្រព័ន្ធបណ្តាញ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងការិយល័យ ឬនអង្គភាពមួយដោយប្រើប្រាស់កុំព្យូទ័រ និងការរក្សាទុកទិន្ន័យឲ្យមានសុវត្ថិភាព។ អ្នកសិក្សាក៏នឹងទទួលបាននូវសមត្ថភាព ក្នុងការអនុវត្តចំណេះដឹង និងផ្តល់នូវ ដំណោះស្រាយនូវការងារស្មុគ្រស្មាញប្រចាំថ្ងៃ និងមានភាពច្នៃប្រឌិត។

 

 • មូលដ្ឋានគ្រឹះបណ្តាញ (Networking Fundamentals)

មុខវិជ្ជា Networking Fundamentals រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវ ចំណេះដឹងអំពី វាក្យស័ព្ទ និងមូលដ្ឋាន របស់បណ្តាញណិតវើក និងការបង្កើតបណ្តាញមួយឲ្យមានស្តង់ដាត្រឹមត្រូវតាមការចង់បានរបស់អង្គភាពមួយ ដោយសិក្សាលើផ្នែក សំខាន់ៗរបស់បណ្តាញមានដូចជា៖LAN, WAN, MAN, cable information, wireless communication, OSI Model, TCP / IP, Digital Data Transfer, IT, Class, Subnetting, Basic OS with Networking, ATM, VoIT, Network Security, Trouble Shooting, Network Maintenance។

 

 • ប្រព័ន្ធពហុព័ត៌មាន (Multimedia System)

មុខវិជ្ជា Multimedia Systems រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវ ចំណេះដឹងអំពី ផ្នែកសំខាន់ៗនៅក្នុងពហុមេឌា រួមទាំងវិទ្យាសាស្ត្រពណ៌ វិធីសាស្រ្តពិនិត្យបង្ហាប់នៅពេលមានការបាត់បង់ និងនៅពេលគ្នាការបាត់បង់សម្រាប់ រូបភាព វីដេអូ និងអូឌីយ៉ូ។ ពិនិត្យមើលការ ទំនាក់ទំនងពហុព័ត៌មាននៅលើបណ្តាញខ្សែនិងឥតខ្សែ ដោយពិភាកអំពីផលប៉ះពាល់ នៃ បណ្តាញទំនាក់ទំនងសង្គម និងនៅលើ Cloud ក្នុងការចែករំលែកព័ត៌មាន និងការស្វែងរក មាតិកាពហុព័ត៌មាន  រួមបញ្ចូល ទាំងលំហាត់អនុវត្តនៅចុងបញ្ចប់នៃមេរៀននីមួយៗ។

 

 • ការសរសេរកម្មវិធីសម្រាប់បណ្តាញ (Programming for Networking)

មុខវិជ្ជា Programming for Networking រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តីផ្សេងៗ ក្នុងគោលបំ ណងណាមួយ ។ មុខវិជ្ជានេះសិក្សាពីទ្រឹស្តី និងឧបករណ៍ផ្សេងៗដែលមាន JavaMail & E-mail programming: SMTP, POP, IMAP. Network Security: Secure Sockets (SSL), TLS, SSH, HTTPS, PGP, Kerberos. Web Programming: HTTP, CGI, Cookies, JavaScript, HTML, XML. Sockets Programming: TCP Programming (TELNET, HTTP). UDP Sockets: TFTP, DNS.

 

 • ស្ថិតិសម្រាប់កុំព្យូទ័រ ១ (Statistical for Computer I)

មុខវិជ្ជា Statistical for Computer I,II រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តីស្ថិតិសម្រាប់កុំព្យូទ័រ។ មុខវិជ្ជានេះសិក្សាពីការប្រមូលទិន្នន័យ, បំណែងចែកប្រេកង់ និងការតាងជាក្រាភិច, ការសង្ខេបទិន្នន័យ, ប្រូបាប និងបំណែងចែកប្រូបាបក្នុងការវិភាគទិន្នន័យឱ្យបានត្រឹមត្រូវ។

 

 • វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ២-ក (Cisco Networking Course 2-A)
 • វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ២-ខ (Cisco Networking Course 2-B)

មុខវិជ្ជា Cisco Networking Course 2-A, 2-B រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តី, ស្ថាបត្យកម្ម,មុខងារ,សមាសភាគ,ម៉ូដែលនៃអ៊ីនធឺណិតនិងបណ្តាញកុំព្យូទ័រផ្សេងៗទៀត។ មុខវិជ្ជានេះសិក្សា ពីទ្រឹស្តី និងឧបករណ៍ផ្សេងៗដែលមាននៅក្នុង Routing and Switching Essentials។ ប្រតិបត្ដិការរបស់ Router និង Switch ត្រូវបានប្រើដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់កម្មវិធីសិក្សា។ និស្សិតនឹងអាចយល់ដឹងពីការបង្កើត Lab សិក្សាប្រតិបត្តិដោយដោះស្រាយបញ្ហាទូទៅជាមួយការconfiguration, troubleshootរួមមាន៖ RIPv1, RIPv2, RIPng, single- area និង multi-area OSPF, virtual LANs, និង inter-VLAN ដែលប្រើប្រាស់IP Addressទាំពីរ IPv4 និងIPv6 នៅលើឧបករណ៍ Router និង Switch ដើម្បីផ្តល់នូវការតភ្ជាប់បណ្តាញសម្រាប់អាជីវកម្មខ្នាតតូចទៅបណ្តាញអាជីវកម្មខ្នាតមធ្យម។

 

 • បញ្ហាវិជ្ជាជីវៈរបស់អាយធី (Professional Issues of IT)

មុខវិជ្ជា Professional Issues in IT រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តីផ្សេងៗក្នុង គោលបំណង ណាមួយ។ មុខវិជ្ជានេះសិក្សាពីទ្រឹស្តី និងឧបករណ៍ផ្សេងៗដែលមាន Profession and vocation, Characteristics and functions of a professional body, Philosophy, ethics, and applied ethics, Code of conducts in IT/CS related professional bodies, Law, moral, norms, and ethics , Property, tangible and intangible, Software licensing issues, Computer misuse and frauds, Knowledge and consent in the Internet, Privacy enhancing and invasive tools/methods, Internet governance, Liabilities, Vicarious liability, Offline dispute resolution methods, Rights of employees ។ មុខវិជ្ជានេះផ្តល់ឱ្យអ្នកសិក្សាយល់ដឹងអំពី legal issues in IT។

 

 • បច្ចេកវិទ្យាអ៊ីនធឺណិត (Internetworking Technologies)

មុខវិជ្ជា Internetworking Technologies រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តីផ្សេងៗក្នុង គោលបំណងណាមួយ។ មុខវិជ្ជានេះសិក្សាពីទ្រឹស្តី និងឧបករណ៍ផ្សេងៗដែលមាន Technologies, protocols និង techniques ដែលត្រូវបានប្រើប្រាស់ដើម្បីភ្ជាប់បណ្តាញកុំព្យូទ័រជាមួយបណ្តាញផ្សេងទៀតតាមរយៈការប្រើប្រាស់ gateways ដោយផ្តល់នូវ common method របស់ routing information packets នៅលើបណ្តាញ ។ បច្ចេកវិទ្យាអ៊ីនធឺណិតសម្រាប់ការភ្ជាប់ឧបករណ៍អេឡិចត្រូនិចជាមួយនឹងឧបករណ៍ ឬប្រព័ន្ធខាងក្រៅ និងខាងក្នុងផ្សេងទៀត។ កាសិក្សារួមមាន  Local Area Networks (LAN) និង Wide Area Networks (WAN) implementation, wireless networks implementation, network security, advanced switching និង routing configuration, advanced TCP/IP configuration, និង network management។

 

 • សុវត្ថិភាពបណ្តាញ (Network Security)

មុខវិជ្ជា Network Security រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវ ចំណេះដឹងអំពី ការគំរាមកំហែងផ្នែកសន្តិសុខ ទៅបណ្តាញកុំព្យូទ័រ និងរបៀបការពារនិងការពារពួក Hacker និងការវាយប្រហារពីអ៊ីនធឺណិត។ គោលនយោបាយ និងការ រៀបចំប្លង់ធានាសុវត្ថិភាពបណ្តាញការពារការចូលប្រើប្រាស់ និងកុំព្យូទ័រកុំព្យូទ័រកូដសម្ងាត់ជញ្ជាំងភ្លើងសុវត្ថិភាពកម្មវិធីការការពារទិន្នន័យ និងការឆ្លើយតបនិងគ្រោះធម្មជាតិជាដើម។

 

 • បច្ចេកវិទ្យាឃ្លាំងទិន្នន័យ (Database Technology)

មុខវិជ្ជា Database Technologies រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីគំនិត និងបទពិសោធន៍អនុវត្ដជាក់ស្ដែងនានាជូនអ្នកសិក្សា អ្នកគ្រប់គ្រង ម្ចាស់ ក្រុមហ៊ុន ហើយនិងអ្នកដែលមានជំនាញខាងប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា ក៏ដូចជាក្រុមខាងព័ត៌មាន ទូរគមនាគមន៍ និង ទំនាក់ទំនងនានា អង្គការក្រៅរដ្ឋាភិបាល ភ្នាក់ងាររដ្ឋាភិបាលផងដែរ។ មានន័យ ថាមាន បំណងចង់អោយយើងស្គាល់ យល់ និង ដឹងពីរបៀបប្រើនូវមុខងារគ្រឹះ របស់ ឧបករណ៍ផ្នែករឹង ឧបករណ៍ផ្នែកទន់ ឌេតាបេស បណ្ដាញកុំព្យូទ័រ ទូរគមនាគមន៍ ប្រភេទក្រុមហ៊ុននៅលើអ៊ីនធឺណេត និងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានសម្រាប់ធ្វើការ ប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្ម។ ជាពិសេស ជាងនេះទៅទៀត យើងក៏និងសិក្សាអំពីសុវត្ថិភាព សីលធម៌ក្នុងការប្រកួតប្រជែង និងការ ធ្វើការសម្រេចចិត្ដ នៅក្នុងពាណិជ្ជកម្មរបស់យើង។

 

 • ស្ថិតិសម្រាប់កុំព្យូទ័រ ២ (Statistical for Computer II)

មុខវិជ្ជា Statistical for Computer II រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តីស្ថិតិសម្រាប់កុំព្យូទ័រ។ មុខវិជ្ជានេះបានផ្តល់ចំណេះដឹងអំពីបំណែងចែកគំរូតាងកម្មចៃដន្យ, ការធ្វើតេស្តសម្មតិកម្ម ទំហំគំរូសាកធំ, ការធ្វើតេស្តសម្មតិកម្ម, ទំហំគំរូសាកតូច និងការធ្វើតេស្ត, សម្មតិកម្មលើវ៉ារ្យង់ និង គំលាតគំរូ, រ៉ឺក្រេស្យុងលីនេអ៊ែរពីរអថេរ និង រ៉ឺក្រេស្យុងលីនេអ៊ែរច្រើនអថេរ ដល់និស្សិតផងដែរ។

 

 • ការគ្រប់គ្រងគម្រោង (Project Management)

មុខវិជ្ជា Project Management រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីបច្ចេកទេសក្នុងការ គ្រប់គ្រង គម្រោង ដូចជាវិធីសាស្រ្តនៃការរៀបចំគម្រោង, យល់ដឹងពីហានិភ័យរបស់គម្រោង, របៀបដំណើរការគម្រោងដើម្បី ទទួលបាន ជោគជ័យ និងការបិទគម្រោងជាដើម។ មុខវិជ្ជានេះជាមូលដ្ឋានក្នុងចាប់ផ្តើមប្រែក្លាយខ្លួនទៅជាអ្នកគ្រប់គ្រងគម្រោងសរសេរ កម្មវិធី ឬប្រព័ន្ធ Networking។

 

 • អ្នកគ្រប់គ្រងប្រព័ន្ធ (System Administrator)

មុខវិជ្ជា System Administrator រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីប្រព័ន្ធបណ្តាញដែលជា ប្រតិបត្តិការល្អបំផុតមួយដែលត្រូវបានប្រើជាទូទៅនៅក្នុងសហគ្រាស អាជីវកម្មដូចជា៖ ធនាគារ, ISPs, អាកាសយានដ្ឋាន, ... ដើម្បី គ្រប់គ្រង, ត្រួតពិនិត្យនិងតាមដាននៅលើម៉ាស៊ីនមេ ដែលគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការវីនដូជាច្រើន។

 

 • បណ្តាញក្នុងតំបន់ (Local Area Networks)

មុខវិជ្ជា Lan Area Networks រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតស្វែងយល់បន្ថែមអំពីទ្រឹស្តី, ម៉ូដែលនៃអ៊ីនធឺណិត និងបណ្តាញកុំព្យូទ័រផ្សេងៗទៀត។ មុខវិជ្ជា Lan Area Networks ដែលផ្តោតទៅលើការរៀបចំ និងដំឡើងបណ្តាញចាប់ពីខ្នាតតូចទៅខ្នាតមធ្យម, ខ្នាតធំ។ និស្សិតនឹងអាចយល់ដឹងពីមុខវិជ្ជានេះបន្ថែមprotocol, services និងstandard នៃធាតុផ្សំរបស់ប្រព័ន្ធបណ្ណាញ ដូចជា LAN, VLAN, Product Enterprise LAN, OSI Model, TCP/IP Model, Ethernet Standards និង Cabling Media Standard ។ មុខវិជ្ជានេះអាចយ់ដឹងពីប្រព័ន្ធប្រតិបត្តិការ network(IOS Network Device)អាចtroubleshooting និង supporting networks ។

 

 • កម្មវិធីបណ្តាញ (Network Applications)

មុខវិជ្ជា Network Applications រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវ ចំណេះដឹងអំពី អ៊ីនធឺណិត និង ជួសជុល បណ្តាញកុំព្យូទ័រ និងការបង្កើតបណ្តាញ មួយឲ្យមានស្តង់ដា ត្រឹមត្រូវតាមការចង់បាន របស់អង្គភាពមួយ ដោយសិក្សាលើផ្នែក សំខាន់ៗរបស់បណ្តាញមានដូចជា៖ ប្រព័ន្ធអេកូអ៊ីនធឺណិត នៃ ISP, HTTP, DNS, FTP, SMTP, DHTs, UDP, TCP, ICMP, RIP, OSPF, IPv4, IPv6, DHCP, IEEE 802.11, WEP, SMI, MIB។

 

 • វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ៣-ក (Cisco Networking Course 3-A)
 • វគ្គបណ្តុះបណ្តាលបណ្តាញស៊ីស្កូ ៣-ខ (Cisco Networking Course 3-B)

មុខវិជ្ជា Cisco Networking Course3-A, 3-B រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តី, ស្ថាបត្យកម្ម,សមាសភាគ,ម៉ូដែលនៃអ៊ីនធឺណិតនិងប្រតិបត្ដិការនៃ Router និង Switch នៅក្នុងបណ្តាញដែលមានទំហំធំនិងស្មុគស្មាញបន្ថែមផ្សេងៗទៀត។ និស្សិតនឹងអាចយល់ដឹងពីការអនុវត្តដោយដោះស្រាយបញ្ហាទូទៅជាមួយការ configuration, troubleshoot រួមមាន៖ OSPF, EIGRP, និង STP ដែលប្រើប្រាស់IP Addressទាំពីរ IPv4 និង IPv6 នៅលើឧបករណ៍ Router និង Switch ។ និស្សិតក៏នឹងអភិវឌ្ឍចំណេះដឹងនិងជំនាញចាំបាច់ដើម្បីអនុវត្តប្រព័ន្ធ Wireless Local Area Network (WLAN) ក្នុងការតភ្ជាប់បណ្តាញសម្រាប់អាជីវកម្មខ្នាតតូចទៅបណ្តាញអាជីវកម្មខ្នាតមធ្យម និងគ្រប់គ្រងបណ្តាញសហគ្រាស ។

 

 • វិធីសាស្រ្តស្រាវជ្រាវ (Research Methodology)

មុខវិជ្ជា Research Methodology រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍនិក្ខេបបទ។ មុខវិជ្ជានេះផ្តល់នូវខ្លឹមសារនៅលើតក្កកម្មនៃការស៊ើបអង្កេត និងភាពចាំបាច់សម្រាប់វិធីសាស្រ្តជាក់ស្ដែងដើម្បីអនុវត្ត។ វាក៏និយាយពីដំណើរការនៃការបង្កើតសំណួរស្រាវជ្រាវសមស្របគោលគំនិត និងសម្មតិកម្មសមស្របបច្ចេកទេសសម្រាប់ពិនិត្យឡើងវិញ នូវអក្សរសិល្ប៍វិធីសាស្រ្តសម្រាប់ការធ្វើតេស្តទំនាក់ទំនង និងលំនាំក្នុងចំណោមអថេរ វិធីសាស្ត្រនៃការប្រមូលទិន្នន័យ វិធីសាស្ត្រសម្រាប់វាយតម្លៃ និងបង្កើនសុពលភាពនិងភាពអាចទុកចិត្តបាននៃទិន្នន័យ និង វិធានការ ព្រមទាំងក្រមសីលធម៌នៃការស្រាវជ្រាវវិទ្យាសាស្រ្ត។

 

 • គម្រោងផ្អែកលើឧស្សាហកម្ម ១ (Industry Based Project 1)
 • គម្រោងផ្អែកលើឧស្សាហកម្ម ២ (Industry Based Project 2)

មុខវិជ្ជា Industry Based Project 1, 2 រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តី, ស្ថាបត្យកម្ម,មុខងារ,សមាសភាគ,ម៉ូដែលនៃ Project Management ផ្សេងៗទៀត។ មុខវិជ្ជានេះសិក្សា ពីទ្រឹស្តី និងគោលការណ៍ ត្រូវបានប្រើដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់កម្មវិធីសិក្សា។ និស្សិតនឹងអាចយល់ដឹងពីការរៀនសូត្រផ្អែកលើគម្រោង, វិធីសាស្រ្តស្រាវជ្រាវ, ការប្រមូលទិន្នន័យ, ការវិភាគទិន្នន័យនិងការធ្វើផែនការសកម្មភាព, ការអនុវត្ត, ការវាយតម្លៃ ។កម្មវិធីសិក្សានេះបានក្លាយជាផ្នែកសំខាន់មួយនៃកម្មវិធីសិក្សាធំឬកម្មវិធីសិក្សាដែលមានលក្ខណៈវិជ្ជាជីវៈក្នុងកម្មវិធីសិក្សាសម្រាប់បំពេញនូវតម្រូវការបទពិសោធន៏។ និស្សិតអាចអនុវត្តគម្រោងដែលផ្តោតលើការស្រាវជ្រាវ និងជំនាញ ដើម្បីអាចដោះស្រាយបញ្ហាពិតប្រាកដដែលមានលើគម្រោងអាជីវកម្មខ្នាតតូច, មធ្យម និងធំបាន ។

 

 • បណ្តាញតំបន់ធំទូលាយនិងសន្តិសុខ (Wide Area Networks and Security)

មុខវិជ្ជា Wide Area Networks and Security រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតស្វែងយល់បន្ថែមអំពីទ្រឹស្តី,ម៉ូដែល នៃអ៊ីនធឺណិត និងបណ្តាញកុំព្យូទ័រផ្សេងៗទៀត។ មុខវិជ្ជា Wide Area Networks and Security ដែលផ្តោតទៅលើការ configuring, implementing និង managing បណ្តាញធំទូលាយដោយមានសុវត្ថិភាព។ និស្សិតនឹងអាចយល់ដឹងពីមុខវិជ្ជានេះបន្ថែមprotocol និងservices លើsecurity Device ដែលមានsoftware firewalls, hardware firewall ដូចជា Access Control Lists(ACLs), Intrusion Detection System(IDS), Intrusion Prevention System(IPS), Security Information and Event Management(SIEM),Authentication Authorization Accounting(AAA), Host, Data, និង Application Security។ បន្ថែមពីនេះទៀតមុខវិជ្ជានេះរួមមាន computing models, services ដែលជាកុំព្យូទ័រប្រព័ន្ធប្រតិបត្តិការ network អាច troubleshooting និង supporting networks ។

 

 • បណ្តាញតំបន់ធំទូលាយនិងសន្តិសុខ (Wireless Networks and Security)

មុខវិជ្ជា Wireless Networks and Security រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តី, ស្ថាបត្យកម្ម,មុខងារ,សមាសភាគ,ម៉ូដែលនៃអ៊ីនធឺណិតនិងបណ្តាញកុំព្យូទ័រផ្សេងៗទៀត។ មុខវិជ្ជានេះសិក្សា ពីទ្រឹស្តី និងឧបករណ៍wirelessផ្សេងៗដែលមាននៅក្នុង Wireless Networks and Security។ មុខវិជ្ជានេះគោលបំណងគឺជាការការពារការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតឬការខូចខាតដល់កុំព្យូទ័រដោយប្រើបណ្តាញឥតខ្សែ។ប្រភេទនៃprotocol និងserviceធ្វើការencryption ជាសុវត្ថិភាពឥតខ្សែត្រូវបានបង្កើតឡើងសម្រាប់ការការពារបណ្តាញឥតខ្សែ ដូចជា Wired Equivalent Privacy (WEP), Wi-Fi Protected Access(WPA), Wi-Fi Protected Access version 2(WPA2) និងstandard IEEE 802.11a/b/g/n/ac ។ សហគ្រាសតែងតែអនុវត្តប្រព័ន្ធសុវត្ថិភាពដោយប្រើប្រព័ន្ធ certificate-based ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឧបករណ៍ភ្ជាប់តាមស្តង់ដារ 802.1X។

 

 • បណ្តាញសហគ្រាស (Enterprise Networks)

នៅក្នុងវគ្គសិក្សានេះ សិស្សនឹងទទួលបានការយល់ដឹងពេញលេញអំពីការរចនា និងការគ្រប់គ្រងបណ្តាញសហគ្រាសរបស់ក្រុមហ៊ុន រួមទាំងការរចនា និងការដាក់ឱ្យប្រើប្រាស់ធាតុផ្សំ local-area ដូចជាឧបករណ៍ Ethernet switches, IP routers `និងម៉ាស៊ីនមេ ក៏ដូចជាការជ្រើសរើស និងការគ្រប់គ្រងតំបន់ធំទូលាយ។ សេវាកម្មទិន្នន័យ ដូចជា frame relay ISDN ឬ IP VPNs ។ ជាពិសេស ផែនការអាសយដ្ឋាន IP និងបណ្តាញរងនឹងត្រូវបានដោះស្រាយយ៉ាងលម្អិត។ គោលការណ៍សុវត្ថិភាពបណ្តាញ។

 

 • រចនាបណ្តាញ (Network Design)

មុខវិជ្ជា Network Design រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តី, ស្ថាបត្យកម្ម,មុខងារ, សមាសភាគ, ម៉ូដែលនៃអ៊ីនធឺណិតនិងបណ្តាញកុំព្យូទ័រផ្សេងៗទៀត។ មុខវិជ្ជានេះសិក្សាពីទ្រឹស្តី និងឧបករណ៍ផ្សេងៗដែលមាននៅក្នុង Network Design។ ការអនុវត្តន៍អាជីវកម្មថ្មីកំពុងជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុង enterprise networks ។ ដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់ remote access, security, bandwidth, scalability ដោយសុវត្ថិភាព និងreliability, vendors ស្តង់ដារអំពីថ្មី protocols និង technologies នៅក្នុងអត្រាមួយយ៉ាងឆាប់រហ័ស។ Network Design គឺដើម្បីជួយអ្នក design networks ដែលបំពេញតាមគោលដៅ business និងគោលដៅ technical របស់អតិថិជន។ និស្សិតនឹងអាចយល់ដឹងពីប្រភេទបណ្តាញកុំព្យូទ័រ LANs, VLANs និង WANs នៃវិធីសាស្រ្តដោះស្រាយ routing algorithms និង routing protocols ។

 

 • ដំណើរការបណ្តាញ (Network Performance)

មុខវិជ្ជា Network Performance រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តី, ស្ថាបត្យកម្ម, មុខងារ, សមាសភាគ, ម៉ូដែលនៃអ៊ីនធឺណិតនិងបណ្តាញកុំព្យូទ័រផ្សេងៗទៀត។ មុខវិជ្ជានេះសិក្សាពីទ្រឹស្តី និងឧបករណ៍ផ្សេងៗដែលមាននៅក្នុង Network Performance។ Network Performance សំដៅទៅលើវិធានការនៃ service quality បណ្តាញមួយដែលបានឃើញ និងប្រើប្រាស់ដោយអតិថិជន។ និស្សិតនឹងអាចយល់ដឹងពី WAN Technologyដែលបង្កើនប្រសិទ្ធភាពនៃ Network Performance Management, Application Performance Management និង Storage Delivery។ មានមធ្យោបាយផ្សេងគ្នាជាច្រើនដើម្បីវាស់សកម្មភាពនៃ Network Performance នីមួយៗមានលក្ខណៈខុសៗគ្នាតាមវិធានការដូចជា Bandwidth, Throughput, Latency, Jitter, Error rate។

 

 • បណ្តាញឯកជននិម្មិត (Virtual Private Networks)

មុខវិជ្ជា Virtual Private Networks រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតស្វែងយល់បន្ថែមអំពីទ្រឹស្តី, ម៉ូដែលនៃអ៊ីនធឺណិតនិងបណ្តាញកុំព្យូទ័រផ្សេងៗទៀត។ មុខវិជ្ជានេះសិក្សា ពីទ្រឹស្តី និងឧបករណ៍ការពារភាពឯកជនលើបណ្តាញបង្កើតឲ្យមានសុវត្ថិភាពជាtunnel និងរៀនពីរបៀបការកំណត់configureនៅលើrouterដើម្បីគាំទ្រដល់ VPN tunnelដែលមានសុវត្ថិភាព។ និស្សិតនឹងអាចយល់ដឹងពីមុខវិជ្ជានេះក្នុងការអនុវត្តដោយធ្វើការ configuration labs ជាមូលដ្ឋាននៅលើឧបករណ៍និងឧទាហរណ៍ជាក់ស្តែងដូចជា L2TP IPsec, SSL និង OpenVPN ។

 

 • ការសរសេរនិក្ខេបបទ (Thesis Writing)

After having finished theories, students are able to choose an appropriate topic for thesis, select supervisors, select satisfactory institutions for data collection in order that they would write a final thesis for their successful graduation. They also become professionally technicians and scientific seniors whose duties and responsibilities are necessarily required in job market demands. Regarding their entrepreneurial spirits, highly responsibilities, creativities, highly discipline, and good morality, they are potential scenarios to develop nation as a whole.

បន្ទាប់ពីបានបញ្ចប់ទ្រឹស្ដី និស្សិតអាចជ្រើសរើសប្រធានបទសមស្របមួយសម្រាប់និក្ខេបបទ ជ្រើសរើសាស្រ្តាចារ្យណែនាំ ជ្រើសរើសស្ថាប័ន ចុះអនុវត្តផ្ទាល់ ដែលពេញចិត្តក្នុងការប្រមូលទិន្នន័យ ដើម្បីឲ្យពួកគេសរសេរនិក្ខេបបទចុងក្រោយសម្រាប់ការបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ។ ពួកគេក៏ក្លាយជាអ្នកបច្ចេកទេសដែលមានជំនាញវិជ្ជាជីវៈ និងមនុស្សវ័យចំណាស់លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបណ្តាញ ដែលភារកិច្ច និងចាំបាច់ក្នុងការទាមទារទីផ្សារការងារ។ ទាក់ទងនឹងស្មារតីសហគ្រិន ទំនួលខុសត្រូវខ្ពស់ ភាពច្នៃប្រឌិត វិន័យខ្ពស់ និងសីលធម៌ល្អ គឺជាសេណារីយ៉ូដ៏មានសក្តានុពលក្នុងការអភិវឌ្ឍន៍សម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល។

#826, kammpuch Krum Blvd Teuk Laak I, Khan Toul Kok, Phnom Penh-Kingdom of Cambodia, Postal Code: 12156
Phone:089 292 168 / 098 292 168 / 090 292 168
Telegram: 089 292 168 (@AEUReceptionist)
Email:info@aeu.edu.kh / www.facebook.com/aeucambodia
© 2018 Asia Euro University, All Rights Reserved

Desktop View