Course Syllabuse

ការពិពណ៌នាមុខវិជ្ជាសិក្សានៃជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង

 

 • Office Application

មុខវិជ្ជាកុំព្យូទ័រសម្រាប់ការិយាល័យ (Office Application) រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននូវចំណេះដឹងអំពីការរៀបចំឯកសារការិយាល័យ ដោយប្រើប្រាស់កម្មវិធី Ms. Word មានការរៀបចំសន្លឹក អត្ថបទមុនពេលវាយ ការរៀបចំពេលវាយ និងការរៀបចំសម្រាប់ការបោះពុម្ភ ចំណែក Ms. Excel ត្រូវបានចែកជាការសង់តារាងតាម លក្ខណះត្រឹមត្រូវ របៀបប្រើរូបមន្ដគណនារបៀបប្រើប្រាស់លក្ខណះពិសេស និងការបោះពុម្ភ។

 

 • Cisco Basic Course

កម្មវិធី Cisco Basic Course 1-A រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននូវកម្មវិធីសិក្សា ITE V6.0 ដែលសង្កត់ធ្ងន់លើបទពិសោធន៍ជាក់ស្តែង ដើម្បីជួយនិស្សិត ក្នុងការអភិវឌ្ឍនូវជំនាញកុំព្យូទ័រ និងអាជីពជាមូលដ្ឋាន។ កម្មវិធីសិក្សានេះ ជួយ និស្សិតឱ្យចេះរៀបចំខ្លួនសម្រាប់ឱកាសការងារជំនាញ ICT និងការប្រឡងយក សញ្ញាបត្រ CopTIA A+ ហើយកម្មវិធីនេះក៏ជាផ្លូវក្នុងការជួយណែនាំទៅកាន់ការសិក្សាកម្រិត Cisco CCNA ផងដែរ។

 

 • Core English (GEP1)

មុខវិជ្ជា GEP1 រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកព័ត៌មានវិទ្យានូវចំណេះដឹងភាសាអង់គ្លេស សម្រាប់មនុស្សពេញវ័យនិងមនុស្សធំដែលនៅក្នុងវគ្គសិក្សានេះ ឯកសារត្រូវបានរៀបចំឡើង ដោយផ្ដោតទៅលើប្រធានបទ និងតេសយ៉ាងច្រើន ដែលធ្វើឱ្យវគ្គសិក្សានេះ ជាវគ្គសិក្សាមួយ ដែលមាន ប្រសិទ្ធិភាព ខ្ពស់សម្រាប់និស្សិត ព្រមទំាងគ្រូផងដែរ ក្នុងការប្រើប្រាស់ភាសា អង់គ្លេសជាយាន្ដក្នុងការទំនាក់ទំនង។

 

 • Public Administrative

មុខវិជ្ជា Public Administrative រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកព័ត៌មានវិទ្យានូវចំណេះដឹងអំពីសញ្ញាណទូទៅនៃរដ្ឋបាល។ អំពីប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ដែលមានទាំងប្រព័ន្ធមជ្ឈការ វិសហមជ្ឈការ និងវិមជ្ឈការ។ អំពីស្ថាប័ន រដ្ឋបាល ដែលសិក្សាទៅលើរចនាសម្ព័ន្ធ ដំណើរការ ប្រព្រឹត្ដិទៅរបស់ក្រសួង ស្ថាប័ន នៅថ្នាក់កណ្ដាល អង្គភាព និងអាជ្ញាធរនៅ តាមមូលដ្ឋាន។ អំពីលិខិតបទដ្ឋានគតិយុត្ដដែលត្រូវ សិក្សាលើប្រភេទនីមួយៗ និងប្រភេទសំខាន់ៗ នៃលិខិតរដ្ឋបាល ដែលជាមធ្យោបាយផ្លូវការក្នុងការ ទំនាក់ទំនងរបស់ស្ថាប័នរបស់រដ្ឋ ព្រមទាំងកាតព្វកិច្ចទាំងក្នុង និងក្រៅម៉ោងធ្វើការរបស់មន្ដ្រីរាជការ និងភារកិច្ចនានារបស់ភ្នាក់ងារដ្ឋបាល។ មុខវិជ្ជានេះក៏ជួយដល់និស្សតផ្នែកព័ត៌មានវិទ្យាអភិវឌ្ឍកម្មវិធី ឱ្យសមស្របតាមគោលការណ៍រដ្ឋបាលផងដែរ។

 

 • Philosophy (Khmer Study)

មុខវិជ្ជា Khmer Study រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានផ្នែកព័ត៌មានវិទ្យានូវមោទនភាពចំពោះជាតិខ្មែរ ព្រោះគេអាចយល់ដឹងបានអំពីរបស់បុព្វបុរសរបស់ខ្មែរ ក្នុងការស្ថាបនាឡើងវិញនូវមូលដ្ឋានគ្រឹះនៃអរិយធម៌ របស់ជាតិខ្មែរ ដែលជាជាតិមួយ មានវ័យចំណាស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅតំបន់ភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ។ មុខវិជ្ជានេះក៏បានផ្តល់ចំណេះដឹងក្នុងការទំនាក់ទំនង ឥរិយាបទល្អដល់និស្សិតផ្នែកព័ត៌មានវិទ្យាផងដែរ។

 

 • Principle Accounting

មុខវិជ្ជា Principle Accounting រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននូវចំណេះដឹងអំពីដំណើរការនៃការកំណត់ ការវាស់វែង ការកត់ត្រា បញ្ជូន និងការបកស្រាយនូវប្រតិបត្ដិការណ៍គណនេយ្យរបស់អង្គភាព អាជីវកម្មក្នុងកំឡុងពេលមួយជាក់លាក់។ មុខវិជ្ជានេះក៏ជាមូលដ្ឋានគ្រឹះជួយដល់និស្សិតផ្នែកព័ត៌មានវិទ្យាក្នុងការអភិវឌ្ឍកម្មវិធី ដែលពាក់ព័ន្ធនិងគណនេយ្យ នឹង/ឬ បង្កើតពាណិជ្ជកម្មដោយខ្លួងឯងផងដែរ។

 

 • Programming in C++  (Programming Methodology in C++ Level 1)

មុខវិជ្ជា Programming Methodology in C++ Level 1 រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នូវចំណេះដឹងមូលដ្ឋាន នៃការសរសេរកម្មវិធី ដើម្បីជាគ្រឹះងាយស្រួលក្នុងការចាប់យកភាសាសំណេរកម្មវិធីផ្សេងៗទៀត។ ជាការពិតណាស់មុខវិជ្ជានេះ មានសារៈសំខាន់ណាស់ ដើម្បីជាមូលដ្ឋានឲ្យ និស្សិតក្លាយទៅអ្នកសរសេរកម្មវិធីអាជីព។

 

 • English for IT

មុខវិជ្ជា English for IT-A រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវយល់ដឹងពីជំនាញអាន ស្តាប់ និយាយ និងសរសេរ ភាសាអង់គ្លេស ក្នុងគោលបំណងពង្រីកការសិក្សាស្រាវ និងទំនាក់ទំនងលើវិស្ស័យបច្ចេកវទ្យា។ មុខវិជ្ជានេះសិក្សាពីវេយ្យាករណ៍ Past simple, present perfect, preposition of place, coma ration and contrast, -ing form/clause, cause and effect, verb pattern, relative clause and participle  និងពាក្យស័ព្ទ អត្ថបទបច្ចេកវិទ្យា ពីមេរៀនទាក់ទងនឹង computer hardware និង Software, computer application, computer infrastructure, computer maintaining, cache memory and disk cache work, smart thing (IoT), computer peripheral, data mining, data warehouse, how to do survey, Operating system, Kernel, GUI, Mac, Linux, Windows, ASP, Multimedia, computer support, Network, LAN, WAN, MAN, peer to peer, client server, IP Address, Network communication, Internet, ISP, type of protocol។ មុខវិជ្ជានេះផ្តល់ឱ្យអ្នកសិក្សាចេះ និងយល់ដឹងពីពាក្យសព្ទនៅក្នុងបច្ចេកវិទ្យា ដោយឲ្យចេះអាន សរសេរ ស្តាប់ និងនិយាយ ពាក្យបច្ចេកទេសទាំងអស់នេះឲ្យបានកាន់តែប្រសើរ។

 

 • Data Communication

មុខវិជ្ជា Data Communication រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីការបញ្ជូនទិន្នន័យតាម line configuration, transmission mode, transmission media, network topology categories of network, Signal: analog and digital, Encoding and Modulation, ដឹងពីរបៀបប្រើ IP Address នៅក្នុងបណ្តាញប្រព័ន្ធកុំព្យូទ័រ។

 

 • Database Application

មុខវិជ្ជា Database Application រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យដោយប្រើប្រាស់កម្មវិធី MS Access។ ក្នុងនោះនិស្សិតនឹងយល់អំពីការប្រើប្រាស់កម្មវិធី MS-Access ដូចជា ការបង្កើត និងប្រើប្រាស់ Tables, ការបង្កើត និងប្រើប្រាស់ Queries, ការបង្កើត និងប្រើប្រាស់ Forms, ការបង្កើត និងប្រើប្រាស់ Reports ជាដើម។

 

 • Database Management System

មុខវិជ្ជា Database Management System រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីការ រចនាមូលដ្ឋានទំនាក់ទំនងទិន្នន័យ (relational database) និង SQL (Structured Query Language) ដោយប្រើប្រាស់មូលដ្ឋានទំនាក់ទំនងទិន្នន័យ (relational database)។ សិស្សនឹងត្រូវបានណែនាំអំពីប្រវត្តិដំណើរការគ្រប់គ្រងទិន្នន័យ សិស្សនឹងត្រូវបានបង្ហាញវិធីសាស្រ្តសម្រាប់ការរចនាមូលដ្ឋានទំនាក់ទំនងទិន្នន័យ ដោយប្រើប្រាស់ Entity Relationship Diagrams និង normalization សម្រាប់ទិន្នន័យ។ សិស្សនឹងត្រូវបានណែនាំឱ្យយល់ពីប្រព័ន្ធមូលដ្ឋានទិន្នន័យនិងការអនុវត្តន៍ជាមួយនឹងឧទាហរណ៍។

 

 • Statistical for Computer

មុខវិជ្ជា Statistical for Computer I រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តីស្ថិតិសម្រាប់កុំព្យូទ័រ។ មុខវិជ្ជានេះសិក្សាពីការប្រមូលទិន្នន័យ, បំណែងចែកប្រេកង់ និងការតាងជាក្រាភិច, ការសង្ខេបទិន្នន័យ, ប្រូបាប និងបំណែងចែកប្រូបាបក្នុងការវិភាគទិន្នន័យឱ្យបានត្រឹមត្រូវ។

 

 • Ms NOS Admin

មុខវិជ្ជា MS NOS Administration រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពី ការគ្រប់គ្រងហេដ្ឋានរចនាសម្ព័ន្ធនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows Server 2012, មុខវិជ្ជានេះនិសិ្សតសិក្សា ពីសេវ៉ាកម្មមួយចំនួនដូចជា៖ ដំឡើង Windows Server 2012, Active Directory Domain Services, IP Address, Dynamic Host Configuration Protocol, Domain Name System, Shares File and Printers, Group Policy, និងផ្តល់អោយនិសិ្សត យល់ដឹងពីការគ្រប់គ្រងលើប្រព័ន្ធប្រតិបត្តិការលើ Windows Server 2012 កាន់តែច្បាស់។

 

 • Visual C#

មុខវិជ្ជា MS. Visual C# រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តី និងបង្កើតកម្មវិធីផ្សេងៗ ក្នុងគោលបំណងណាមួយ។ មុខវិជ្ជានេះសិក្សា ពីទ្រឹស្តី និងឧបករណ៍ផ្សេងៗដែលមាននៅក្នុង Integrated Development Environment (IDE) របស់ C# រួមមាន Toolbox, Property Windows, Solution Explorer, Error List, ទ្រឹស្តី Framework, Ms Visual C#, ការប្រើប្រាស់ variable, ការប្រើប្រាស់ Flow Controls, ប្រភេទរបស់ Variable, Function។ មុខវិជ្ជានេះផ្តល់ឱ្យអ្នកសិក្សាយល់ពីវិធីសាស្រ្តក្នុងការសរសេរកម្មវិធី និងក្លាយជាអ្នកសរសេរកម្មវិធីដ៏ល្អសម្រាប់បំពេញការងារ និងការងារជាក្រុម។

 

 • Database Programming Languages

មុខវិជ្ជា Database Programming Languages រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីការបង្កើត ប្រព័ន្ធគ្រប់គ្រងទិន្នន័យដោយប្រើប្រាស់ SQL Server។ SQL Server គឺជាប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុន Microsoft (RDBMS)។ វាគឺជា database មានលក្ខណៈពិសេសពេញលេញ ដែលបានរចនាឡើងជាចម្បងដើម្បីប្រកួតប្រជែងជាមួយនឹងដៃគូប្រកួតប្រជែងមូលដ្ឋានទិន្នន័យ Oracle (មូលដ្ឋានទិន្នន័យ) និងកម្មវិធី MySQL។ SQL server Support ដល់ ANSI SQL, ហើយ SQL Server ជាភាសាមួយ ដែលស្ដង់ដារផងដែរ។

 

 • Computer Design

មុខវិជ្ជា Computer Design 1 រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងក្នុងការរចនា កែច្នៃ ឬក៍បន្ថែមព័ណលើ រូបភាពចាស់ៗ ដែលមានស្នាមជ្រួញ ឬ អុចៗ ការបាក់ បត់ របស់រូបថត ធ្វើស្លាកសញ្ញារបស់ក្រុមហ៊ុន ឬ សហគ្រាស (Logo) និងការសំខាន់ជាងនេះ ទៅទៀតនោះ គឺកម្មវិធីនេះអាចធ្វើអោយផលិត ផលដែលយើងបង្កើតនោះមាន ទំហំតូច ដែលងាយស្រួលសម្រាប់ធ្វើការដាក់លើ Internet ដែលគេបានបង្ហោះ ដើម្បីបម្រើដល់អតិថិជនទូទៅក្នុងពិភពលោក។

មុខវិជ្ជា Computer Design 2 រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងក្នុងការរចនាដោយប្រើប្រាស់កម្មវិធី CorelDraw X6 ជាកម្មវិធីមួយរចនាឡើង ដើម្បីជួយដល់អ្នកក្នុងការរចនា៖ ខិត្តប័ណ្ណ ព្រឹត្តិប័ត្រព័ត៌មាន ការសែត ទស្សនាវដ្តី គេហទំព័រ ឬ ស្លាកសញ្ញាផ្សេងៗ ឱ្យបានស្អាត និងលឿនទៅតាមបច្ចេកទេស ស្របទ្រឹស្តីនៃការរចនាដែលធ្វើឱ្យអ្នកទស្សនាងាយយល់នូវអ្វីដែលអ្នករចនាចង់បង្ហាញ។

 

 • Java Programming

Java programming language is a very important subject for leading students to understand and know how to write programs for developing the applications for applying in computer systems and other mobiles. It is a subject that assists the students to know about the techniques of writing the high-level programming to become the professional programmers for fulfilling the lack of requirements in operations in present market needs, especially, creating any software for permanent usage in every business or service institutions.

 

 • Internet Programming

មុខវិជ្ជា Internet Programming រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីបច្ចេកវិទ្យាគេហទំព័រ ដែលជួយ សំរួលនូវការងារច្រើនបំផុត ទាំងការផ្សព្វផ្សាយ ការបង្ហាញផលិតផល ការទំនាក់ទំនង និងសកម្មភាពរបស់ស្ថាប័ន។ ការអភិវឌ្ឍន៍គេហទំព័រ គឺជាការសិក្សាពីរបៀបនៃដំណើរការបង្កើតនូវគេហទំព័រមួយសម្រាប់ដាក់បង្ហាញជាសាធារណៈនូវ ព័ត៌មានទាំងអស់ទៅកាន់មនុស្សគ្រប់រូប និងគ្រប់ទីកន្លែងនៅលើពិភពលោក។ ចំពោះការធ្វើជំនួញនាពេលបច្ចុប្បន្ន គេប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗពីគ្នា ដែលនោះជាជំរើសនៃមធ្យោបាយផ្សព្វផ្សាយ ហើយគេហទំព័រជាផ្នែកមួយត្រូវបានគេជ្រើសរើសជាផ្នែកដ៏សំខាន់ផងដែរ។

 

 • Cisco Networking Course 1

មុខវិជ្ជា Cisco Networking Course 1-A រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តី, ស្ថាបត្យកម្ម ,មុខងារ,សមាសភាគ ,ម៉ូដែលនៃអ៊ីនធឺណិតនិងបណ្តាញកុំព្យូទ័រផ្សេងៗទៀត។ មុខវិជ្ជានេះសិក្សាពីទ្រឹស្តី និងឧបករណ៍ផ្សេងៗដែលមាននៅក្នុង Introduction to Networks។ គោលការណ៍ និងរចនាសម្ព័ន្ធនៃការប្រើប្រាស់ IP Address និងមូលដ្ឋានគ្រឹះនៃ Ethernet, Media និងប្រតិបត្ដិការត្រូវបានប្រើដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់កម្មវិធីសិក្សា។ និស្សិតនឹងអាចយល់ដឹងពីការបង្កើត Lab សិក្សាប្រតិបត្តិដោយធ្វើការconfigurationជាមូលដ្ឋាននៅលើឧបករណ៍ Router និង Switch។

 

 • Cisco Networking Course 2

          មុខវិជ្ជា Cisco Networking Course 1-B រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តី, ស្ថាបត្យកម្ម,មុខងារ,សមាសភាគ,ម៉ូដែលនៃអ៊ីនធឺណិតនិងបណ្តាញកុំព្យូទ័រផ្សេងៗទៀត។ មុខវិជ្ជានេះសិក្សា ពីទ្រឹស្តី និងឧបករណ៍ផ្សេងៗដែលមាននៅក្នុង Introduction to Networks ។ គោលការណ៍និងរចនាសម្ព័ន្ធនៃការប្រើប្រាស់ IP Address និងមូលដ្ឋានគ្រឹះនៃ Ethernet, Media និងប្រតិបត្ដិការត្រូវបានប្រើដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់កម្មវិធីសិក្សា។ និស្សិតនឹងអាចយល់ដឹងពីការបង្កើត Lab សិក្សាប្រតិបត្តិដោយធ្វើការ configuration ជាមូលដ្ឋាននៅលើឧបករណ៍ Router និង Switch។

 

 • Data Structure and Algorithms in C/C++

មុខវិជ្ជា Data Structure and Algorithms in C/C++ រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីរបៀប សរសេរកូដសម្រាប់ភាសាកម្មវិធី។ សិស្សអាចយល់អំពីបច្ចេកទេសសរសេរកូដសម្រាប់កម្មវិធី និងការវិភាគក្បួនដោះស្រាយបញ្ហា ដែលពាក់ព័ន្ធនិងការយល់ដឹងបន្ថែមអំពីបច្ចេកទេស ដើម្បីដោះស្រាយបញ្ហា ហើយសិស្សអាចសរសេរកម្មវិធី ដើម្បីដោះស្រាយបញ្ហាផ្សេងទៀតដូចជា Database Applications, Analysis System និងភាសាកម្មវិធីផ្សេង។ល។

 

 • System Analysis & Design

មុខវិជ្ជា System Analysis & Design រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹង ដែលក្លាយទៅជាអ្នកផ្តល់គំនិត (concepts), គោលការណ៍ (principles), និងដំណាក់កាលរបស់ information systems analysis & design។ និស្សិតនិងសិក្សាពីរបៀបការងារជាក្រុមនៅក្នុង systems development និងវិធីសាស្រ្តផ្សេងៗ, ឧបករណ៍ (tools), បច្ចេកទេសនៅក្នុង systems analysis & design។ សិក្សាពី requirements definition & design និង development documentation។ System development life cycle, prototyping, data modeling, និងការចូលរួមពីអ្នកប្រើប្រាស់ក៏ត្រូវបានលើ យកមកបង្ហាញដែរ។ សិស្សនឹងរៀនពីរបៀបប្រើបច្ចេកទេសដើម្បីវិភាគ (analyze) និង model information system requirements, ការស្នើ information systems solution និងកសាង information system ដែលសមស្របតាម តម្រូវការ។

 

 • Open Source

មុខវិជ្ជា OS Open Source រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីប្រព័ន្ធបណ្តាញដែលជាប្រតិបត្តិការល្អបំផុតមួយដែលត្រូវបានប្រើជាទូទៅនៅក្នុងសហគ្រាស អាជីវកម្មដូចជា៖ ធនាគារ, ISPs, អាកាសយានដ្ឋាន, ... ដើម្បី គ្រប់គ្រង, ត្រួតពិនិត្យនិងតាមដាននៅលើម៉ាស៊ីនមេ ដែលគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការវីនដូជាច្រើន។

 

 • Management Information System

មុខវិជ្ជា Management Information System រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីគំនិត និងបទពិសោធន៍អនុវត្ដជាក់ស្ដែងនានាជូនអ្នកសិក្សា អ្នកគ្រប់គ្រង ម្ចាស់ ក្រុមហ៊ុន ហើយនិងអ្នកដែលមានជំនាញខាងប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា ក៏ដូចជាក្រុមខាងព័ត៌មាន ទូរគមនាគមន៍ និង ទំនាក់ទំនងនានា អង្គការក្រៅរដ្ឋាភិបាល ភ្នាក់ងាររដ្ឋាភិបាលផងដែរ។ មានន័យ ថាមាន បំណងចង់អោយយើងស្គាល់ យល់ និង ដឹងពីរបៀបប្រើនូវមុខងារគ្រឹះ របស់ ឧបករណ៍ផ្នែករឹង ឧបករណ៍ផ្នែកទន់ ឌេតាបេស បណ្ដាញកុំព្យូទ័រ ទូរគមនាគមន៍ ប្រភេទក្រុមហ៊ុននៅលើអ៊ីនធឺណេត និងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានសម្រាប់ធ្វើការ ប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្ម។ ជាពិសេស ជាងនេះទៅទៀត យើងក៏និងសិក្សាអំពីសុវត្ថិភាព សីលធម៌ក្នុងការប្រកួតប្រជែង និងការ ធ្វើការសម្រេចចិត្ដ នៅក្នុងពាណិជ្ជកម្មរបស់យើង។

 

 • Software Project Management

មុខវិជ្ជា Software Project Management រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីបច្ចេកទេសក្នុងការ គ្រប់គ្រងគម្រោង ដូចជាវិធីសាស្រ្តនៃការរៀបចំគម្រោង, យល់ដឹងពីហានិភ័យរបស់គម្រោង, របៀបដំណើរការគម្រោងដើម្បី ទទួលបានជោគជ័យ និងការបិទគម្រោងជាដើម។ មុខវិជ្ជានេះជាមូលដ្ឋានក្នុងចាប់ផ្តើមប្រែក្លាយខ្លួនទៅជាអ្នកគ្រប់គ្រងគម្រោងសរសេរកម្មវិធី ឬប្រព័ន្ធ Networking។

 

 • Research Methodology

មុខវិជ្ជា Research Methodology រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងអំពីការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍនិក្ខេបបទ។ មុខវិជ្ជានេះផ្តល់នូវខ្លឹមសារនៅលើតក្កកម្មនៃការស៊ើបអង្កេត និងភាពចាំបាច់សម្រាប់វិធីសាស្រ្តជាក់ស្ដែងដើម្បីអនុវត្ត។ វាក៏និយាយពីដំណើរការនៃការបង្កើតសំណួរស្រាវជ្រាវសមស្របគោលគំនិត និងសម្មតិកម្មសមស្របបច្ចេកទេសសម្រាប់ពិនិត្យឡើងវិញ នូវអក្សរសិល្ប៍វិធីសាស្រ្តសម្រាប់ការធ្វើតេស្តទំនាក់ទំនង និងលំនាំក្នុងចំណោមអថេរ វិធីសាស្ត្រនៃការប្រមូលទិន្នន័យ វិធីសាស្ត្រសម្រាប់វាយតម្លៃ និងបង្កើនសុពលភាពនិងភាពអាចទុកចិត្តបាននៃទិន្នន័យ និង វិធានការ ព្រមទាំងក្រមសីលធម៌នៃការស្រាវជ្រាវវិទ្យាសាស្រ្ត។

 

 • E-Commerce

មុខវិជ្ជា E-Commerce I រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តី និងបង្កើតកម្មវិធីផ្សេងៗ ក្នុងគោលបំណងឱ្យនិស្សិតចេះបង្កើតវិបសាយ សម្រាប់លក់ទំនិញលើ Online។ មុខវិជ្ជានេះសិក្សាពីទ្រឹស្តី និងឧបករណ៍ផ្សេងៗដែលមាន នៅក្នុង Microsoft Visual Studio, HTML, CSS and JavaScript ។ មុខវិជ្ជានេះផ្តល់ឱ្យអ្នកសិក្សាយល់ពីវិធីសាស្រ្តក្នុងការ សរសេរ Web sites, Web applications  និងក្លាយជាអ្នកសរសេរកម្មវិធីផ្សេងទៀតដ៏ល្អសម្រាប់បំពេញការងារ និងការងារ ជាក្រុម។

 

 • Internet Programming with PHP & MySQL

មុខវិជ្ជា Internet Programming Languages with PHP & MySQL រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវ ចំណេះដឹងអំពី server script ក្នុងការអភិវឌ្ឍន៍ dynamic Web pages។ មុខវិជ្ជាក៏បានណែនាំដល់និស្សិតពីការបញ្ចូល គ្នាយ៉ាងងាយស្រួយជាមួយ HTML, JavaScript និង SQL ក្នុងការអភិវឌ្ឍន៍ Web Application ដោយប្រើប្រាស់ជាមួយប្រព័ន្ធគ្រប់គ្រងទិន្នន័យដូចជាង MySQL ជាដើម សម្រាប់ផ្សព្វផ្សាយផលិតផល, ទិញលក់ទំនិញ online និងគ្រប់គ្រងទិន្នន័យរបស់ស្ថាប័ននានាផងដែរ។

 

 • Network Security

មុខវិជ្ជា Network Security រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវ ចំណេះដឹងអំពី ការគំរាមកំហែងផ្នែកសន្តិសុខ ទៅបណ្តាញកុំព្យូទ័រ និងរបៀបការពារនិងការពារពួក Hacker និងការវាយប្រហារពីអ៊ីនធឺណិត។ គោលនយោបាយ និងការ រៀបចំប្លង់ធានាសុវត្ថិភាពបណ្តាញការពារការចូលប្រើប្រាស់ និងកុំព្យូទ័រកុំព្យូទ័រកូដសម្ងាត់ជញ្ជាំងភ្លើងសុវត្ថិភាពកម្មវិធីការការពារទិន្នន័យ និងការឆ្លើយតបនិងគ្រោះធម្មជាតិជាដើម។

 

 • Mobile Application

មុខវិជ្ជា Mobile Application រៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតយល់ដឹងពីទ្រឹស្តី និងបង្កើតកម្មវិធីផ្សេងៗ ក្នុងគោលបំណងណាមួយ។ មុខវិជ្ជានេះសិក្សា ពីទ្រឹស្តី និងឧបករណ៍ផ្សេងៗដែលមាននៅក្នុង Integrated Development Environment (IDE) របស់ Java ឬ Kotlint រួមមាន Toolbox, Property Windows, Solution Explorer, Error List, ទ្រឹស្តី Framework, Android ការប្រើប្រាស់ Activities, ការប្រើប្រាស់ Menu, ប្រភេទរបស់ Evening Handking, Dialog, Adapter, Fragment, Data Store, Notification, Server Communication, ។ មុខវិជ្ជានេះផ្តល់ឱ្យអ្នកសិក្សាយល់ពីវិធីសាស្រ្តក្នុងការសរសេរកម្មវិធី និងក្លាយជាអ្នកសរសេរកម្មវិធីដ៏ល្អសម្រាប់បំពេញការងារ និងការងារជាក្រុម។

 

 • Thesis Writing

After having finished theories, students are able to choose an appropriate topic for thesis, select supervisors, select satisfactory institutions for data collection in order that they would write a final thesis for their successful graduation. They also become professionally technicians and scientific seniors whose duties and responsibilities are necessarily required in job market demands. Regarding their entrepreneurial spirits, highly responsibilities, creativities, highly discipline, and good morality, they are potential scenarios to develop nation as a whole.

 

 

#826, kammpuch Krum Blvd Teuk Laak I, Khan Toul Kok, Phnom Penh-Kingdom of Cambodia, Postal Code: 12156
Phone:089 292 168 / 098 292 168 / 090 292 168
Telegram: 089 292 168 (@AEUReceptionist)
Email:info@aeu.edu.kh / www.facebook.com/aeucambodia
© 2018 Asia Euro University, All Rights Reserved

Desktop View